Home តារាអន្តរជាតិ Sandara Park ទម្លាយខ្ទេចរឿងសម្ពាធនិងចង់បានភាពល្អឥតខ្ចោះនៅក្នុងឧស្សាកម្មកម្សាន្តកូរ៉េ

Sandara Park ទម្លាយខ្ទេចរឿងសម្ពាធនិងចង់បានភាពល្អឥតខ្ចោះនៅក្នុងឧស្សាកម្មកម្សាន្តកូរ៉េ

107
0

ថ្មីៗនេះ Sandara Park សមាជិក 2NE1 បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយដោយបើកចំហអំពីអាជីពរបស់ខ្លួន រូបភាពសាធារណៈ និងសម្ពាធដែលនាងបានប្រឈមមុខលើវិថីសិល្បៈក្នុងរយៈពេល២២ឆ្នាំមកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQjPHAGWDm948a2DizPDzlqKlqtqW793ngOzadVgN2NbsfiNB0RGh0VkhlVFDo1MTeNePPzePp6uSemwY7U2287CFNLmcQCDx2fB7uYFFVYx6EMbRbHFaKzcSodO23TbU6wtd51m-yDvagf8Jfn55R8rF2KD8E-FbJwoebX4wjXrpKQmsIYonxLMl6LI/s1440/image_2026-06-25_11-57-11%20(2).png
Dara ថាអ្វីដែលធ្វើឱ្យនាងផ្លាស់ប្តូរច្រើនបំផុតចាប់តាំងពីបង្ហាញខ្លួនលើកដំបូងគឺទៅលើ ទស្សនៈការងារ និងរូបភាពផ្ទាល់ខ្លួនហើយវាបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់តាមពេលវេលា។ តារាចម្រៀងរូបនេះបានសារភាពថា នាងធ្លាប់មាន «ការងប់ងល់នឹងភាពល្អឥតខ្ចោះ»។ រាល់ពេលដែលបង្ហាញខ្លួនជាសាធារណៈ Dara តែងតែមានអារម្មណ៍ថានាងត្រូវតែស្លៀកពាក់ឱ្យល្អឥតខ្ចោះ និងគ្មានកំហុស។ សម្ពាធនេះធ្លាប់ធ្វើឱ្យ Dara អស់កម្លាំង និងមិនអាចរីករាយនឹងអាជីពរបស់នាងបានពេញលេញ។ សម្រាប់សមាជិក 2NE1 រូបនេះការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សារូបភាពដ៏ល្អឥតខ្ចោះបាននាំឱ្យនាងកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihTuo0sRIehjR4duZ09C4-pFDYp-Gw5Kmqn__LFXxZykq3qOun-PVhVmdxxk0_iHRMePk8Q2mmLnGZacoTvBLIGqTKB2v_5Nbs_BOKi8Cf9_ZWe5bsgBHOwamkiWERn6EOBLlivpxVE3hhomq42i-rFEHfugxbovxJzt1QZFHou7RLbTKkA7yDHWmo8gI/s1800/image_2026-06-25_11-57-09%20(2).png
យ៉ាងណាក៏ដោយ Dara បាននិយាយថាឥឡូវនេះនាងបានរៀនលះបង់ស្តង់ដារមិនប្រាកដនិយមទាំងនោះចោលហើយ។ សមាជិក 2NE1 បាននិយាយថា «ខ្ញុំបានលះបង់ច្រើនណាស់ ឥឡូវនេះខ្ញុំអាចចូលរួមក្នុងគម្រោងនានាបានយ៉ាងស្រួល ទោះបីជាមិនមានអារម្មណ៍ថាល្អឥតខ្ចោះ 100% នៅពីមុខកាមេរ៉ាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbKbAYQ4SamCravVZV93fvng2LuElopjTCBxanoHN3bNdbGRCwad_exRhrvN65KCgnNvrRsgKeTjUYQh167yFvFeSOqQGL-8cYG0yh4C_MLnlz-wEJ06mP3tFCztusQlwUA24-z-m-Z9jH2HV3W-NM6QsM19C3uorI1ui2xtHfzThDjtYFdDOhyphenhyphenOaiWMQ/s1080/image_2026-06-25_11-57-09.png
ការផ្លាស់ប្តូរនេះបាននាំឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល។ បន្ទាប់ពីធ្វើការក្នុងវិស័យកម្សាន្តអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានរៀនបន្តិចម្តងៗអំពីការឱ្យតម្លៃដល់ដំណើររបស់ខ្លួនឯងរួមទាំងភាពមិនល្អឥតខ្ចោះរបស់វាផងដែរ។ Dara ថាការទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនបានជួយនាងឱ្យមានអារម្មណ៍ថាអាជីពរបស់នាងកាន់តែមានអត្ថន័យ និងមានតម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp0xoZzLkMnCqfy3s6BBTnv4BuvZ_SjXQdDqu6U8QRhk-PqTtmzTlEfO3nXvAzz6fZx96dG-6yWKM32SMyKD-SrfG7g1xwqZt1MO8s5TzRKl2yXZaHDjzIrHhvZ9NxL9IIZWIA0lwnJy1jyL8oWz5AZHotsphtswc9AJtLqgPoNSSDzdGd4Aup70EJ7-4/s1317/image_2026-06-25_11-57-10.png

Sandara Park កើតនៅឆ្នាំ ១៩៨៤បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម 2NE1 ក្នុងឆ្នាំ ២០០៩ ដែលជាក្រុមមានមាត់ដ៏ល្បីមួយរបស់ K-pop។ បន្ទាប់ពីប្រឡូកក្នុងវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំ Dara បានរក្សាបាននូវរូបភាពវិជ្ជមាន និងងាយស្រួលទាក់ទង ហើយត្រូវបានអ្នកគាំទ្រស្រឡាញ់យ៉ាងខ្លាំងចំពោះភាពស្មោះត្រង់របស់នាងក្នុងការចែករំលែកអំពីជីវិត និងការងាររបស់តារាចម្រៀងរូបនេះ។ Sandara Park ក៏ធ្លាប់បានមកប្រទេសកម្ពុជាចំនួន២ដងផងដែរទាំងមកជាក្រុមនិងទោលនិងបានទៅលេងប្រាសាទអង្គរវត្តផងដែរ៕