Home ព័ត៌មានអន្តរជាតិ ទូតចិនព្រមា.នថៃឲ្យប្រយ័ត្នពាក្យសម្ដីដែលបង្ហាញពីការរើសអើង ឬលាបពណ៌លើពលរដ្ឋចិន

ទូតចិនព្រមា.នថៃឲ្យប្រយ័ត្នពាក្យសម្ដីដែលបង្ហាញពីការរើសអើង ឬលាបពណ៌លើពលរដ្ឋចិន

112
0

វិបត្តិការទូតដ៏រសើបមួយបានផ្ទុះឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានចេញមុខព្រមា.ន និងរំលឹកអាជ្ញាធរថៃចំៗឱ្យបញ្ឈប់ការប្រើប្រាស់ពាក្យថា «ចិនប្រផេះ» (Grey Chinese) លើជនជាតិចិនព្រោះវាជាការលាបពណ៌ និងបង្ហាញពីការរើសអើងសញ្ជាតិចិនទាំងមូល។ ការព្រមានដ៏ត្រជាក់នេះ ហាក់កំពុងធ្វើឱ្យរដ្ឋាភិបាលថៃភ័យខ្លួនយ៉ាងខ្លាំង ព្រោះខ្លាចបាត់បង់ «ម៉ូយធំ» គឺអ្នកទេសចរចិន ដែលជាដង្ហើមសេដ្ឋកិច្ចចម្បងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEity19BweRQMJvKvxEK0JAjnpv5wWdJ6zlDiJsqiuAyyivfzq-tR9044ksBW16r1M538niP50QgtPZB7FUUl5zlFt2C-oGm_kVh881FZkMcGWKPX-nQFUMia7iij1arhpqZGt9SmStZ-DUK9P4KhTOCuWcs6sn2AbeC2XhtgOXJW0YZ2PtleLRfzyKOfSc/s1024/photo_2026-06-24_10-18-58.jpg

យោងតាម កាសែតបាងកកប៉ុស្តិ៍ លោក ស៊ូរ៉ាសាក់ ផានចារើនវរកុល (Surasak Phancharoenworakul) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានទម្លាយប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ថា លោកទើបតែបានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន លោក ចាង ជានវៃ (Zhang Jianwei)។ នៅក្នុងជំនួបនោះ លោកទូតចិនបានលើកឡើងនូវក្តីបារម្ភកម្រិតខ្ពស់ និងបានជម្រុញឱ្យភាគីថៃប្រុងប្រយ័ត្នលើការប្រើពាក្យសម្តី ដោយលោកសង្កត់ធ្ងន់ថា បើមានជនជាតិចិនប្រព្រឹត្តល្មើសច្បាប់ ថៃគួរតែចាត់វិធានការច្បាប់ និងនិយាយយោងទៅលើបុគ្គលម្នាក់ៗចុះ ប៉ុន្តែមិនគួរប្រើពាក្យ «ចិនប្រផេះ» ឡើយ។ ចិនយល់ថា ពាក្យនេះកំពុងបង្កើតឱ្យមានការរើសអើង និងការវាយតម្លៃអាក្រក់ជារួមលើពលរដ្ឋចិនស្លូតត្រង់ទាំងមូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRbz2LWFUy2fmZR3FVvobm29JZvYn8W1uBHcCtvFQ3D3tpCFLuOzZT0CeWuaKMY9oNAzvlOq1wqZkepYyYWsg0LUXI_mpyR9lkQZdzh_b0uX1oYIV_T3am290gS2kyadcFihGy8wEXmtnMGF8MmLfk-A6MuRL-zLewNv49D8Hvg0wd08sgJ2azLyopwU/s1200/photo_2026-06-24_10-18-58%20(2).jpg
សូមជម្រាបថា ពាក្យថា «ចិនប្រផេះ» ឬដែលថៃហៅថា «ចិនថៅ» ត្រូវបានគេចាត់ទុកថាជាពាក្យមិនល្អ និងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ការយកពាក្យថា «ប្រផេះ» ដែលតំណាងឲ្យរឿងខុសឆ្គង ឬសកម្មភាពខុសច្បាប់ មកភ្ជាប់ជាមួយពាក្យ «ចិន» គឺជាការបង្កើតឱ្យមានការវាយតម្លៃជារួមថា ជនជាតិចិនទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងបទល្មើស ដែលវាជាការមិនយុត្តិធម៌ទាល់តែសោះចំពោះប្រជាជនចិនស្លូតត្រង់ អាជីវកររកស៊ីត្រឹមត្រូវ និងអ្នកទេសចរទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0oSSjGWrGDK2mJ-qcVyFxmrW5Jwdjlr_rdIMfVBwuWd1TjuuMnND-y0Ly-TTdd1YSi7tfy6gd5Su5x-A2Br7-vHMSj2BMhDPbIl32DTR57XvIlupFo6lHx7MPCbr7vMuSQRta9Nc9qciFcWyzDT2C8cpC6ogPhhOFnsOE6e9dBzVvY34oz_SGI6TFiqw/s1280/photo_2026-06-24_13-37-46.jpg

