Home តារាជាតិ ដាវ លីឌុច បបួល ជី ដេវីត ចេញបទចម្រៀងជាមួយគ្នា

ដាវ លីឌុច បបួល ជី ដេវីត ចេញបទចម្រៀងជាមួយគ្នា

85
0

អតីតស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច បានបបួលតារាចម្រៀង ជី ដេវីត ចេញបទចម្រៀងរួមគ្នាដោយជឿថាអាចនឹងល្បីល្បាញដោយប្រជាជនទាំងពីរប្រទេសសរុបទៅ៧០លាននាក់ដែរ។ លើសពីនេះកីឡាករប្រដាល់រូបនេះបានបង្ហាញថាលោកពិតជាស្រលាញ់បទចម្រៀង ជី ដេវីត ណាស់ពីព្រោះបទមួយៗពីរោះកប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGb1u04wfsUx5lWFguES9qCTh-8dd2HxtYX4yOdoABxWqEwB61SP3Kq3FYdVLpZJWctdcLI-W3G8NjcPVTwTl5fYAeHU4pMouo8a5ICvQ3e6afDBzTFKTZJcQ9vzggz7524DVtzhTOawi_qSfviXNIOsbllfNpxamIK-Qgqj5q2WdLRo9gcXkY4g7170I/s2048/image_2026-07-17_09-05-17.png

នៅល្ងាចថ្ងៃទី១៦ ខែកក្កដា កីឡាករប្រដាល់ ដាវ លីឌុច បានបង្ហោះរូបមួយសន្លឹកជាមួយនឹងតារាចម្រៀង ជី ដេវីត ដោយអ្នកទាំងពីរបានលើកដៃបញ្ចេញក្បាច់គុនដាក់គ្នា។ នៅក្នុងការរៀបរាប់របស់កីឡាករប្រដាល់នេះបង្ហាញថាលោកបានប្រាប់ ជី ដេវីត ថាតារាចម្រៀងរូបនេះអាចធ្វើជាអ្នកប្រដាល់គុនខ្មែរបានដូចគ្នាដោយសារតែមានកម្ពស់ និងដៃវែងដូចជាលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyFWNVB9WiT0iH7MFwbJCcUFRGGfAY_co2CW3cJ6VFO3rISDhOmzL1bcYtUcrCAmgupZRuEvOdEd5pcXnGkdp51hrSaeT4QF_EqFdVg5xKz8AaZo2C4q2CuYPEaV1XkxOEzf2qeaS9o0ootCwntN8ZaM74m6-C9GBN7po_tVRf5p2oBJHNyvsazOYZ3rM/s1870/image_2026-07-17_09-05-21.png

លោក ដាវ លីឌុច បានបង្ហាញថាខ្លួនសប្បាយចិត្តដែល ជី ដេវីតបង្កើតបទចម្រៀងពីរោះកប់ៗព្រោះលោកពិតជាស្រលាញ់ចម្រៀងរបស់ ជី ដេវីត ណាស់ហើយលោកពិតជាសប្បាយចិត្តណាស់ដែលបានជួបតារាចម្រៀងរូបនេះ។ លើសពីនេះទៅទៀតស្តេចប្រដាល់រូបនេះថែមទាំងបបួល ជី ដេវីត ចេញបទចម្រៀងរួមគ្នាទៀតផង បើសិនជាបទនោះចេញអាចនឹងល្បីល្បាញខ្លាំងដោយសារតែប្រជាជនកម្ពុជានិងប្រជាជនមីយ៉ាន់ម៉ាបូកចូលគ្នាទៅគឺ៧០លាននាក់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK9PaCi0dnG8evfeLQms0NVutiDYjlGHrO4yNzFlIqiUEfXcLP_zO-F99WXrOeT11FJqfAvDSBCOU3sQbORGvrhSV1eW8FqkdwJBUIgL5x7s8mPYIt1Ojor3htP1aqNPvvGQw1SxTMmAVXeLx-1PY7jW38yq4-7pSDBIKfJXxFtrGxjSk_m2teyNaU4QQ/s2048/image_2026-07-17_09-05-26.png

ការបង្ហោះរបស់ ដាវ លីឌុច បានទាក់ទាញចំណាប់អ្នកគាំទ្រជាច្រើនដោយមនុស្សមួយចំនួនបានគាំទ្រចំពោះការលើកឡើងនេះដោយចង់ឃើញការសហការរវាងកីឡាករប្រដាល់រូបនេះនិង ជី ដេវីត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6lpyYMHGHj3gmuRU-5ikdWwB67IpzeF2b1loHlnmAFeD-gZzLxQZ7ZthY9JrwkPQUGLxjPeZFDgZVGcue-AIosSS7piid1ukgjyap2izzMPhsjqZYgXl0K9P5GAXdtqCB399xyS_O7fn0mGQVH7kMp_dMihaFLrrT8lNQX-99uRiOZ5PhoHGtsYhdf8/s1408/image_2026-07-17_09-05-16.png
គួរឱ្យដឹងថា ដាវ លីឌុច បានមករស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ដោយសារតែគិតថាខ្មែរមានសុវត្ថិភាពខ្លាំងក្នុងការរស់នៅ។ ក្នុងសកម្មភាពកន្លងមកនេះគេបានឃើញលោកចូលរួមផ្សព្វផ្សាយលើកស្ទួយប្រដាល់គុនខ្មែរផងដែរ៕