Home តារាជាតិ រ៉ាប៊ី ជាប់រហ័សនាមតារាស្រីធ្វើម្ហូបប្លែកៗរហូតទស្សនិកជនសួរថា «ធ្វើហើយហូបឬអត់?»

រ៉ាប៊ី ជាប់រហ័សនាមតារាស្រីធ្វើម្ហូបប្លែកៗរហូតទស្សនិកជនសួរថា «ធ្វើហើយហូបឬអត់?»

102
0

ម្តងហើយម្តងទៀតតារាចម្រៀង រ៉ាប៊ី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិជាហូរហែបន្ទាប់ពីបញ្ចេញថ្វីដៃធ្វើម្ហូប ជាពិសេសថែមទាំងឱ្យស្វាមីដែលជាកីឡាករ Nick Taylor ភ្លក្សទៀត។ រាល់ពេលដែលធ្វើម្ហូប រ៉ាប៊ី បានធ្វើឱ្យមានមតិចម្រុះអ្នកមួយចំនួនក៏រិះគន់ អ្នកមួយចំនួនគិតថាជាវីដេអូសប្បាយៗ ចំណែកអ្នកខ្លះទៀតគិតថាម្ហូបដែល រ៉ាប៊ី ធ្វើគឺមិនយកមកហូបនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEWfdIrjvK8TPBLryuVoxUWIjcQ6uuR4NYePevNShQ5gZDDHnHXoQe0IU1rAtj8cqqhGVvhgIhGxg6o6yBeEBdlYr_INKyAg1i2d0zVWrnsgtZEHAjMmMC-m5Nl2DwBtx4rxVqJG2dct-6RbEXHVhx5ciWzO0mkSjUJUoFhaaRrvxdHWcwkhvKTZ8nbls/s2048/image_2026-06-26_14-17-03.png
នៅថ្ងៃទី២៥ ខែមិថុនា រ៉ាប៊ី បានបង្ហោះវីដេអូមួយដោយបញ្ចេញថ្វីដៃបំពេញតួនាទីជាស្រ្តីមេផ្ទះ ជាភរិយា ធ្វើម្ហូបឱ្យ Nick Taylor ញុំា។ រ៉ាប៊ី បានដាក់ចំណងជើងថា «បាតដៃទេពរសជាតិសាច់មាន់ សម្រាប់ប្ដីជាពិសេស»។ រ៉ាប៊ី បានយកសាច់មាន់ចិញ្ច្រាំលាយជាមួយគ្រឿងទេស ហើយយកទៅច្រកនៅក្នុងស្រោមដៃ រួចយកទៅស្ងោរនៅក្នុងទឹកពុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3QZFmYTWHmuv-q9r_PKsVc_a0uEomq4axK7p4P7HHAv1Qh1wuQrScWmz96wxMQu4_YF64rr5_Ag3khae8jL73p_cmM8K4d32VY8cXhS-HJ3fKG5ecyOXccO5cMoIrgjz9_TIB6mD6YIfJCJGj-dJODpN1fpNW2dqPFChmNhnA3Me7tE_FcqDuKwAYISo/s657/image_2026-06-26_14-06-30%20(3).png

វីដេអូមួយនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមភ្លាមៗជាពិសេសក៏មានមតិរិះគន់ទៅកាន់តារាចម្រៀងរូបនេះដែលយកស្រោមដៃទៅស្ងោរបែបនេះវានឹងធ្វើឱ្យប៉ះពាល់សុខភាព។ មតិមួយចំនួនទៀតជឿថានេះគ្រាន់តែជាការធ្វើវីដេអូ រកអ្វីដែលប្លែកៗប៉ុណ្ណោះការពិតជាក់ស្តែងម្ហូបនេះនាងនិង Nick Taylor មិនញុំានោះទេ។ អ្នកខ្លះក៏ព្រួយបារម្ភខ្លាចវីដេអូរបស់ រ៉ាប៊ី អាចជះឥទ្ធិពលទៅកាន់អ្នកផ្សេងឱ្យធ្វើតា្រប់បាន។ប្រិយមិត្តផ្សេងទៀតក៏ផ្ទុះសំណើច និងសរសើរទៅកាន់ រ៉ាប៊ី ដែលពូកែរកនឹកឃើញធ្វើអ្វីដែលប្លែកៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiTMjikwSE4bAEbm17zsMNTvfwPzQe7srraLVNnhsSBkcZTCahFJs-zjkzu7pIzSUbs_ux8z5Wgn2bBm3UmtKdIoqo6mTMZ5DBglalu45koc203KIVRd3AsB91hvmgeUwJDaKnxPL2NyLigtU01z7KXR2TnfDMbYVvH1XNwC2kQIOjCYGaBORNUVC8ZmI/s2046/image_2026-06-26_14-16-59.png
កន្លងមកនេះ រ៉ាប៊ី បានបង្ហោះវីដេអូធ្វើម្ហូបជាច្រើនមានទាំងមុខម្ហូបធម្មតានិងមុខម្ហូបមិនធម្មតា។ ការដែលមិនធម្មតា រ៉ាប៊ី មានភាពខុសប្លែកពីគេដោយមុខម្ហូបខ្លះនាងធ្វើជារូបសត្វកណ្តុរ ធ្វើភីហ្សាជើងមាន់ស្ងោរជាមួយម៉ាត់ឆា និងមុខម្ហូបប្លែកៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTrh7zbocXxVKC6EcFoaSlJRhHQoOoRztAReW0Q4dTDLhgiJUmY3AH59XsCSid-bA7lKTUw7VulvRpRRXRZtO2LPggViRcFp9g0c_Xzh071LP3ZrLuLx6qT59FhZu8acBjx0C6POOCKtIAaI-2jo8tCZKPCqOejnuCWn7gi5IQGk5ye9TdvHSHIQOd8mE/s691/image_2026-06-26_14-06-30%20(2).png

គួរបញ្ជាក់ផងដែរថា រ៉ាប៊ី បានខកខានក្នុងការចេញបទចម្រៀងថ្មីជាច្រើនខែមកហើយចាប់តាំងពីចេញបទ «ពូកែគ្រលាស់»។ ទោះយ៉ាងណាដ្បិតមិនសូវចេញបទញឹកញាប់ប៉ុន្តែរាល់ពេលដែលតារាចម្រៀងរូបនេះចេញបទថ្មីតែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ មិនចេញបទថ្មី ពុំសូវបង្ហាញខ្លួនតាមកម្មវិធីញឹកញាប់ដូចមុន ប៉ុន្តែ រ៉ាប៊ី កាក់កបនឹងការផ្សព្វផ្សាយផលិតផលផ្សេងៗ៕