ភាពស្ងប់ស្ងាត់របស់តារារ៉េប ម៉ាន់ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនរអ៊ូរទាំងជាច្រើនដោយសារតែពួកគេចង់ឃើញលោកទម្លាក់បទថ្មីជូនហ្វេនៗ។ ជាមួយនឹងការស្ងប់ស្ងាត់នេះមានមតិវែកញែកដោយលើកហេតុផលផ្សេងៗគ្នា។ យ៉ាងណាភាពរំជើបរំជួលរបស់អ្នកគាំទ្របានចាប់ផ្តើមបន្ទាប់ពី វីតូ បានបង្ហោះសារមួយ។
នៅល្ងាចថ្ងៃទី២០ កក្កដា វីតូ ម្ចាស់បទ «ត្រែះ» បានបង្ហោះសំណេរមួយថា «Vannda ស្ងាត់ចឹង ចុះបើសុខៗ Vito ចេញបទ Ft Vannda ?»។ ប្រយោគខ្លីនេះបានជំរុញឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សទាំងក្នុងចំណោមអ្នកគាំទ្ររបស់ វណ្ណដា រួមទាំងអ្នកគាំទ្ររបស់ វីតូ។
អ្នកគាំទ្របានបង្ហាញការសប្បាយចិត្តនិងរំភើបយ៉ាងខ្លាំងនិងចង់ឱ្យការបង្ហោះនេះក្លាយជារឿងពិតក្នុងពេលឆាប់ៗនេះ។ មតិខ្លះក៏បានលើកឡើងទៀតថា វណ្ណដា ស្ងាត់ប៉ុន្តែមិនមែននៅស្ងៀមនោះទេ ដោយពួកគេជឿថាតារាប្រុសរូបនេះកំពុងតែសម្រិតសម្រាំងការងាររបស់ខ្លួនហើយមានបទជាច្រើនសហការជាមួយនឹងតារាផ្សេងទៀតនៅមិនទម្លាក់នៅឡើយដូចជាបទជាមួយនឹង GMENGz រួមទាំងតារារ៉េប KingChi ជាដើម។
.png)
មិនត្រឹមតែការបង្ហោះដែលបង្ហាញដំរួយខាងលើនេះប៉ុណ្ណោះទេប៉ុន្តែ វីតូ ក៏បានចែករំលែកជាមួយនឹងខ្លឹមសារក្នុងរូបភាពវិជ្ជមានដោយបង្ហាញថាការសហការរបស់លោកនិង វណ្ណដា ទំនងជាកើតឡើងពិតមែន។
គួរឱ្យដឹងថា វីតូ មិនត្រឹមតែសិល្បករចម្រៀងប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាអ្នកនៅពីក្រោយការធ្វើបទល្បីៗរបស់សិល្បករជាច្រើន ក្នុងនោះក៏រួមចំណែកធ្វើបទឱ្យ វណ្ណដា ដូចគ្នាដូចជាបទ « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត៕