យោងតាមរបាយការណ៍បន្ថែមពី សារព័ត៌មាន Thansettakij ភាសានៃការព្រមានរបស់លោកទូតចិន បានគូសបញ្ជាក់ថា ការប្រើប្រាស់ពាក្យ «ចិនប្រផេះ» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីសម្គាល់ក្រុមឧក្រិដ្ឋជនបើកបនល្បែង ឬបោកប្រាស់អនឡាញកំពុងបង្កឱ្យមានប្រតិកម្មអវិជ្ជមាននៅក្នុងប្រទេសចិន។ ប្រជាជនចិនចាប់ផ្តើមយល់ឃើញថា «ប្រទេសថៃកំពុងបង្ហាញភាពមិនមិត្តភាព» ចំពោះពួកគេ។ ការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលថៃភ័យស្លន់ស្លោ និងអំពាវនាវភ្លាមៗឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបញ្ឈប់ការប្រើពាក្យនេះ ព្រោះថៃដឹងច្បាស់ថា បើអារម្មណ៍របស់អ្នកទេសចរចិនរងការប៉ះទង្គិច ពួកគេនឹងធ្វើពហិការលែងមកកម្សាន្តនៅស្រុកថៃ ដែលនឹងធ្វើឱ្យថៃខាតបង់ចំណូលរាប់ពាន់លានដុល្លារពី «ម៉ូយសេដ្ឋកិច្ច» ដ៏ធំបំផុតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXvq8lZcPuAB-RxsHxOXgLIP4WTIt_DHk9zW8wldae7w_j0N0HImAWX9vFYx5Ui9Rcq7Rc8SvivoJ7ybqH3nmP1FFKAiAdwncgP5RL-aA1haZGxt3IUSm4U_Tu0sT0Yki1U7olmeV8icpsSMPmfKXxAJcy1kpmWn9JevciWx6Q818kJQa4fYwlCFxae5c/s800/photo_2026-06-24_10-18-58%20(3).jpg

ជាការឆ្លើយតបដើម្បីសម្រាលស្ថានការណ៍ដ៏តានតឹង រដ្ឋមន្ត្រីទេសចរណ៍ថៃបានប្រញាប់អះអាងទៅកាន់ភាគីចិនវិញថា ថៃនឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះរាល់បទល្មើសដោយស្មើភាព ដោយមិនផ្តោតលើសញ្ជាតិណាមួយឡើយ។ ព្រឹត្តិការណ៍ការទូតមួយនេះបានបន្សល់ទុកនូវមេរៀនយ៉ាងស៊ីជម្រៅថា នៅក្នុងទំនាក់ទំនងអន្តរជាតិ សូម្បីតែការប្រើប្រាស់ពាក្យសម្ដីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏អាចក្លាយជាអាវុធមុខពីរដែលបំផ្លាញទំនុកចិត្ត និងជះឥទ្ធិពលដល់ដង្ហើមសេដ្ឋកិច្ចជាតិទាំងមូលផងដែរ ប្រសិនបើខ្វះការពិចារណា និងការប្រុងប្រយ័ត្ន៕