Home ព័ត៌មានអន្តរជាតិ អនុទីន ដើរតួកំសត់នៅចំពោះមុខចិន ថាថៃមិនដែលបង្កជម្លោះជាមួយកម្ពុជាមុនឡើយ

អនុទីន ដើរតួកំសត់នៅចំពោះមុខចិន ថាថៃមិនដែលបង្កជម្លោះជាមួយកម្ពុជាមុនឡើយ

348
0

លេខ១ខាងសម្ដែង! នៅក្នុងជំនួបកំពូលទ្វេភាគីនៅទឹកដីក្រុងស៊ាងហៃ មេដឹកនាំថៃ លោក អនុទីន ឆានវីរៈគុល បានថ្លែងសុន្ទរកថាយ៉ាងខ្លាំងនៅចំពោះមុខប្រធានាធិបតីចិន ថា ភាគីថៃជាអ្នកស្រឡាញ់សន្តិភាព និងមិនដែលបង្ករឿង ឬបើកការវា.យប្រហារបំពា.នលើបូរណភាពទឹកដីរបស់កម្ពុជានោះឡើយ ហើយសកម្មភាពយោធាដែលបានកើតមានកន្លងមកនេះ គឺគ្រាន់ជាការការពារខ្លួន និងបូរណភាពទឹកដីថៃប៉ុណ្ណោះ។

យោងតាមការចុះផ្សាយជាផ្លូវការរបស់សារព័ត៌មានល្បីៗនៅក្នុងប្រទេសថៃ ជំនួបកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ បានក្លាយជាវេទិកាដែលលោក អនុធិន ព្យាយាមបកស្រាយលាងជម្រះកំហុសរបស់ខ្លួន ជុំវិញភាពតានតឹងយោធានៅតាមព្រំដែន។ នៅចំពោះមុខ លោក ស៊ី ជិនភីង មេដឹកនាំថៃរូបនេះបានព្យាយាមពន្យល់ថា រាល់សកម្មភាពចល័តទ័ព និងការដាក់ពង្រាយកម្លាំងយោធាធុនធ្ងន់របស់ថៃកន្លងមក គឺធ្វើឡើងក្នុងគោលបំណង «ការពារខ្លួន និងធានាសុវត្ថិភាពប្រជាពលរដ្ឋ» តែប៉ុណ្ណោះ។ ការលើកឡើងបែបដោះសារ និងព្យាយាមទម្លាក់កំហុសដោយប្រយោលមកលើភាគីដទៃនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងបំភ័ន្តសភាពការណ៍ពិត ដើម្បីកុំឱ្យមហាអំណាចចិនមើលឃើញថៃក្នុងរូបភាពជាអ្នកបង្ករឿង និងជាអ្នកបំផ្លាញស្ថិរភាពនៅក្នុងតំបន់។

ទោះជាយ៉ាងណា ការព្យាយាមដើរតួកំសត់របស់មេដឹកនាំថៃរូបនេះ បានដើរផ្ទុយស្រឡះពីទិដ្ឋភាពជាក់ស្តែង និងប្រវត្តិសាស្ត្រព្រំដែនដែលបានកើតឡើង ដែលមហាជនទូទាំងតំបន់បានដឹងយ៉ាងច្បាស់ថា ភាគីថៃជារឿយៗគឺជាអ្នកបង្កើតស្ថានការណ៍មុន តាមរយៈការរំលោភលើបទឈប់បាញ់ និងការប្រើប្រាស់កម្លាំងយោធាចូលមកឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់។ ភាពក្រឡិកក្រឡុចនៃការទូតថៃនាពេលនេះ គឺធ្វើឡើងដោយសារតែក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញមហាយក្សចិនផ្តល់ការគាំទ្រ និងបញ្ជូនគ្រឿងយុទ្ធោបករណ៍យោធាធុនធ្ងន់ រួមទាំងរថក្រោះមកឱ្យកម្ពុជា ដែលជាហេតុបង្ខំឱ្យថៃត្រូវរត់ទៅរកចិន ដើម្បីទាមទារការធានាសន្តិសុខ និងស្វែងរកការយល់ចិត្តពី លោក ស៊ី ជិនភីង។

ជាការឆ្លើយតបទៅនឹងការសម្តែងតួកំសត់របស់ភាគីថៃ លោកប្រធានាធិបតី ស៊ី ជិនភីង បានបង្ហាញជំហរការទូតដ៏មានឥទ្ធិពល ដោយបានស្នើខ្លួនធ្វើជា «អ្នកសម្របសម្រួលកណ្តាល» ដើម្បីដោះស្រាយទំនាស់។ ព្រឹត្តិការណ៍នេះបានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ទោះបីជាថៃព្យាយាមប្រើប្រាស់វោហាសាស្ត្រលាងខ្លួនយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែមានប្រៀបផ្នែកច្បាប់អន្តរជាតិ និងមានបង្អែកយុទ្ធសាស្ត្រដ៏រឹងមាំ ដែលមិនអនុញ្ញាតឱ្យល្បិចកលការទូតរបស់បរទេសមកបំពានលើអធិបតេយ្យភាពជាតិបានឡើយ៕