Home តារាអន្តរជាតិ តារាសម្តែង Angelina Jolie រម្លឹកខួប១ឆ្នាំដែលសង្គ្រា.មចាប់ផ្តើមនៅតាមបណ្តោយព្រំដែនកម្ពុជា

តារាសម្តែង Angelina Jolie រម្លឹកខួប១ឆ្នាំដែលសង្គ្រា.មចាប់ផ្តើមនៅតាមបណ្តោយព្រំដែនកម្ពុជា

105
0

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វាមានរយៈពេល១ឆ្នាំហើយដែលយោធាថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជាដែលធ្វើឱ្យទាហានត្រូវពលី ប្រាង្គប្រាសាទពីដូនតាបែកបាក់ខ្ទេចខ្ទី ពលរដ្ឋស្លូតត្រង់បាត់បង់គ្រួសារ ផ្ទះសម្បែងនិងការឈឺចាប់ដែលមិនអាចបំភ្លេចបាន។ ខួប១ឆ្នាំនេះគេក៏បានឃើញតារាសម្តែងហូលីវូដលោកស្រី Angelina Jolie បានបញ្ចេញសារដ៏ស្មោះស្ម័គ្រមួយដោយសង្ឃឹមថាជនភៀសសឹកដែលនៅសល់នឹងអាចត្រឡប់ទៅផ្ទះវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1M8DBcxH19lk6yBzuLvSOuDlpOKwhJxNpkiTma1juk4AhLcXb_q1rNWAIRqmLQDP7G1iTM_cmhBL4ujmIRGUVz_g1fkX194FRuSkCcaEuAYkmcJAAnE9j3druQG_qzhYYtoCJ5wVqttgRsQ9A5KDy5hl-tkGTQJKIUsJlT-b_XZTc9H9MfwTfq5dyYTo/s1536/image_2026-07-24_09-17-24.png
នៅលើគណនីអ៊ីនស្រ្តាក្រាមរបស់លោកស្រី Angelina Jolie បានបង្ហោះរូបពីរសន្លឹករបស់ជនភៀសសឹក ព្រមទាំងឆ្លុះបញ្ចាំងពីការស្រលាញ់ដែលប្រជាជនកម្ពុជាមានភាពអន់ធន់រឹងមាំ ដោយសង្ឃឹមថាពួកគេនឹងអាចត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ។ លោកស្រីបានរម្លឹកថា «កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងតាមបណ្តោយព្រំដែនកម្ពុជា ដែលបានបំផ្លាញសុវត្ថិភាព និងស្ថិរភាពរបស់មនុស្សជាច្រើន។ ឥឡូវនេះមនុស្សជិត ៣០,០០០នាក់នៅតែត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក និងមិនអាចវិលត្រឡប់មកផ្ទះវិញបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1K1lGTjgqHPqeUuDtRsETMNlhWL0ZixpU9pKGA8nkm6NHdHmz0Ufuc7ld7rhwOFlg_AL9Z97eljqayLfV0yPuJAHyrTfR6QZ_cvNtIQkrFlJCPkRwKSpd4IJSNrXy-AQqfT4iTdW9j0idhoww7t2GizWrlZXMfFn5zt1TRMdLWhyNItXxxtmnNr6Ss4A/s1420/image_2026-07-24_09-11-50.png

តារាហូលីវូដ រូបនេះបន្ថែមទៀតថាប្រទេសកម្ពុជាតែងតែជាប្រទេសពិសេសមួយសម្រាប់ខ្លួននិងក្រុមគ្រួសាររបស់លោកស្រីខណៈក៏ជាប្រទេសកំណើតរបស់កូនប្រុសរបស់លោកស្រីដែរ។ លោកស្រី Angelina Jolie បាននិយាយថា «ផ្ទះរបស់យើងនៅទីនេះ ហើយអស់រយៈពេលជាង ២០ ឆ្នាំមកហើយ យើងបានធ្វើការជាមួយក្រុមការងារដែលដឹកនាំដោយមូលដ្ឋានយ៉ាងពេញលេញលើការអភិរក្ស និងអភិវឌ្ឍន៍សហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការកណ្តាលនៅលើព្រំដែនដូចគ្នាដែលជម្លោះថ្មីៗនេះបានកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUbnzWUhtJWWhli_TjpFzuRLs0XdDBonM6VBpVe4czqsclpHNJAuTT_n03lp50cxnVZKy1uBzt5P-k_IsshNTTf_5Ecn5xLU6jRhU4bzgEe93fAozcTaC8-phJRbA7HC71FCcsxcc7E1wfY7fpH2AsHB_77OvOMJf_9cIEIoUYraDaZNcCpEzYCMVb5t4/s1280/image_2026-07-24_09-17-26%20(2).png
ខ្ញុំមានកិត្តិយសក្នុងការក្លាយជាមិត្តភក្តិជិតស្និទ្ធជាមួយអ្នកជិតខាង និងក្រុមមូលនិធិ នៅពេលដែលយើងបានដោះមីន និងអភិវឌ្ឍតំបន់នេះជាមួយគ្នា»។ «នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីឆ្នាំមុន យើងត្រូវជម្លៀសបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេចេញ វាជាការរំលឹកដ៏ឈឺចាប់អំពីថាតើជម្លោះអាចវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សប៉ុណ្ណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMc5yAGMjFrrUMshyphenhyphenE14uYUpNcoYvKTCt7aV28-y1VxbyWTti9Uabmqb-Udr8-MV7jyMT0X3-_NXKusADTnPhExjvsd3RO40ASGa70eW_O9etNIshAkRD8KRYU10nFLtrcYS6KhRvpIUiWPhRmF4xnWPvSqWAx7cwh1aENSpy6cJEoWNGBTm_7yRf6SQ/s1280/image_2026-07-24_09-17-27.png

លោកស្រី Angelina Jolie បានសង្កត់ធ្ងន់ចុងក្រោយជាភាសាខ្មែរថា «ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPQhVa5mbgEvBRQTzsfDgYTC_oosGB9DEqAAviiVxNe-oOk6ZEH1qSUy07Q1XBqauIfpybQ8Un2c5nNeJHbCW4FcwTcrNNtmD7kcr8hLbSl04UBr4nfyGwBjvPw6GhFV1uqDvwlyMQxdEl5aKrkEYev_6armo85Z_3xGSLR65Enl_gDxcKE0wUz_ftD38/s2730/SnapInsta_to_753984133_18109410269588236_8609982059625088962_n.jpg

សារដ៏ស្មោះស្ម័គ្ររបស់កំពូលតារាសម្តែងរូបនេះបានធ្វើឱ្យប្រជាជនកម្ពុជាជ្រួលជ្រាបយ៉ាងខ្លាំងពីទំហំទឹកចិត្តរបស់លោកស្រី Angelina Jolie មានចំពោះប្រទេសកម្ពុជា៕