Home ព័ត៌មានអន្តរជាតិ ពលករថៃប្រឈមនឹងការបណ្ដេ.ញចេញពីតៃវ៉ាន់ ដោយសារ អានុទីន គាំទ្រគោលជំហរចិនតែមួយ

ពលករថៃប្រឈមនឹងការបណ្ដេ.ញចេញពីតៃវ៉ាន់ ដោយសារ អានុទីន គាំទ្រគោលជំហរចិនតែមួយ

114
0

ខកចិត្តខ្លាំងដល់ថ្នាក់លែងយោគយល់ចំណងមិត្តភាពចាស់! ប្រជាពលរដ្ឋតៃវ៉ាន់ផ្ទុះកំហឹ.ងខ្លាំង និងបានដាក់ញត្តិស្នើទៅកាន់រដ្ឋាភិបាលរបស់ខ្លួនឱ្យបណ្ដេញពលករថៃត្រឡប់ទៅប្រទេសពួកគេវិញជាបន្ទាន់ បន្ទាប់ពីការបង្ហាញជំហរការបរទេសលំអៀង និងពាក្យសម្ដីមិនប្រុងប្រយ័ត្នរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលបានប្រកាសគាំទ្រគោលជំហរ «ចិនតែមួយ» របស់ទីក្រុងប៉េកាំង ដោយមើលរំលងទឹកចិត្តមិត្តភាពរបស់តៃវ៉ាន់នាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRHcFXyjaPubLqk8X9clqTu_mIVAcrSMaNOSW3uLQG8Dvf_iVxw1FGA4f_UeYmkuWN1l-gTOKfyEd9feCE6I0FoU1x5WGpXo7YEDmpuoQ9Aexi9rqdI7ZWtuQO02PU_JBmRQKlBx6WLnAvr3El3_5grcYG3KsdBMvzpjfrysYkGlrfthVyeK7YYY2Qyh4/s739/photo_2026-07-24_10-35-15.jpg

យោងតាមសេចក្តីរាយការណ៍ព័ត៌មាន និងខ្លឹមសារផ្លូវការដែលបានចុះផ្សាយជាបន្តបន្ទាប់ បន្ទាប់ពីជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ភាគីថៃបានប្រកាសគាំទ្រយ៉ាងពេញទំហឹងថា «តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃដែនដីចិន» ហើយរដ្ឋាភិបាលថៃនឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយមិនមានទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk0mSeo2b0SVydlAXDj3EgUCcGYucCrlE_mNbXokKjPQ0izLRnmcc7H8MEZIaDdhKONV8PzdLF2p7u7GaBNDogMKoieux4sHcoqJQW-d52GhT0c6MUG27NmnMU5MrUxPCssQwE31QnnQSF95rNf5rZsxQcxcGRTWZyf3KJ2Gqb9fs-6VGXT4AbGxAEzew/s799/photo_2026-07-24_10-35-15%20(2).jpg

ការលើកឡើងបែបការទូតយកចិត្តចិននេះ ត្រូវបានក្រសួងការបរទេសតៃវ៉ាន់ចេញមុខតវ៉ា និងចាត់ទុកថាជាទង្វើខ្វះការពិចារណា ដែលសុខចិត្តដើរតាមការគាបសង្កត់ផ្នែកនយោបាយរបស់ចិន ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីចិន-ថៃ តែមួយគត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSAPq7q9ICZovrmSy9g3NVt6nC8IGA7BGGUv00TsYtClwTPrkEVePckjNurkt0N7ggCYsLWXrPqjhj1Eq8AUNGC3cxoGN64W6TzUWNcHpkOysKVduWae1eykzRJHK1mqJKKPJlEUAYYIwIcLusQLEaDMGRkxqhuch7RiltaMEBH-IF31T1idM7vUVtscY/s500/photo_2026-07-24_10-35-15%20(3).jpg

យោងតាមរបាយការណ៍បន្ថែមជុំវិញប្រតិកម្មរបស់សាធារណជន ស្ថានភាពកាន់តែវិវត្តទៅរកភាពវឹកវរ និងជះឥទ្ធិពលអវិជ្ជមានជាប្រព័ន្ធ បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមក្នុងប្រទេសតៃវ៉ាន់ ដោយប្រជាពលរដ្ឋតៃវ៉ាន់ជាច្រើនបានសម្តែងការមិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះសម្តីរបស់លោក អានុទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaRYrrVrEJJHjHPU3XdRShW05T5ZQ4hirm9lzd6_qDMlazKMPTm3R_qOswEBffQCQcQFfWFcTa6pFNn304nUvZuuSZfSov2ngRK86Xqo98OgUSeBx-2PoDl7DCD5V-dKJmKmtgDumvZyqULR2g7PsgxJvx2OhawWazTjA1w5T76FF7E5cqdQ-R4sT1MWs/s976/photo_2026-07-24_10-35-16%20(2).jpg

កំហឹងរបស់មហាជនតៃវ៉ាន់ បានរុញច្រានឱ្យមានការដាក់សម្ពាធទៅកាន់រដ្ឋាភិបាលតៃវ៉ាន់ ឱ្យចាត់វិធានការក្តៅដោយបណ្តេញពលករជនជាតិថៃទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងប្រទេសតៃវ៉ាន់ ឱ្យត្រឡប់ទៅប្រទេសពួកគេវិញ ដើម្បីជាការសងសឹក និងឆ្លើយតបទៅនឹងការប្រមាថលើអធិបតេយ្យភាពរបស់តៃវ៉ាន់ពីសំណាក់ប្រមុខដឹកនាំថៃ ដែលទង្វើនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងទីផ្សារការងាររបស់ពលករថៃស្លុតត្រង់រាប់ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbgss4gBsPF-lkGAjGzDeLvel_NSD5MTvnfHN_qfIP6Ps9aI7VktptmxRGXyxTaxa4dBOoqnPJqpXy0O6WX-hzZ1uBZCYgQ-tBR6U7cFhQ1ojvi_APOliJPclk_xArp7sjJJPKDLbH3OD9ZtDoEOqy5bNWPdxIoXTbXhPqdnkIZuItXy-NaBG-EXn76QA/s1280/photo_2026-07-24_10-35-16.jpg

យុទ្ធសាស្ត្រការបរទេស និងពាក្យសម្តីមិនប្រុងប្រយ័ត្នរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងតែដុតកម្ទេចទំនាក់ទំនងល្អរវាងថៃ និងតៃវ៉ាន់ ឱ្យធ្លាក់ចុះដល់ចំណុចសូន្យ។ វិបត្តិការទូតមួយនេះ មិនត្រឹមតែបង្កើតឱ្យមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាបានរីករាលដាលទៅជាជម្លោះរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ដែលអាចនឹងរុញច្រានឱ្យពលករថៃជាច្រើននាក់ ត្រូវរងគ្រោះបាត់បង់ការងារធ្វើនៅតៃវ៉ាន់ ដោយសារតែទង្វើព្រងើយកន្តើយរបស់ប្រមុខដឹកនាំរបស់ខ្លួននៅលើឆាកអន្តរជាតិ៕