Home តារាជាតិ សម្រស់ សុវត្ថិ មុន្នីវណ្ណ ត្រូវអ្នកគាំទ្រលើកឡើងថាស្រដៀង EVAN

សម្រស់ សុវត្ថិ មុន្នីវណ្ណ ត្រូវអ្នកគាំទ្រលើកឡើងថាស្រដៀង EVAN

89
0

តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ថាមុខមាត់របស់លោកមានភាពស្រដៀងគ្នាទៅនឹង EVAN ឬ Heeseung អតីតសមាជិកក្រុម Enhypen។ លើសពីនេះទៅទៀតបទថ្មីរបស់ មុន្នីវណ្ណ កំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនទោះបីជាមិនទាន់ចេញពេញក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8kKrbnTPNqfi7bn4HQsHYQXmg1R-_0LZAKPpm_zw18pQldX13SQ26LShCSuMZ9cuKLEG2wBDL15YBpUbBNHY4rjkt9Y9OqBbarxVnO1HeZD6URWGfefZ3SY6gevdSWvwLEIBhdiP5zrWkSMvWdE1LxIlgbJTCju08tbdWG-LNOKgXkHfzxo_3-C_kkDg/s1280/image_2026-07-17_10-16-43.png
ទស្សនិកជនមួយចំនួនបានដឹងហើយថាតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់ឧកញ៉ា ព្រាប សុវត្ថិ មានរូបសម្បត្តិស្រស់សង្ហាយ៉ាងខ្លាំងជាពិសេសថែមទាំងមានសមត្ថភាពទាំងវិស័យសិល្បៈរួមទាំងចេះទីផ្សារហ៊ុនផងដែរ។ នាពេលថ្មីៗនេះ មុន្នីវណ្ណ បានចេញវីដេអូចម្រៀងខ្លីៗនៃបទថ្មីរបស់ខ្លួនដោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0T_VHG6Byr6_sEC2gcCY2s2-VizIPAikTKPoq-Ad0PIZAnUavKmxsZ-_V178_Y_VW9QlWqjnZ01DUJ39NJFOOIpqK8RjoKm7YYzDegxbF-maLNNZTyf0u-dgG6c35sJjdpPcI2ftOtg6spJjSNeC5J8aVEiLmpWWD0cZ8EhRJmlQMtYVTDSNIVbjf7yE/s2048/image_2026-07-17_10-16-40.png
បន្ទាប់ពីរយៈពេលជាង៤ខែនៃបទ «ក្រមុំពេញវ័យ» ថ្មីៗនេះ សុវត្ថិ មុន្នីវណ្ណ បានបង្ហាញពីសញ្ញាវិលត្រឡប់មកវិញជាមួយនឹងបទថ្មីរសជាតិថ្មី ហើយបទដែលមិនទាន់ចេញជាផ្លូវការនេះកំពុងទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ មិនត្រឹមតែបទមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែរូបរាងសង្ហារបស់តារាចម្រៀងរូបនេះក៏បានទាក់ទាញអារម្មណ៍ទស្សនិកជនមួយផ្នែកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMLfrkXee9vc0VirCSpRbpVO3lI4DjstcRtY1vblLfdVA9AFBdFAY-MwpLPClgYT6W0hQnkZyuGQg4GJ3i8A2ZeU7bAwppK7WwU8GYdxAOsb9jIvw04DHEp_hpZqx3q_TBofVv4QbiJLVdGUpVyBOh9TWqpZnbaWOCS6mhj7Jy4K7mtqbR3nK9rBvtZYg/s2048/image_2026-07-17_10-16-37.png
មានអ្នកគាំទ្រជាច្រើនបានសរសើរ សុវត្ថិ មុន្នីវណ្ណ ថាស្រស់សង្ហា ជាពិសេសអ្នកមួយចំនួនលើកឡើងថាឃើញតារាចម្រៀងរូបនេះហើយគឺនឹកឃើញទៅដល់តារាចម្រៀង Kpop EVAN តែម្តង។ មតិខ្លះថាមុខមាត់របស់តារាចម្រៀងទាំងពីររូបគឺមានភាពស្រដៀង ថែមទាំងសង្ហាដូចគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiQPiW-mIZoR9uZxKeF5ug9hoaDiHly-r1aqALO2DjBa6-h1p4yCdSSMOMPmZSOVBWBRsWDzBYIHXhwELqgy6nRKhsEuhGerVg2HZpn4eaZ_jwAAIn5nTaW4adhLL_IqXEcVrfU5A6O6C805IPEvYEONsJ91w9JPpXMY2jwCFWk-som5-f5fkm980JD70/s1200/image_2026-07-17_10-16-42%20(2).png

សម្រាប់ទស្សនិកជនដែលពុំស្គាល់ EVAN លោកគឺតារាចម្រៀងម្នាក់ដែលពីមុនហៅថា Heeseung អតីតសមាជិកក្រុម Enhypen ដែលជាក្រុម Kpop ដ៏ល្បីល្បាញមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ពេលចាកចេញពីក្រុម Heeseung បានសម្រេចចិត្តធ្វើជាសិល្បករឯករាជ្យស្ថិតក្រោមផលិតកម្មដដែលគឺ Belift Lab បុត្រសម្ព័ន្ធរបស់ Hybe ។

គួរបញ្ជាក់ផងដែរថាស្នាដៃលេចធ្លោរបស់ សុវត្ថិ មុន្នីវណ្ណ មានដូចជាបទ«ឃុន នារី» «My Angel» «នាងអើយ» និងបទចុងក្រោយនេះដែលពុំទាន់ចេញជាផ្លូវការ៕