ការប្រកួតកីឡា និងបញ្ហាទឹកដីគឺជារឿងដាច់ដោតឡែក! ជ័យជម្នះរបស់ក្រុមអាហ្សង់ទីនលើក្រុមអង់គ្លេស បានប្រែជាភាពចម្រូងចម្រាសយ៉ាងក្តៅគគុក ក្រោយពេលកីឡាករអាហ្សង់ទីនបាននាំគ្នាលើកបដានយោបាយទាមទារកោះហ្វកឡែន (Falkland Islands) ពីប្រទេសអង់គ្លេសវិញ។ សកម្មភាពនេះបានធ្វើឱ្យសហព័ន្ធ FIFA ប្រកាសបើកការស៊ើបអង្កេតជាផ្លូវការភ្លាមៗ ខណៈរដ្ឋាភិបាលអង់គ្លេសបានចេញមុខប្រតិកម្ម និងទាមទារឱ្យមានការដាក់ទណ្ឌកម្មវិន័យ។
ហេតុការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីអាហ្សង់ទីនបានយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2026) នាទឹកដីសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលអបអរសាទរ កីឡាករអាហ្សង់ទីនបានលាតសន្ធឹងបដាពណ៌សមួយដែលមានសរសេរថា “Las Malvinas son Argentinas” (កោះហ្វកឡែនជាកម្មសិទ្ធិរបស់អាហ្សង់ទីន)។ សកម្មភាពនេះរងការចោទថាបានរំលោភលើ «ក្រមសីលធម៌ទីលានរបស់ FIFA» ដែលហាមឃាត់ដាច់ខាតរាល់ការបង្ហាញសារនយោបាយ សាសនា ឬការរើសអើង នៅក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ។.jpg)
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យ FIFA ចាត់វិធានការឱ្យម៉ត់ចត់ ដោយសង្កត់ធ្ងន់ថាកោះហ្វកឡែនគឺពិតជាជារបស់អង់គ្លេសដាច់ខាត。 ផ្ទុយទៅវិញ អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel បានចេញមុខការពារកីឡាករខ្លួន ដោយវាយបកថា FIFA អាចហាមឃាត់បដានៅក្នុងស្តាតបាន ប៉ុន្តែមិនអាចហាមឃាត់ទឹកចិត្តស្នេហាជាតិរបស់ពលរដ្ឋអាហ្សង់ទីនបានឡើយ。 គួររំលឹកថា កាលពីឆ្នាំ ២០១៤ សហព័ន្ធបាល់ទាត់អាហ្សង់ទីនក៏ធ្លាប់ត្រូវ FIFA ផាកពិន័យជិត ៤ម៉ឺនដុល្លារ ម្តងរួចមកហើយ ក្រោមករណីលើកបដាដែលមានខ្លឹមសារដូចគ្នានេះ។.jpg)
គួរជម្រាបថា វិវាទដណ្តើមកោះហ្វកឡែន (ដែលអាហ្សង់ទីនហៅថា ម៉ាល់វីណាស) គឺជាប្រធានបទនយោបាយដ៏រសើប ដែលធ្លាប់ឈានដល់ការផ្ទុះសង្គ្រាមបង្ហូរឈាមគ្នាកាលពីឆ្នាំ ១៩៨២。 ការយកបញ្ហានេះមកលាយឡំលើទីលាន មិនត្រឹមតែប៉ះពាល់ដល់ស្មារតីកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំឱ្យអាហ្សង់ទីនត្រូវប្រឈមនឹងការផាកពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ចូលមកដល់៕










