ស្ថានការណ៍នៅតំបន់ប៉ាស៊ីហ្វិកឡើងកម្តៅដល់កំពូលភ្លាមៗ! កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពជើងទឹកចិនបានធ្វើឱ្យពិភពលោកទាំងមូលបើកភ្នែកធំៗ បន្ទាប់ពីបញ្ជាឱ្យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បា.ញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ICBM) ធ្លាក់ចូលចំកណ្តាលដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ ទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង អះអាងថា ជាការហ្វឹកហ្វឺនប្រចាំឆ្នាំធម្មតា ប៉ុន្តែការបា.ញ់កំទេ.ចផ្ទៃមេឃនេះ បានបង្កើតជាសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសជិតខាង ដូចជា អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន អង្គុយមិនសុខ ដេកមិនលក់ ព្រោះបារម្ភពីសន្តិសុខជាតិរៀងៗខ្លួន។

បន្ទាប់ពីបា.ញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ (ICBM) ផ្ទុកក្បាលគ្រាប់សិប្បនិម្មិតចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងរួចហើយ កងទ័ពជើងទឹកចិនបញ្ជាក់ថា នេះជាការហ្វឹកហ្វឺនប្រចាំឆ្នាំធម្មតាស្របតាមច្បាប់អន្តរជាតិ និងគ្មានបំណងបំពាន ឬបា.ញ់តម្រង់ទៅរកប្រទេសណាមួយឡើយ។
ការបា.ញ់សាកល្បងនេះបានធ្វើឱ្យបណ្តាប្រទេសជិតខាងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ដូចជា៖ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Penny Wong រិះគន់ថា សកម្មភាពនេះ គឺជាទង្វើបង្កសន្តិសុខ។ បើទោះជាចិនបានជូនដំណឹងមុន ២ម៉ោងក៏ដោយ ក៏អូស្ត្រាលីយល់ថា វាប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។
ដូចគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់ លោក Winston Peters បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា តំបន់ប៉ាស៊ីហ្វិកជាមហាសមុទ្រសន្តិភាព ហើយការសាកល្បងមីស៊ីលនេះនឹងបង្កអសន្តិសុខក្នុងតំបន់ ដោយចិនជូនដំណឹងជាមុនមិនប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏បាញ់តែម្តង។ នូវែលសេឡង់ និងបណ្តាប្រទេសក្នុងតំបន់ មិនចង់ឱ្យចិនប្រើប្រាស់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង ធ្វើជាកន្លែងសាកល្បងមីស៊ីលទេ។
ចំណែករដ្ឋាភិបាលជប៉ុន ក៏បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដែរ ចំពោះការកើនឡើងនៃសកម្មភាពយោធារបស់ចិនក្នុងតំបន់ បើទោះជាជប៉ុនទទួលបានការជូនដំណឹងជាមុនក៏ដោយ ហើយជប៉ុនអំពាវនាវឱ្យចិនពិនិត្យមើលនូវសកម្មភាពរបស់ខ្លួនឡើងវិញ។.jpg)
សូមបញ្ជាក់ថា នេះជាការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលមហាសមុទ្រប៉ាស៊ីហ្វិក ជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ បន្ទាប់ពីចិនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប (ICBM) ម្តងរួចមកហើយកាលពីខែកញ្ញា ឆ្នាំ២០២៤។ អ្នកវិភាគយល់ឃើញថា ចិនកំពុងតែពន្លឿនសមត្ថភាពកងទ័ពជើងទឹក និងនាវាមុជទឹករបស់ខ្លួនយ៉ាងឆាប់រហ័ស៕ .jpg)










