Home ព័ត៌មានជាតិ ជម្រើសយុទ្ធសាស្ត្រថ្មី៖ រុស្ស៊ីត្រៀមខ្លួនជួយកម្ពុជាទាំងផ្នែកសព្វាវុធ និងសន្តិសុខថាមពល

ជម្រើសយុទ្ធសាស្ត្រថ្មី៖ រុស្ស៊ីត្រៀមខ្លួនជួយកម្ពុជាទាំងផ្នែកសព្វាវុធ និងសន្តិសុខថាមពល

105
0

មិត្តចាស់តជំនាន់ដែលនៅតែសំខាន់! ចំណងមិត្តភាពប្រពៃណីរវាងកម្ពុជា និងរុស្ស៊ីកាន់តែបង្ហាញភាពរឹងមាំ និងការបើកចំហកាន់តែខ្លាំង ក្រោយពេលភាគីរុស្ស៊ីបានប្រកាសជាផ្លូវការអំពីការត្រៀមខ្លួនជាស្រេចក្នុងការពិនិត្យមើលរាល់លទ្ធភាពជាក់ស្តែង ដើម្បីជួយពង្រឹងវិស័យយោធានិងការការពារជាតិ ប្រសិនបើកម្ពុជាបង្ហាញតម្រូវការ»។ ការនេះមិនត្រឹមតែជាការបញ្ជាក់ពីជំហររឹងមាំរបស់រុស្ស៊ីក្នុងនាមជាមិត្តចាស់តជំនាន់ដ៏សំខាន់ ដែលធ្លាប់រួមសុខរួមទុក្ខជាមួយកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកទ្វារចំហរក្នុងរបត់ភូមិសាស្ត្រនយោបាយថ្មីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWep1_FvB718oa10LOaCjnMuYEDKbWL8nHrAPy4wLzHUj0iKRVvqZTW3JqSBwAbNaq2dIXdN1wzKm_yaOEz-liLw1EAnQoaHh4VBkczRRXt_WJKPf2eBfJR2BnfCcAdeJE1d3wvbM1NDD2lCBSjbTO8hO_utptXK3oU2xh0UgafX1XmZ1V0hvgQmEf4n0/s1024/photo_2026-06-26_09-24-15.jpg
យោងតាមរបាយការណ៍ផ្លូវការពីសេចក្តីថ្លែងការណ៍ការទូត លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រទេសរុស្ស៊ីនឹងពិនិត្យមើលរាល់លទ្ធភាពជាក់ស្តែង ក្នុងការពង្រឹងវិស័យយោធា និងសមត្ថភាពការពារជាតិរបស់កម្ពុជា។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដដែល យន្តការគាំទ្រនេះអាចរួមបញ្ចូលទាំងការផ្គត់ផ្គង់គ្រឿងសព្វាវុធ បរិក្ខារយោធាទំនើបៗ ការបណ្តុះបណ្តាលធនធានមនុស្សដល់នាយទាហានខ្មែរ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ស៊ីជម្រៅលើផ្នែកសន្តិសុខបច្ចេកវិទ្យា (Cybersecurity) ដើម្បីធានាដល់ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEf3OO_CwfPQ1mqZ6ZVtDUzndgyWFRpC8sBk5UQNmgTr8dB33ow6COFvwyL468X0TS2x2xCiVkjeudqwi660YedFEjY9ARTvtYzpsJRpzqLDndG6qY6ypDrnslFhJd7SW06YHAXI4H0cvy5s3eZms9XEK7c5xJrgVu-48XPEZWt0UiXbbBQzMfSG549Ks/s1024/photo_2026-06-26_09-24-15%20(2).jpg
ក្រៅពីវិស័យសន្តិសុខយោធា យោងតាមរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន-រុស្ស៊ី វិស័យថាមពលក៏ជាចំណុចគន្លឹះដែលរុស្ស៊ីបើកទ្វារចំហរសម្រាប់កម្ពុជាផងដែរ។ រុស្ស៊ីបានបង្ហាញជំហររឹងមាំក្នុងការត្រៀមលក្ខណៈផ្គត់ផ្គង់ថាមពលស្អាត ឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងឥន្ធនៈ ទៅកាន់បណ្តាប្រទេសជាមិត្តនៅក្នុងតំបន់។ សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងមានតម្រូវការថាមពលខ្ពស់សម្រាប់ការអភិវឌ្ឍផ្នែកឧស្សាហកម្ម និងសេដ្ឋកិច្ច ការបើកផ្លូវពីរុស្ស៊ីនាពេលនេះ គឺជាការផ្ដល់នូវជម្រើសយុទ្ធសាស្ត្រ (Strategic Options) ដ៏មានតម្លៃ និងជួយធានាដល់ស្ថិរភាពថាមពលជាតិយូរអង្វែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7wTzGkGqr3bEC679JgG-lqdBF7JmCLxWCIoouBnqQYAA2gznnuoYfgFcpVeRzLUnEcUME0ZlkTttdNJqetmlU3ft_zm1lW_a2sL_bQob0SDoGkuEbEeCepU9lBky9KJ6XoncThvqL0eZJPwztkYJw3FSAdfZrOxZHy4CkDSPB5mq3SIEduxCwI2Q7Umw/s1024/photo_2026-06-26_09-24-15%20(3).jpg
ទោះជាយ៉ាងណាក៏ដោយ ជុំវិញជំនួយយោធាអន្តរជាតិ យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែបន្តរក្សាជំហរអព្យាក្រឹតដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ។ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការទទួលជំនួយ សម្ភារៈបរិក្ខារ ឬធ្វើសមយុទ្ធរួមគ្នាជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ រួមទាំងរុស្ស៊ី ក្នុងន័យពង្រឹងសមត្ថភាពការពារជាតិខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33zTtxYtUFoflI1uwHxdtaMSeDKHUqy2TG85SjRv1AUHO_wQTxoHCheH06FZv9-FpeR3YhPSPmOFPGhOWrw4ISF-GpuyROCrIcHeRxPjxB08daG0lotWxoufMQFTcYXRDoLk1yMaql7JR9fHU_xhMlnvR_OW-6-WQn0AIhmhnYgbDld8XReB-GsPgZ4w/s1024/photo_2026-06-26_09-24-15%20(4).jpg
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ភាគីរុស្ស៊ីនាពេលនេះ មិនត្រឹមតែជាការផ្តល់សន្តិសុខផ្លូវចិត្តដល់កម្ពុជានោះទេ ប៉ុន្តែវាបានសរសេរជំពូកថ្មីមួយទៀតនៃមិត្តភាពដែកថែបតជំនាន់ ដែលឆ្លុះបញ្ចាំងថា រុស្ស៊ីនៅតែជាបង្អែកយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តមួយសម្រាប់កម្ពុជាជានិច្ច៕