ពីមជ្ឈមណ្ឌលលក់ដុំសម្លៀកបំពាក់ដ៏ធំ ក្លាយទៅជាផ្សារដ៏ស្ងាត់ជ្រងំ! ផ្សារប្រាទូណាម (Pratunam) ដែលធ្លាប់តែជាទីកន្លែងលក់ដូរទំនិញយ៉ាងមមាញឹក និងជាប្រភពចំណូលរបស់អាជីវកររាប់ម៉ឺននាក់ ពេលនេះ កំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ! តូបលក់ដូរធ្លាប់មានមនុស្សណែនណាន់តាន់តាប់ ត្រូវបានជំនួសមកវិញដោយការដាក់ស្លាក «សេងតូប» និងបិទទ្វារតូបចាក់សោរព្រោងព្រាត រហូតជិតអស់ពីផ្សារ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ វិបត្តិសេដ្ឋកិច្ចប្រទេសថៃ និងអតិថិជនផ្លាស់ប្តូរទម្លាប់ទៅទិញទំនិញតាមអនឡាញកាន់តែច្រើន បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការលក់ដូរនៅផ្សារប្រាទូណាម ដែលជាមជ្ឈមណ្ឌលលក់ដុំ និងរាយសម្លៀកបំពាក់ដ៏ល្បីល្បាញក្នុងទីក្រុងបាងកក។ បច្ចុប្បន្ន ផ្សារនេះលែងមានសភាពអ៊ូអរទៀតហើយ និងប្រែជាស្ងាត់ជ្រងំ ដោយសារតូបជាច្រើនបិទទ្វារបន្តបន្ទាប់ប្រមាណពី ៥០% ទៅ ៦០% ឬដាក់ស្លាក «សេងតូប» ពីព្រោះគ្មានអ្នកទិញ។

មូលហេតុនាំឱ្យផ្សារប្រាទូណាម ធ្លាក់កូដខ្លាំងបែបនេះ ដោយសារកត្តាមួយចំនួន ដូចជា៖
១-អតិថិជនងាកទៅទិញទំនិញតាមអនឡាញ៖ អតិថិជន និងអាជីវករលក់រាយ អាចបញ្ជាទិញទំនិញថោកពីរោងចក្រនៅប្រទេសចិនដោយផ្ទាល់តាមរយៈកម្មវិធីអនឡាញ ហើយពួកគេមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅប្រទេសថៃដូចមុន។
២-ឈ្នួលតូបកើនឡើងខ្ពស់៖ ក្រុមអាជីវករនៅសេសសល់បានចេញមកតវ៉ា ដោយសារឈ្នួលតូបនៅជួរខាងក្រៅផ្សារ កើនឡើងខ្ពស់យ៉ាងខ្លាំង (ចន្លោះពី ៤០,០០០ ទៅ ១៥០,០០០បាត ក្នុងមួយខែ)។ ការរកចំណូលធ្លាក់ចុះ ប៉ុន្តែចំណាយចេះតែកើនឡើង ធ្វើឱ្យក្រុមអាជីវករមិនអាចទប់ទល់ការចំណាយបាន។
៣-កម្លាំងទិញ និងភ្ញៀវទេសចរធ្លាក់ចុះ៖ វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យកម្លាំងទិញក្នុងស្រុកធ្លាក់ចុះ ស្របពេលដែលភ្ញៀវទេសចរអន្តរជាតិកាត់បន្ថយការចំណាយ។
តាមការលើកឡើងរបស់អាជីវករ គឺការលក់សម្លៀកបំពាក់របស់ពួកគេ បានធ្លាក់ចុះពី ៣៥% ទៅ ៤០% ខណៈតម្លៃជួលតូបវិញកើនឡើង ២០% ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន អាជីវករលក់ដូរភាគច្រើនមិនមែនជាអាជីវករថៃទេ គឺជាអាជីវករចិនបានមកជួលតូបលក់ ប៉ុន្តែប្រើប្រាស់ឈ្មោះជាជនជាតិថៃ។.jpg)
ស្ថានភាពនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការប្រកបអាជីវកម្មតាមទម្លាប់ចាស់ៗដែលពឹងផ្អែកលើការបើកតូបលក់ផ្ទាល់ និងជួលទីតាំងក្នុងតម្លៃខ្ពស់ មិនអាចប្រកួតប្រជែងជាមួយការលក់ទំនិញតាមអនឡាញបានឡើយ ស្របពេលសេដ្ឋកិច្ចថៃបានធ្លាក់ចុះខ្លាំងឈានទៅរកវិបត្តិ៕ิษเศรษฐกิจ! ผู้ค้าประตูน้ำ-โบ๊เบ๊…










