ក្នុងពេលដ៏ខ្លីថៃត្រូវចិនទះពីរដៃយ៉ាងអាម៉ាស់! បន្ទាប់ពីទើបចេញសារជំរុញឱ្យអាជ្ញាធរ និងសារព័ត៌មានថៃបញ្ឈប់ការប្រើពាក្យ «ចិនប្រផេះ» ក្នុងការផ្សព្វផ្សាយ ដែលប្រៀបបាននឹងការលាបពណ៌ និងរើសអើងជនជាតិចិនហើយ ឥឡូវនេះទូតចិននៅថៃបានចេញសារព្រ.មានថ្មីមួយទៀត ដាស់តឿនទៅពលរដ្ឋចិនឱ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅខេត្តតាក របស់ថៃដែលនៅជាប់ព្រំដែនមីយ៉ាន់ម៉ា ដោយសារបញ្ហា Online Scam ដ៏គួរឱ្យព្រួយបារម្ភ។ វិធានការការទូតក្តៅៗដណ្តប់គ្នាពីរលើកនេះ បាននិងកំពុងធ្វើឱ្យរដ្ឋាភិបាលទីក្រុងបាងកកស្ថិតក្នុងស្ថានភាពវិលមុខ និងព្រួយបារម្ភជាខ្លាំងពីការប៉ះពាល់ដល់មុខមាត់សន្តិសុខជាតិ និងលំហូរចូលនៃភ្ញៀវទេសចរចិន។

យោងតាមសេចក្តីថ្លែងការណ៍ព្រ.មានបន្ទាន់ផ្លូវការរបស់ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរចិនបានរកឃើញភស្តុតាងជាក់ស្តែងជុំវិញសកម្មភាពបោកប្រាស់ដ៏គ្រោះថ្នាក់នៅក្នុងតំបន់ព្រំដែន។ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដដែល ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រើប្រាស់ល្បិចកលអូសទាញ និងផ្សព្វផ្សាយផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ (High-paying jobs) នៅក្នុងខេត្តតាក (Tak) ជាពិសេសនៅក្នុងស្រុកម៉ែសត (Mae Sot) ដើម្បីដាក់អន្ទាក់ល្បួងជនរងគ្រោះជាតិចិនឱ្យមកកាន់តំបន់នោះ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ចអន្តរជាតិ បន្ទាប់ពីជនរងគ្រោះបានធ្វើដំណើរទៅដល់ខេត្តតាក ពួកគេមិនមែនត្រូវបានយកទៅធ្វើការងារស្របច្បាប់ឡើយ ប៉ុន្តែត្រូវបានក្រុមមេខ្យល់បង្ខំឱ្យឆ្លងដែនខុសច្បាប់ទៅកាន់ដីមីយ៉ាន់ម៉ា ដើម្បីយកទៅបង្ខាំងទុកឱ្យធ្វើការនៅក្នុងបនល្បែងអនឡាញ និងមជ្ឈមណ្ឌលឆបោក (Scam Compounds)។ ជនរងគ្រោះដែលធ្លាក់ចូលក្នុងអន្ទាក់ Online Scam ទាំងនេះ ត្រូវប្រឈមមុខនឹងការធ្វើទារុណកម្មរាងកាយយ៉ាងព្រៃផ្សៃ ការគំរាមកំហែងជម្រិតទារប្រាក់រាប់ម៉ឺនដុល្លារពីក្រុមគ្រួសារ និងការកាត់ផ្តាច់សេរីភាពទាំងស្រុង ដែលនេះជាទម្រង់នៃការជួញដូរមនុស្សដ៏ធ្ងន់ធ្ងរ។.jpg)
គួរបញ្ជាក់ថា សេចក្តីព្រមានដៅចំឈ្មោះខេត្តរបស់ថៃពីសំណាក់ស្ថានទូតចិននាពេលនេះ បានបង្ខំឱ្យអាជ្ញាធរថៃត្រូវប្រញាប់ចេញមុខប្រកាសសហការ និងពង្រឹងការត្រួតពិនិត្យសន្តិសុខនៅតាមច្រករបៀងខេត្តតាកជាបន្ទាន់ ដើម្បីស្តារទំនុកចិត្តឡើងវិញ។ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថា ប្រទេសថៃកំពុងតែរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងការដោះស្រាយវិបត្តិសន្តិសុខតាមព្រំដែន ហើយវាក៏ជាមេរៀនមួយបង្ហាញថា បញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានក្លាយជាវិបត្តិការទូតដ៏រសើបដែលអាចបំផ្លាញទំនុកចិត្តរវាងប្រទេសជាតិ និងប្រទេសជាតិបានក្នុងពេលត្រឹមមួយប៉ព្រិចភ្នែក៕










