Home ព័ត៌មានអន្តរជាតិ ថៃ សម្ងំចរចាទិញនាវាចម្បាំងពីប្រទេសកូរ៉េខាងត្បូង

ថៃ សម្ងំចរចាទិញនាវាចម្បាំងពីប្រទេសកូរ៉េខាងត្បូង

90
0

ប្រទេសថៃកំពុងធ្វើការចរចាជាមួយកូរ៉េខាងត្បូង ដើម្បីបញ្ជាទិញនាវាចម្បាំងប្រភេទហ្វ្រីហ្គេត (Frigate) ជំនាន់ថ្មី សម្រាប់កងទ័ពជើងទឹកថៃ។

បច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន២គឺ Hanwha Ocean និង HD Hyundai Heavy Industries កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្តើមយកការផលិតនាវានេះ។

គម្រោងផលិតនាវាចម្បាំងនេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៥៣០លានដុល្លារ ដល់ ៥៨០លានដុល្លារ។

ក្នុងនោះថៃទាមទារឱ្យមានការផ្ទេរបច្ចេកវិទ្យា និងការចូលរួមចំណែកផលិត ឬបំពាក់ឧបករណ៍ក្នុងស្រុករបស់ថៃ យ៉ាងហោចណាស់ ២០% ដើម្បីជួយអភិវឌ្ឍឧស្សាហកម្មកសាងនាវាផ្ទាល់ខ្លួន។

សូមរំលឹកថា ក្រៅពីកូរ៉េខាងត្បូង ប្រទេសថៃ ក៏កំពុងពិចារណាទិញនាវាចម្បាំង២គ្រឿងពីក្រុមហ៊ុន ASFAT និង TAIS របស់ប្រទេសតួកគីយ៉េ ក្នុងតម្លៃ៥២០លានដុល្លារផងដែរ៕