Home តារាជាតិ ឮតែគេនិយាយមិនល្អពី ពេជ្រ វត្តីសារ៉ាវឌ្ឍី តែពេលបានជួប ប៊ី សុធារី ថាផ្ទុយទាំងស្រុង

ឮតែគេនិយាយមិនល្អពី ពេជ្រ វត្តីសារ៉ាវឌ្ឍី តែពេលបានជួប ប៊ី សុធារី ថាផ្ទុយទាំងស្រុង

125
0

ពាក្យចចាមអារ៉ាមមិនល្អទាក់ទងនឹងអាកប្បកិរិយារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការសង្ស័យពីមហាជនអស់រយៈពេលជាយូរមកហើយប៉ុន្តែពេលនេះត្រូវបានលាតត្រដាងដោយ ប៊ី សុធារី ។ ធ្លាប់តែឮពីមាត់មួយទៅមាត់មួយតែពេលបានជួបនិងរាប់អានផ្ទាល់ ប៊ី សុធារី ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនដូចជាពាក្យគេនិយាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-5lAUkUG3Tqez62V1a2xgieGeHuEDdTICCWiNs4q2l3OGzHUSNIZ8Mx12YvGeicxcpfTwIqtTDDKYWCvY292zMfoc709UgHIG3c9xW1l4m4CQ0wPZyZcApUd9qwWBbVhdbtPTpOm5MAB8dOM6joWjhOg6Rv1mWkkWh24HPh2aQ8o1n4XgRUyEWpSfeVM/s4096/image_2026-07-20_14-08-53.png

នៅក្នុងការ Live របស់ ប៊ី សុធារី កាលពីពេលថ្មីៗនេះបានបង្ហាញថា ចន សុទីម៉ា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា គឺជាមិត្តភក្តិដែលនៅពីក្រោយ ស្រលាញ់នាងចង់ឱ្យនាងជោគជ័យក្នុងជីវិតទាញនាងឡើងឱ្យទៅជាមួយគ្នា។ បវរកញ្ញារូបនេះបានបង្ហាញថាសំលៀកបំពាក់មួយចំនួននៅក្នុងការប្រកួតគឺជារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខណៈកន្លងមកនាងធ្លាប់បានឮអ្នកផ្សេងនិយាយអាក្រក់ថា វត្តី ជាមនុស្សអាត្មានិយម ចង់ឈ្នះ មិនគួរឱ្យនៅជិតតែនៅពេលនាងបាននៅជិតមិនដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsR5YnJa62uh5hVvdC_UtUXL2s_F_G8uazHzfaYM-wei-SXBTzG6aMXhZ5215DAOTe5ea3aiEwBB9C40fSyprxdqAvWqsAQLVS0ywYbs25P6-haDqXKF4VIWGWb84Lii1gk-jm_BOydU1B8X-PpUCPzdXhIBbarXFVwZL2LFo1qGlD_mFHN_s86S35Cak/s4096/image_2026-07-20_14-08-56.png

ប៊ី សុធារី ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សម្នាក់ដែលជំរុញលើកទឹកចិត្តនាងខ្លាំង ដោយសំលៀកបំពាក់របស់នាងកាលពីប្រកួតដំបូងភាគច្រើនគឺជារបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយសារតែការដាក់ពាក្យរបស់នាងប្រញាប់ប្រញាល់មិនបានរៀបចំច្រើនឡើយ។ អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សម្នាក់ដែលធ្វើឱ្យសាធារណជននឹកស្មានមិនដល់ ព្រោះនាងធ្លាប់តែឃើញនៅលើបណ្តាញសង្គមឬនៅខាងក្រៅនិយាយមិនល្អពីនាងច្រើនតែពេលបានជួបនិងរាប់អានផ្ទាល់ វត្តី គឺជាមនុស្សម្នាក់ដែលកក់ក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRPG9Esrvn6YLRxLf1AkcNWCz8lvTjEkamekJXNFEWWuttC_C3RVE3Kk8rFyq1zAnrbQWraoHzAmKWGsRoIoYVlAmJalfBZ7sINulabIFz1obyQXZZvvN2lN0K6sDgssWZB518_wIRwNnq8ih4VN1YIxSQ3CiS5UEABd5VqLCzRxC9Ufhh7r2W_oxO5oo/s2048/image_2026-07-20_14-09-05%20(2).png

ការដែលធ្វើឱ្យអ្នកទាំងពីរមានភាពជិតស្និទ្ធដោយសារតែនាងនិង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពកក់ក្តៅដូចគ្នា មានពេលវេលាយកចិត្តទុកដាក់ចំពោះនាងដែលជាក្តីសុខដោយមិនចាំបាច់ទាមទារឡើយ។ ប៊ី សុធារី បានហៅវាថាជាក្តីស្រលាញ់ពិតប្រាកដពួកគេណែនាំគ្នាទៅវិញទៅមកខណៈ វត្តីចង់ឃើញនាងជោគជ័យក្នុងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWEkNU0UkbasK_bXCa_sIhBij-QlzezWbH_il4KVWU39s8dmk6HkANy0Kkn4DIgA38GV-nAcKvgZmEQypMJYJI9VMb_Zb0pOFYMTrIUgnyki2l5Gxccumg7uro_33oXFi2JEzZwcOTe9QxHHuYM7JWZC4360SuKu19Z50pScGjfMqWbQoV_AwXdHoJOJg/s2048/image_2026-07-20_14-09-02.png

ការលាតត្រដាងរបស់ ប៊ី សុធារី ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងច្រើនជាពិសេសគឺកោតសរសើរចំពោះការរាប់អាននិងមិត្តភាពមួយនេះ។ លើសពីនេះភាពអវិជ្ជមានកន្លងមករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានធ្វើឱ្យអ្នកមួយចំនួនចាប់ផ្តើមកែប្រែការពិតរបស់ពួកគេផងដែរ៕