ល្បិចការទូតដើម្បីគេចចេញពីការដោះស្រាយដោយយន្តការច្បាប់អន្តរជាតិ! ក្រោយទាល់ច្រកមិនដឹងគួចោ.ទប្រកាន់កម្ពុជាពីអ្វីបន្តទៀត ឥឡូវនេះរដ្ឋមន្រ្តីការបរទេសថៃបែរជារត់ទៅរកមហាយក្សចិន ឱ្យជួយធ្វើជាខ្នងបង្អែកដើម្បីបញ្ចុះបញ្ចូលកម្ពុជា ឱ្យបោះបង់យន្តការច្បាប់សកល ហើយងាកមកដោះស្រាយវិវាទនៅលើតុចរចាទ្វេភាគីធម្មតាជាមួយខ្លួនវិញ។ ភាគីថៃព្យាយាមយកលេសដោះសារថា កិច្ចចរចាផ្ទាល់រវាងប្រទេសទាំងពីរ គឺជាផ្លូវតែមួយគត់ក្នុងការកសាងទំនុកចិត្តឡើងវិញ និងរក្សាភាពជាអ្នកជិតខាងល្អនឹងគ្នា។
យោងតាមរបាយការណ៍ការទូតចុងក្រោយបង្អស់ពីរដ្ឋធានីប៉េកាំង លោក ស៊ីហាសាក់ ភួងកែតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានព្យាយាមពន្យល់ទៅកាន់ថ្នាក់ដឹកនាំចិនថា ចំណាត់ការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) របស់កម្ពុជា បានធ្វើឱ្យបរិយាកាសនៃការចរចាព្រំដែនគោកទ្វេភាគីរវាងប្រទេសទាំងពីរត្រូវជាប់គាំង។ ហេតុទើបភាគីថៃចង់ឱ្យចិនដើរតួជាអ្នកសម្រុះសម្រួល បញ្ចុះបញ្ចូលឱ្យថ្នាក់ដឹកនាំកម្ពុជាងាកមកប្រើប្រាស់យន្តការគណៈកម្មការព្រំដែនរួម (JBC) ឡើងវិញ។ ថៃបានសង្កត់ធ្ងន់ថា ទំនាក់ទំនងអ្នកជិតខាងល្អ និងការយោគយល់គ្នាទៅវិញទៅមក មិនអាចបង្កើតឡើងបានឡើយ ដរាបណាកម្ពុជានៅតែបន្តរុញសំណុំរឿងព្រំដែនទៅឱ្យស្ថាប័នអន្តរជាតិកាត់សេចក្តីដាច់ដោយឡែកបែបនេះ។.jpg)
ក្រៅពីការសុំឱ្យចិនជួយបញ្ចុះបញ្ចូលកម្ពុជា ភាគីថៃក៏បានបង្ហាញការព្រួយបារម្ភការទូតជាចំហទៅកាន់ទីក្រុងប៉េកាំង ជុំវិញសេចក្តីរាយការណ៍ស្តីពីការផ្ដល់រថក្រោះ និងសម្ភារយោធាធុនធ្ងន់ពីប្រទេសចិនមកកាន់កម្ពុជានាពេលថ្មីៗនេះ។ ថៃយល់ថា ការពង្រឹងសមត្ថភាពយោធារបស់កម្ពុជាក្រោមជំនួយរបស់ចិន នៅក្នុងកំឡុងពេលដែលស្ថានភាពព្រំដែនកំពុងមានភាពរកាំរកូស អាចនឹងប៉ះពាល់ដល់តុល្យភាពអំណាច និងបរិយាកាសនៃការកសាងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ។ ហេតុនេះហើយ ទើបថៃចង់ឱ្យចិនរក្សាជំហរជាកណ្តាល និងជួយទប់ទល់កុំឱ្យមានការកើនឡើងនូវភាពតានតឹងផ្នែកយោធានៅតាមព្រំដែន។.jpg)
ការប៉ុនប៉ងទាញចិនឱ្យចូលមកជួយបញ្ចុះបញ្ចូលកម្ពុជារបស់រដ្ឋាភិបាលថៃ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្ត្រការទូតបែបចាស់គំរឹល ដែលព្យាយាមប្រើប្រាស់ឥទ្ធិពលប្រទេសមហាអំណាចមកដាក់សម្ពាធលើប្រទេសជិតខាងតូចជាងខ្លួន។ ទោះជាយ៉ាងណា ជំហររឹងមាំរបស់កម្ពុជាក្នុងការដើរតាមផ្លូវច្បាប់អន្តរជាតិដ៏មានតម្លាភាព គឺជាសិទ្ធិស្របច្បាប់ដែលមិនអាចរំលោភបាន ហើយវាក៏ជាការតឿនរំលឹកដល់ភាគីថៃថា ទំនុកចិត្ត និងភាពជាអ្នកជិតខាងល្អពិតប្រាកដ គឺកើតចេញពីការគោរពច្បាប់សកល និងការឈប់លេងល្បិចការទូតដោះសារតែប៉ុណ្ណោះ។









