Home ព័ត៌មានអន្តរជាតិ មេបក្សប្រឆាំងថៃជំរុញឱ្យ Anutin លើកកម្ពស់កិច្ចសហការព្រំដែនជាមួយម៉ាឡេស៊ី ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

មេបក្សប្រឆាំងថៃជំរុញឱ្យ Anutin លើកកម្ពស់កិច្ចសហការព្រំដែនជាមួយម៉ាឡេស៊ី ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

108
0

«តើការចាប់ដៃគ្នារវាងម៉ាឡេស៊ី និងថៃ អាចជួយដោះស្រាយវិបត្តិ និងស្រោចស្រង់សេដ្ឋកិច្ចថៃ ដែលកំពុងតែជាប់គាំងបានដែរឬទេ?» នេះជាសំណួរដ៏ក្តៅគគុក បន្ទាប់ពីមេបក្សប្រឆាំងថៃបានចេញមុខជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពន្លឿនកិច្ចសហការព្រំដែនជាបន្ទាន់ ពីព្រោះមើលឃើញថា ព្រំដែនជាប់គ្នា ប៉ុន្តែសេដ្ឋកិច្ចថៃបែរជាដើរថយក្រោយ។ ការជំរុញនេះ អាចជាឱកាសចុងក្រោយដើម្បីស្តារសេដ្ឋកិច្ចថៃនៅតំបន់ភាគខាងត្បូង និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យហក់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIy796jOPoGuiOYregz9x5dxrXQXILaKNGJo6-mpWxNbeBTz3SPXoo0ho2OvTR1BPXEi3Vh79oHm9fLLBQtQfFpn3pi8sN9ZHG26TGLhyphenhyphenAf4Jskrr6eMQ4gIPhyphenhyphenbbYaC5RA0vbiF3e7-TZUKcN6YJnl3mnJhGSTgCt3GFtyuNeWYS-75a6B78JlPlVy8/s1024/photo_2026-07-10_09-33-29%20(2).jpg

