Home ព័ត៌មានជាតិ ក្ដៅគគុក! ​ថៃចោ.ទកម្ពុជាថា «បិទទ្វារចរចាព្រំដែនគោក» ក្រោយរត់រកខ្នងបង្អែកច្បាប់អន្តរជាតិ

ក្ដៅគគុក! ​ថៃចោ.ទកម្ពុជាថា «បិទទ្វារចរចាព្រំដែនគោក» ក្រោយរត់រកខ្នងបង្អែកច្បាប់អន្តរជាតិ

163
0

ល្បិចយកព្រំដែនគោកធ្វើចំណា.ប់ខ្មាំ.ង! រដ្ឋមន្ត្រីការបរទេសថៃបានចេញមុខចោ.ទប្រកាន់ទាំងមិនសមទំនងថា ចំណាត់ការច្បាប់អន្តរជាតិ UNCLOS របស់កម្ពុជាលើរឿងដែនសមុទ្រ បានបិទទ្វារការចរចាព្រំដែនគោក។ ការទម្លាក់កំហុសមកលើកម្ពុជានេះ ត្រូវបានគេមើលឃើញថាគ្រាន់តែជាលេសដោះសារ និងជាការភ័យខ្លាចរបស់ភាគីថៃ ដែលព្យាយាមគេចវេសមិនចង់ចូលខ្លួនដោះស្រាយវិវាទក្រោមយន្តការច្បាប់អន្តរជាតិដែលមានតម្លាភាព និងយុត្តិធម៌នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn0nSwjfiQa35118X89PQ5ZHR2Lu8BRLpVJG1VC76jx0_SIhN7vJKyJEDWk4HqKMMVYAvUpepMsiXVAhHSbDNOpBtdHtCfzryGu4ocZFRP-JZSmx6iMlnaP9ipX4BL-W8fLE9zrNAoeJdR3-0BLfg7ZivG4A0AjRD6OlOZb8RkcUrNPehAwU8L6LfcbCA/s750/photo_2026-07-20_13-57-32%20(2).jpg
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ស៊ីហាសាក់ ភួងកែតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានព្យាយាមភ្ជាប់រឿងព្រំដែនគោក និងដែនសមុទ្របញ្ចូលគ្នា ដោយចោទថាការដែលកម្ពុជាយកវិវាទសមុទ្រទៅដោះស្រាយតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបំផ្លាញទំនុកចិត្តទ្វេភាគី និងធ្វើឱ្យការចរចាព្រំដែនគោកត្រូវជាប់គាំង។ ការចោទប្រកាន់នេះគឺជារឿងមិនសមទំនងទាល់តែសោះ ព្រោះព្រំដែនគោក និងដែនសមុទ្រគឺជាសំណុំរឿងបច្ចេកទេសពីរដាច់ដោយឡែកពីគ្នា ហើយការដែលកម្ពុជាជ្រើសរើសប្រព័ន្ធច្បាប់អន្តរជាតិ គឺដើម្បីស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រ ដោយផ្អែកលើគោលការណ៍ច្បាប់ជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7oBH5vpLQEt77PL6_cEb1nzAvOnlIsvmdKbTfVczjtgWXKQDbzwHvPN_tjEIStOphR_XYQsqyVvwxmATSLMvqafQzY5cT0I-wFT3xr9J-cR-JbliJL4mn2c58bzar0M9oHqcvhIKV0OlVyX0qZwwYk4PwkjkIfWyqmYhVbbAe_OtHF6lKBHlKUpRB5TA/s738/photo_2026-07-20_13-57-32%20(3).jpg
 
ផ្ទុយទៅវិញ ជំហររបស់ភាគីថៃដែលចង់បង្ខំឱ្យមានតែការចរចាទ្វេភាគីផ្ទៃក្នុង និងការរុញឱ្យប្រើប្រាស់គណៈកម្មការព្រំដែនរួម (JBC) ឡើងវិញនោះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនាគេចវេសពីប្រព័ន្ធតុលាការ និងច្បាប់អន្តរជាតិ។ ការដែលថៃមិនហ៊ានចូលខ្លួនដោះស្រាយក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ រួចបែរជាយកបញ្ហាព្រំដែនគោកមកធ្វើជាចំណាប់ខ្មាំងការទូត និងដាក់សម្ពាធលើកម្ពុជានោះ គឺដើម្បីរក្សាឧត្តមភាពនៃការចរចា និងបន្តអូសបន្លាយពេលវេលាដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ ខណៈដែលខ្លួនគ្មានអាគុយម៉ង់ច្បាប់រឹងមាំក្នុងការតតាំងនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaRqOQULssI3fDj0odZcz4CVrMj9XcygJj_vxl0JZ3XimY8tFy_3nu7KfXRElyxSO8RCCiUtD1lGHpu5dSXJmfeUMm7rPZGlhOyLgxG86Sjr6BwBkmk-qi8mM04nHZHfXPCpm1J-EETm2zYDHQMTFtYLUXnMOw9o8JV-gYpZSXbKHrOuxkfrnZF0UhJSM/s547/photo_2026-07-20_13-57-32.jpg
ការប៉ុនប៉ងទម្លាក់កំហុសមកលើកម្ពុជាពីសំណាក់រដ្ឋាភិបាលទីក្រុងបាងកក មិនអាចបិទបាំងការពិតនៃការភ័យខ្លាចច្បាប់អន្តរជាតិរបស់ខ្លួនបានឡើយ។ ជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការអនុវត្តតាមយន្តការ UNCLOS គឺជាសក្ខីកម្មបង្ហាញពីភាពស្មោះត្រង់ និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយការព្រមាន «បិទទ្វារចរចា» របស់ថៃ គ្រាន់តែជារូបភាពការទូតមួយដើម្បីបង្វែរដានពីភាពទាល់ច្រក និងការមិនហ៊ានប្រឈមមុខនឹងការពិតតាមផ្លូវច្បាប់របស់ខ្លួនតែប៉ុណ្ណោះ៕