Home ព័ត៌មានអន្តរជាតិ កុំលេងជាមួយច្បាប់ហុងកុង! ស្ទាក់ចា.ប់ជ.នជាតិជប៉ុនជួញដូរក.ញ្ឆាពីទីក្រុងបាងកក

កុំលេងជាមួយច្បាប់ហុងកុង! ស្ទាក់ចា.ប់ជ.នជាតិជប៉ុនជួញដូរក.ញ្ឆាពីទីក្រុងបាងកក

73
0

កញ្ឆាទម្ងន់ ២២គីឡូក្រាម ស្មើទឹកប្រាក់ ៤លានដុល្លារហុងកុង (ប្រហែល ៥១ម៉ឺនដុល្លារអាមេរិក) ប្រឈមនឹងជាប់ពន្ធនា.គារមួយជីវិត! នេះជាតួលេខដ៏ធ្ងន់ធ្ងរនៃបទល្មើសរត់ពន្ធគ្រឿងញៀ.នឆ្លងដែនចុងក្រោយបង្អស់ ដែលមន្ត្រីគយហុងកុង ទើបតែបង្ក្រាបបានក្តៅៗលើជនសង្ស័យជាបុរសជ.នជាតិជប៉ុនម្នាក់ វ័យ ៥៧ឆ្នាំ ដែលលួ.ចនាំចូលកញ្ឆាពីទីក្រុងបាងកក ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwbkEMFHOEEcHxV58ymtExo7KjEl5SegMtT2DuITrhnGoLVsLxi6e5Jh15fG3LujSz7vCnlHDyatDuhq5QKBCHXdY4cQcliCmy2eHgmhNkSn8-ocx25SEOiYHO5G1wMHYor4gCrKNITxSpMI1sxe2zfo8upkmwiFk6DMcrkarpopKUGoUXUGQknk2ZLY/s704/photo_2026-07-07_08-23-47%20(2).jpg
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីគយហុងកុងបានបង្ក្រាប និងចាប់ខ្លួនបុរសជប៉ុនម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិហុងកុង ពីបទរត់ពន្ធកញ្ឆាក្រៀមទម្ងន់ ២២គីឡូក្រាម ពីទីក្រុងបាងកក ប្រទេសថៃ ដែលការឈានទៅចាប់ខ្លួននេះ បន្ទាប់ពីមន្ត្រីគយបានត្រួតពិនិត្យវ៉ាលិសរបស់ជនល្មើស ហើយរកឃើញកញ្ឆាក្រៀមលាក់ទុកក្នុងនោះ។ ក្រៅពីកញ្ឆា ជនល្មើសក៏លាក់បារីអេឡិចត្រូនិក និងផលិតផលសម្រាប់ជក់ជំនួសបារី (Alternative smoking products) ចំនួន ៩៨ដើម នៅក្នុងហោប៉ៅខោរបស់ខ្លួនផងដែរ។

ជនល្មើសត្រូវបានចោទប្រកាន់ ចំនួន ២បទល្មើស រួមមាន ៖ ១-ជួញដូរគ្រឿងញៀនគ្រោះថ្នាក់ និង២-នាំចូលផលិតផលសម្រាប់ជក់ជំនួសដោយខុសច្បាប់ និងត្រូវបានបញ្ជូនទៅកាន់តុលាការនាថ្ងៃទី៦ ខែកក្កដា។ នាយកដ្ឋានគយហុងកុងបានរំឭក និងព្រមានដល់ពលរដ្ឋ និងអ្នកដំណើរគ្រប់រូប មិនត្រូវធ្លាក់ក្នុងឧបាយកលជួញដូរគ្រឿងញៀនដើម្បីតែផលចំណេញ ឬទទួលការផ្ញើអីវ៉ាន់ ឬការជួលពីអ្នកដទៃ ដោយមិនដឹងពីប្រភពច្បាស់លាស់នោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSrfN6EWJFuz_GwD2qOAK679yi_J2LVRelMNp7ccnbMD7hnG_wqLAT_rcprnRRTc5zjP0tWX845DhSJ-uXzGWGr8G5387X_M_-lRoiYGSEhCovitDpBmqVFyFzkxkIVeFRKU2v0liqqcT0pe3df0BtoSzh_TWmvQP0Ug5IJZ8FN-7lmpyVe-lNUrwtXwk/s1200/photo_2026-07-07_08-23-47.jpg
យោងតាមច្បាប់ស្តីពីគ្រឿងញៀនរបស់រដ្ឋបាលហុងកុង គឺការជួញដូរគ្រឿងញៀនត្រូវបានចាត់ទុកជាបទល្មើសកម្រិតធ្ងន់ធ្ងរបំផុត ដែលមានទោសធ្ងន់ធ្ងរប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិត និងពិន័យជាប្រាក់រហូតដល់ ៥លានដុល្លារហុងកុង ។ រីឯទោសនាំចូលបារីអេឡិចត្រូនិក និងការនាំចូលផលិតផលជក់ជំនួសបារីដោយខុសច្បាប់ នឹងជាប់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ២លានដុល្លារហុងកុង។

សូមបញ្ជាក់ថា ការកើនឡើងនៃលំហូររត់ពន្ធគ្រឿងញៀនឆ្លងដែនពីប្រទេសថៃទៅកាន់ទីផ្សារអន្តរជាតិ បានក្លាយជាបញ្ហាប្រឈមដ៏ក្តៅគគុកមួយ ដោយមានការស្ទាក់ចាប់បានវត្ថុតាងជាបន្តបន្ទាប់នៅតាមអាកាសយានដ្ឋានប្រទេសនានា។ ប្រទេសជាច្រើនបានកំណត់វិធានការរឹតបន្តឹងលើការត្រួតពិនិត្យអ្នកដំណើរពីប្រទេសថៃ ដោយសារថ្មីៗនេះ មានទាំងអ្នកដំណើរ និងនារីអាកាសចរណ៍ថៃ រត់ពន្ធគ្រឿងញៀនទៅក្រៅប្រទេស ដូចជា៖ អូស្ត្រាលី ជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5YDvaBy_ZT2p80dk7yJLnO0xRybVtYJqFkiZfbje6JPPSnFeM56Hunm8W73dcPXiNVfQL9oplB7YCPsvYzTSOaionhWWko-eMXTIySRna02fWxeHHplPHn1xvW-ShGM3jXNwRVTuEO349tC-qRVLtBZnVVXnIITZ6YPPvM_jAuHjYeWC-5Vz7FJZMdx0/s1200/photo_2026-07-07_08-24-00.jpg
ដើម្បីស្តារមុខមាត់ និងទប់ស្កាត់បញ្ហានេះ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនចំណុច នាដើមខែកក្កដា ដូចជា៖ បង្កើនការត្រួតពិនិត្យវ៉ាលិសអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះ, កំណត់ប្រព័ន្ធទិន្នន័យអន្តរជាតិដើម្បីផ្លាស់ប្តូរទិន្នន័យជើងហោះហើរ ព្រមទាំងព្រមានពីទោសទណ្ឌជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ឬមួយជីវិត ឬប្រឈមនឹងទោសប្រហារជីវិតនៅប្រទេសមួយចំនួនដែលហាមឃាត់គ្រឿងញៀន៕