Home តារាជាតិ លីវ ជីលី រងនូវមតិរិះគ.ន់ក្រោយបង្ហោះវីដេអូស្ទាបដើមទ្រូងប្រុសៗ

លីវ ជីលី រងនូវមតិរិះគ.ន់ក្រោយបង្ហោះវីដេអូស្ទាបដើមទ្រូងប្រុសៗ

139
0

បវរកញ្ញា លីវ ជីលី បានរងនូវមតិប្រតិកម្មយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមក្នុងនោះក៏មានព្រះសង្ឃដោយចាត់ទុកថាសកម្មភាពរបស់នាងមិនសមរម្យ អត្តចរិតមិនសមជានារីខ្មែរ បន្ទាប់ពីបង្ហោះវីដេអូក្នុងក្លិបកម្សាន្តមួយកន្លែងហើយស្ទាបដើមទ្រូងប្រុសៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZsa8NRVnXavsEbG-UYNIai3s1j4D1jo-sZhOmu1DsREAigWOpZ4ScfbP_MAvOUtFiPVBRyYZlFMP4Pz0hSijCjmcE84dnTijP1lQJK2k3zssEFiTB1GJYQrCZExRc39KH6D6bW2b13p3jXyPf6rQVbmt48Up8bBTQi-Vzq3Rn2Vz_EEZ0JPRjV31WoPY/s2048/image_2026-07-18_10-05-11.png

លីវ ជីលី បានបង្ហោះវីដេអូមួយកាលពីពេលថ្មីៗនេះដោយបានដាក់ចំណងជើងថា «អត់ពីបងតើឱ្យអូនរស់មិចទៅ»។ មុននឹងការបង្ហោះវីដេអូនេះ លីវ ជីលី បានបង្កើតមាតិកាជាច្រើនជាមួយនឹងលោក ឡៃ ថៃចាន់ ដោយបវរកញ្ញារូបនេះថែមទាំងសុំស្នេហ៍ទៀតផងប៉ុន្តែត្រូវបានខាងប្រុសបដិសេធដោយចាត់ទុកជាប្អូនស្រីប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhhCTeCD-7BMaZIS6pfDGVHLkCaXXD0vZtBvcuQFy-ZIau4cU7uve3lnklY4iTzkahW91f-hD0jL4c2QAzXx498y-CC2w8H-ZQzrLlw8NDmDzgDYUeHTLLdBjGzfFWYAq0N-aWipgNs5jBxdugmIerkII1XAW0lHmKBvUFtUM5-Y2xuhRB9BzmDGBQ8A/s2048/image_2026-07-18_10-05-12.png
តភ្ជាប់ជាមួយនឹងការសុំស្នេហ៍បរាជ័យ លីវ ជីលី បានចូលក្លិបកម្សាន្តដើម្បីបញ្ឈឺទៅកាន់ លោក ឡៃ ថៃចាន់ ព្រមទាំងបានស្ទាបដើមទ្រូងប្រុសៗនោះទៀតផង។ ទោះបីនេះគឺជាការធ្វើមាតិកាក្តីប៉ុន្តែវីដេអូមួយនេះបានទាញមតិប្រតិកម្មពីអ្នកលេងបណ្តាញសង្គមជាច្រើន។ ពួកគេបានរិះគន់ Miss supranational Cambodia 2023 ថាមិនសមជានារីខ្មែរ និងមិនគួរបង្ហោះវីដេអូបែបនេះជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcm5Al8cLL-av5n2fKZhBP66jZcupO4P6tGIHynTnAOxaEim-qrzrJdGvGdrVdNDvCkR8S4ot5zgdr7NcVieeiJkdoNIumNO2-EuSomDUgCvW41xmqoOprgVBncwhSoOqxMEh8UrF3JhgCYsg_BEqO01G8HzvpQks9f-3ln7Fbc5kZy8xz2rbeRvHueuE/s1707/Screenshot_20260717_195815_Facebook.jpg
មិនត្រឹមតែសាធារណជនទូទៅដែលបញ្ចេញមតិរិះគន់ លីវ ជីលី ប៉ុណ្ណោះទេប៉ុន្តែគេក៏ឃើញគណនីបណ្តាញសង្គមព្រះសង្ឃចូលមកបញ្ចេញមតិយោបល់ដូចគ្នា។ មតិខ្លះក៏បានជំរុញឱ្យ លីវ ជីលី លុបវីដេអូនេះពីព្រោះការបង្ហោះបែបនេះវាមិនសមភ្នែកឡើយ៕