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin ទៅកាន់ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ គឺជាឱកាសយុទ្ធសាស្ត្រដ៏សំខាន់ ដែលមេដឹកនាំគណបក្សប្រឆាំង លោក Natthaphong Ruengpanyawut បានជំរុញឱ្យរដ្ឋាភិបាលថៃប្រើប្រាស់ដើម្បីលើកកម្ពស់កិច្ចសហការព្រំដែន ព្រមទាំងដោះស្រាយវិបត្តិសេដ្ឋកិច្ច និងសន្តិសុខនៅតាមព្រំដែនប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaHRR8-EEvD6LJ0MJLiKzbobPG4NbNF5dxKaGczOfMLNueFSY4y0grSgVZgr6o8re48YgPeBAgVBfYL3sydYAD6E9XFvUMoH_No7OnBKVAA4tWfeZwY1h7zHV9LaBWX6OcQblPKQjUf9oSuT-T0hHo6fTDck2HagPO_Jefiv7sZa0kib5dW9ZxhUU7cO4/s1280/photo_2026-07-10_14-37-08.jpg
កាលពីថ្ងៃទី៩ ខែកក្កដា លោក Natthaphong ប្រធានគណបក្សប្រជាជន ដែលជាគណបក្សប្រឆាំង បាននិយាយពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់ម៉ាឡេស៊ី ថា លោក Anutin គួរប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងម៉ាឡេស៊ី-ថៃឱ្យកាន់តែល្អប្រសើរ រួមទាំងពង្រឹងកិច្ចសហការលើវិស័យជាច្រើន ជាពិសេស កិច្ចសហការព្រំដែន ដែលដើរតួនាទីជាច្រកទ្វារសេដ្ឋកិច្ច និងសន្តិសុខយ៉ាងសំខាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOSZcIaJGlklVWftaAaXaVbrdm5Q9Dxh7G5CDCFDBYg1IE1-Ug1PHm7czzN1dljnP9f3Q4E0NkOAQLe_HIe3bXUBBwsL-NMCs0-sLRyfTFPI7jeSHZBQoDeOJjkQUCrMbbw2yIn1O3qjkqPoM3w6B5sBUg7X4o3FiRT8aVwKA8Ti9Og8PJDS_4GJFdIk4/s1024/photo_2026-07-10_09-33-29%20(3).jpg
មេបក្សប្រឆាំងជំរុញឱ្យរដ្ឋាភិបាលថៃពិភាក្សាពីការអភិវឌ្ឍច្រកព្រំដែន សាដៅ (SADAO) នៅស្រុកសាដៅ ខេត្តសុងក្លា ដោយផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ, សម្រួលការដឹកជញ្ជូនទំនិញ, ប្រើប្រាស់បច្ចេកវិទ្យាសម្រួលការឆ្លងកាត់ព្រំដែន ដូចជា ត្រួតពិនិត្យអ្នកដំណើរ ត្រួតពិនិត្យទំនិញឆ្លងកាត់ និងបញ្ជូនទិន្នន័យរវាងស្ថាប័ននៃប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាពីការលុបបំបាត់អំពើពុករលួយនៅព្រំដែន ដែលជាឧបសគ្គរាំងស្ទះការអភិវឌ្ឍរួម។ ក្រៅពីនេះ រដ្ឋាភិបាលថៃគួរពន្លឿនកិច្ចសហការដោះស្រាយបញ្ហាជួញដូរថ្នាំញៀន ប្រេងឥន្ធនៈ លុបបំបាត់ការនាំទំនិញឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6MJxQFhPEs0-cU8uakdDye22IFiv1TiBX76NbRrzL-R1doATKNMAZ7Z-nXj2Db9BVfuNXdK6XL-vAcsbHhZsDt-eLhguUuZ-9odqbv-209chBmnnZt9ENftWxzPajVG56PKTw2qcbIQLq59EG_91q8Hy8lComWm-uKsM7JOZctTEI28E_DIz0LgpDeVg/s1024/photo_2026-07-10_09-33-29%20(4).jpg
លោកបន្តថា កសិករថៃជួបការលំបាកយ៉ាងខ្លាំង ដោយសារម៉ាឡេស៊ីផ្អាកនាំចូលបង្គាពីប្រទេសថៃ បើទោះជាខាងថៃប្រកាសថា ម៉ាឡេស៊ីព្រមព្រៀងនាំចូលបង្គាថៃឡើងវិញក្តី ដូច្នេះ លោក Anutin គួរប្រើប្រាស់ឱកាសនេះ ជជែកជាមួយម៉ាឡេស៊ីឱ្យព្រមនាំចូលបង្គាថៃឱ្យបានឆាប់រហ័សដើម្បីដោះស្រាយទុក្ខលំបាករបស់កសិករចិញ្ចឹមបង្គា។ លោកសង្ឃឹមថា ដំណើរទស្សនកិច្ចទៅម៉ាឡេស៊ីលើកនេះ នឹងអាចលើកកម្ពស់គោលនយោបាយការបរទេស ដើម្បីនាំមកនូវផលប្រយោជន៍ច្រើនដល់ពលរដ្ឋ ដោយផ្តោតលើការជំរុញព្រំដែនម៉ាឡេស៊ី-ថៃ ទៅជាតំបន់សេដ្ឋកិច្ច សន្តិសុខ និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOd6wmb9QsOkypC3WnCb_ME1cgviQGjnRXJxUcHLvDbWJLKmz3gLMSwP5IuogaqZ8me3Zn4XHuKOj3zkMzLiP51RO48mjdpEghhUAlU9rRoDDScYhrKTBhABrhhk_yGFb79DZlfbYDxnwWc3XB6fHurBbXCHDmQuDjWHphu9iv4LHBbeZYCpUw-Jzcac/s1024/photo_2026-07-10_09-33-29.jpg

សូមរំឭកថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក Anutin គឺជជែកជាមួយលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ពីការដោះស្រាយបញ្ហាម៉ាឡេស៊ីផ្អាកនាំចូលបង្គាថៃ និងស្តារពាណិជ្ជកម្មទ្វេភាគី។ ក្រៅពីនេះ លោក Anutin បានលើកយកបញ្ហាហិង្សា និងអសន្តិសុខនៅព្រំដែនភាគខាងត្បូងមកពិភាក្សា ក៏ដូចជាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែនដើម្បីទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពពលរដ្ឋ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា គឺជាជំហានវិជ្ជមានឈានដើម្បីផ្លាស់ប្តូរទំនាក់ទំនងពីភាពតានតឹង ទៅជាកិច្ចសហការយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ៕