Home ព័ត៌មានជាតិ នាវាថៃ រងការវាយប្រហារនៅចក្រសមុទ្រ Hormuz

នាវាថៃ រងការវាយប្រហារនៅចក្រសមុទ្រ Hormuz

431
0

នាវាថៃ រងការវាយប្រហារនៅចក្រសមុទ្រ Hormuzនាវាដឹកប្រេងរបស់ថៃមួយគ្រឿង ត្រូវបានវាយប្រហារ ក្រោយពីបានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រក Hormuz ដោយគ្មានការអនុញ្ញាតរបស់កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានចេញផ្សាយថា៖”មុននឹងបើកការវាយប្រហារនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានផ្តល់សញ្ញាព្រមានជាច្រើនលើក តែនាវានេះបានព្រងើយមិនព្រមស្តាប់”។

គិតមកទល់ពេលនេះ រដ្ឋាភិបាលថៃ មិនទាន់ចេញមុខបញ្ជាក់ឱ្យច្បាស់លាស់ដែរថា តើនាវានោះរងការខូចខាត ឬមានសមាជិកនាវិកណារងរបួសនៅឡើយនោះទេ។

សូមរំលឹកថានេះ មិនមែនជាលើកទី១ទេ ដែលនាវាថៃរងការវាយប្រហារ ពោលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នាវាដឹកទំនិញដោតទង់ជាតិថៃ ត្រូវបានយន្តហោះចម្បាំងអ៊ីរ៉ង់បើកការវាយប្រហារដោយគ្រាប់ផ្លោងចំនួន ២គ្រាប់ ក្នុងច្រកសមុទ្រ Hormuz។

ហេតុការណ៍នេះបណ្ដាលឱ្យខូចខាតបន្ទប់ម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យនាវិក ៣នាក់បាត់ខ្លួន ខណៈនាវិក ២០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព៕