វឹកវរជុំទិសហើយនៅពេលនេះ! ស្ថានភាពសន្តិសុខនៅតាមបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា បានផ្ទុះឡើងនូវសញ្ញាអាសន្នដ៏គួរឱ្យរន្ធត់ភ្លាមៗ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីកងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃនៅកៀកនឹងព្រំដែនថៃ ត្រឹមតែ ៣ គីឡូប្រមាណប៉ុណ្ណោះ។ គ្រាប់រំសេវសន្ធឹកសន្ធាប់បានហោះឆ្លងដែនមកបំផ្លិ.ចបំផ្លា.ញទ្រព្យសម្បត្តិពលរដ្ឋថៃ ជម្រុញឱ្យកងយោធពលភូមិន្ទថៃ ត្រូវប្រកាសអាសន្ននិងត្រៀមកម្លាំងជួរមុខក្នុងកម្រិតខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដីខ្លួនឯង។

យោងតាមរបាយការណ៍បន្ទាន់ពីបណ្ដាញសារព័ត៌មានថៃ ដែលចុះផ្សាយពីស្ថានភាពព្រំដែននៅក្នុងស្រុក Mae Sot ខេត្ត Tak បានលាតត្រដាងថា ភាគីយោធាមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះប្រភេទ Y-12 ដែលកែច្នៃរួច មកប្រើប្រាស់ក្នុងបេសកកម្មទម្លាក់គ្រាប់បែកយ៉ាងព្រៃផ្សៃចំនួនជាង ៣៣ គ្រាប់ ដើម្បីកម្ទេចលើមូលដ្ឋានយោធារបស់ក្រុមឧទ្ទាមការ៉ែន (Thi Cha Lae) ។ យ៉ាងណាមិញ ស្ថានការណ៍ប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលសឹក និងក្រុមការ៉ែននេះ បានបណ្តាលឱ្យមានគ្រាប់កាំភ្លើងត្បាល់ (ម៉ូទែរ) និងកាំភ្លើងធុនស្រាលជាច្រើនដើម ហោះធ្លាក់ចូលមកក្នុងដីថៃ បណ្ដាលឱ្យផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃជាច្រើនខ្នង ត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងធ្ងន់ធ្ងរ។.jpg)
សោកនាដកម្មឆ្លងដែននាពេលនេះ មិនមែនជាលើកទីមួយនោះទេ ដ្បិតអីកន្លងមក ការវាយប្រហាររបស់មីយ៉ាន់ម៉ា តែងតែបណ្តាលឱ្យមានគ្រាប់រំសេវធ្លាក់ចូលក្នុងទឹកដីថៃជាញឹកញាប់ ដែលកន្លងទៅ កងទ័ពថៃបានធ្វើការតវ៉ាយ៉ាងខ្លាំងៗ ទៅកាន់ភាគីយោធាមីយ៉ាន់ម៉ាជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែភាគីថៃហាក់មិនទទួលបានលទ្ធផលវិជ្ជមានអ្វីជាដុំកំភួន ឬការសន្យាបញ្ឈប់ពីមីយ៉ាន់ម៉ាឡើយ។ ឆ្លើយតបនឹងការមិនអើពើនេះ កងទ័ពជើងគោក និងកងទ័ពអាកាសភូមិន្ទថៃ (RTAF) បានសម្រេចដាក់ពង្រាយប្រព័ន្ធរ៉ាដាស្កែន ២៤ម៉ោង ព្រមទាំងដាក់យន្តហោះចម្បាំងឱ្យស្ថិតក្នុងស្ថានភាពត្រៀមហោះហើរស្ទាក់ចាប់ភ្លាមៗ ប្រសិនបើយន្តហោះកែច្នៃរបស់មីយ៉ាន់ម៉ា ហ៊ានលបរំលោភចូលដែនអាកាសថៃសូម្បីតែមួយជំហាន។.jpg)
សូមជម្រាបថា ការផ្ទុះអាវុធ និងការទម្លាក់គ្រាប់បែកដ៏រន្ធត់នៅកៀកស្រុក Mae Sot នាពេលនេះ បានក្លាយជាវិបត្តិសន្តិសុខតំបន់ដ៏រសើប ដែលបង្ខំឱ្យប្រទេសថៃលែងអាចឈរមើលដោយធូររលុងបានតទៅទៀតហើយ។ ការពង្រឹងកម្លាំងការពារជាតិជួរមុខ និងយន្តការប្រុងជើងការកម្រិតខ្ពស់របស់ថៃ គឺជាជំហានការទូតយោធាដ៏ចាំបាច់ ក្នុងការការពារអាយុជីវិតពលរដ្ឋ និងបូរណភាពទឹកដីខ្លួនឯង។ របត់សង្គ្រាមដ៏ក្តៅគគុកនេះ ក៏បានផ្ញើសារព្រមានដាស់តឿនដល់អាស៊ានទាំងមូល ឱ្យបង្កើនការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយនយោបាយរួមគ្នា ដើម្បីទប់ស្កាត់កុំឱ្យភ្លើងសង្គ្រាមផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា រាលដាលឆេះរំលោភបំពានដល់ស្ថិរភាពព្រំដែននៃប្រទេសជិតខាងតទៅទៀត៕










