ឆាឆា ត្រូវបានទស្សនិកជនស្គាល់ថាជា Influencer និងជាអ្នកបង្កើតមាតិកាមួយរូបហើយទទួលបានការចាប់អារម្មណ៍តាមរយៈវីដេអូកំប្លែងៗនិងការពាក់សក់ដ៏ធំ។ យ៉ាងណាក៏ដោយ ឆាឆា ធ្លាប់បានចេញបទចម្រៀងប៉ុន្តែមិនទទួលបានជោគជ័យខណៈបទទើបតែចេញថ្មីៗនេះ ឆាឆា បានទម្លាយថាយកលុយមួយចំណែកដែលត្រៀមទិញឡានមកធ្វើ MV ប៉ុន្តែបទនេះមិនជោគជ័យឡើយ។
.png)
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឆាឆា បានចេញបទថ្មីរបស់ខ្លួនមានចំណងជើងថា «ផ្កាឈូក» ដែលបង្កប់ខ្លឹមសារថាផ្កាឈូកទម្រាំតែបានរីកស្រស់ស្អាត ត្រូវប្រឹងលូតលាស់ដុះចេញពីភក់ ប្រៀបដូចជា ឆាឆា ទោះបីជាជីវិតជួបព្យុះភ្លៀងពិបាកយ៉ាងណាក៏នៅតែបន្តដើរមុខយ៉ាងរឹងមាំ។ បន្ទាប់ពីការចេញផ្សាយបទនេះ ឆាឆា ខ្លួនឯងបានបង្ហាញថាខ្លួនបានយកលុយទិញឡានមកធ្វើ MV ប៉ុន្តែពេលចេញហើយ MV មិនសូវមានអ្នកទស្សនាចំណែកឯឡានវិញក៏មិនបាន។ 
នៅលើបណ្តាញសង្គមមានមតិយោបល់ជាច្រើនមិនបានគាំទ្រសំឡេងរបស់ ឆាឆា តាមរយៈបទខាងលើនោះទេ ផ្ទុយទៅវិញថែមទាំងដៀមដាមដល់ភេទរបស់ ឆាឆា ចំណែកឯមតិខ្លះទៀតថា ឆាឆា មានស្តាប់សំឡេងខ្លួនឯងមុននឹងចេញផ្សាយឬអត់។ យ៉ាងណា ទោះបីជាមានមតិប្រឆាំងនឹងខ្លួនជាច្រើនតាមរយៈវីដេអូមួយ ឆាឆា ថានាងបានលុយពីការធ្វើ Content Creator យកមកធ្វើអ្វីដែលខ្លួនស្រលាញ់ប៉ុណ្ណោះ។

មែនទែនទៅ «ផ្កាឈូក» មិនមែនជាបទចម្រៀងដំបូងរបស់ ឆាឆា នោះទេដោយកន្លងមក ឆាឆា ធ្លាប់បានចេញបទផ្ទាល់ខ្លួនផ្សេងទៀតប៉ុន្តែមិនមានសន្ទុះគាំទ្រច្រើនឡើយហើយតែងតែប្រឈមនឹងមតិវែកញែកជាច្រើន។
.png)
ឆាឆា បានចេញបទចម្រៀងនៅលើទីផ្សារមានដូចជា «ហត់ម៉េស» «ពន្លឺស្នេហា» «ចុក» សហការជាមួយ រ៉ាប៊ី «មេអំបៅ» និងបទផ្សេងទៀត៕










