ស្របពេលដែលប្រទេសអាហ្សង់ទីនកំពុងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ស្ថាប័ន FBI បានចាប់ផ្តើមការស៊ើបអង្កេតលើសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ជុំវិញការលាងលុយកខ្វក់មានទំហំទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិក។
FBI បានដាក់ការសង្ស័យលើប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) លោក Claudio Tapia ក្រោបានរកឃើញលំហូរសាច់ប្រាក់ជាង ៣០០ លានដុល្លារដែលចរាចរតាមរយៈប្រព័ន្ធធានាគារសហរដ្ឋអាមេរិក ទៅឱ្យសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន។
ព្រះរាជអាជ្ញាអាមេរិក បានដាក់ការសង្ស័យនេះថា ជាប្រតិបត្តិការការលាងលុយកខ្វក់ ឬការក្លែងបន្លំតាមប្រពន្ធ័ធនាគារ ក្រោមច្បាប់សហរដ្ឋអាមេរិក។.png)
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្នមិនទាន់មានព័ត៌មានណាមួយបង្ហាញថាលោក Tapia ឬមេដឹកនាំសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA)ណាមួយត្រូវបានចោទប្រកាន់ ឬឃាត់ខ្លួននៅឡើយនោះទេ។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយអាហ្សង់ទីន ត្រូវជួបស្វីស នៅថ្ងៃ១២ ខែកក្កដា ខាងមុខនេះ៕










