Home ព័ត៌មានជាតិ មហាជនបារម្ភពីការធ្លាក់ចុះសីលធម៌សង្គម ខណៈយុវជនមួយចំនួនមិនស្គាល់គុណតម្លៃគ្រូ និងការអប់រំ

មហាជនបារម្ភពីការធ្លាក់ចុះសីលធម៌សង្គម ខណៈយុវជនមួយចំនួនមិនស្គាល់គុណតម្លៃគ្រូ និងការអប់រំ

110
0

ផ្ទុះការវែកញែករឿងសីលធម៌សង្គម ក្រោយយុវជនសម័យឌីជីថលមួយចំនួនចាត់ថា ការបង្ហាញការគោរពទៅកាន់គ្រូបាអាចារ្យ គឺជាសញ្ញានៃការ «អែបអប»។ ថ្មីៗនេះ ប្រតិកម្មយ៉ាងក្តៅគគុកបានផ្ទុះឡើងពាសពេញបណ្តាញសង្គម ក្រោយពេលមានការចែកចាយវីដេអូរបស់យុវជនផលិតមាតិកាម្នាក់ ដែលលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនកាលរៀនវិទ្យាល័យ ដែលមហាជនយល់ថាមានខ្លឹមសារមិនសមរម្យ ខ្វះក្រមសីលធម៌ និងជាការជំរុញឲ្យយុវជនផ្សេងទៀតយកគម្រូតាមខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_MqkLMDmbZRxM81VIa2zYAyZX96JjEOTZ5FghvxU5SUXjCSgXF5AImcgji9nbzqwUNTROApq-8uuMXmobhW2w7J_Qz3W8m6PoYZNDjVFDDb-gCjgCZOj_lmtn_aKxYWBhzk_XYY9E-lozRZ4dMLKGclZIiV8O4uX7aqOVhaJu4OSoQLQiAx7lUkndU7U/s2048/image_2026-06-23_14-16-03.png
ឫសគល់នៃការផ្ទុះវែកញែកយ៉ាងចាស់ដៃពីសំណាក់សាធារណជននេះ បានចាប់ផ្តើមឡើងបន្ទាប់ពីយុវជន Chen Radee (ឈាន រ៉ាឌី) ដែលជាអ្នកផលិតមាតិកាម្នាក់ បានបង្ហោះវីដេអូរៀបរាប់ពីបទពិសោធន៍រៀនថ្នាក់ទី១២ របស់ខ្លួន។ នៅក្នុងវីដេអូនោះ រូបលោកបានអះអាងច្បាស់ៗថា ខ្លួនមិនចាំឈ្មោះលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្លួនសូម្បីតែម្នាក់ឡើយ។ ជាងនេះទៅទៀត លោកបានរិះគ.ន់ប្រព័ន្ធរៀនគួរ ដោយវាយតម្លៃជារួមថា ការដែលសិស្សានុសិស្សទៅរៀនគួរបន្ថែមម៉ោង គឺគ្រាន់តែជាការទៅ «អែបអបគ្រូ» ដើម្បីទទួលបានវិញ្ញាសា ឬចម្លើយមុនពេលប្រឡងតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6p5MF8Vq9NTzvN6kwlY2njuvz2rpelfrcd7KtTBQ64AJifwEA8Si6Z7tVwJk7CUUGeeW18NILn5IM5v9Nfwy83CRmbeKKY58w6rCoUe3lXFQpOaDpswi_8T-a2Wmrz-dQW6PTBmLV7kIQp7_tPGu49jxoG18O3dEQYde2j0mtNNLD0_W9e8CdlTxCAr8/s1280/image_2026-06-23_14-16-04%20(2).png

អ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គម និងអ្នកជំនាញផ្នែកអប់រំមានការហួសចិត្ត និងព្រួយបារម្ភបំផុតនោះ មិនមែនមានត្រឹមតែការបញ្ចេញមតិផ្ទាល់ខ្លួនរបស់ Chen Radee នោះទេ ប៉ុន្តែគឺរូបភាពនៃផ្នត់គំនិតគាំទ្ររបស់យុវជនជាច្រើនផ្សេងទៀត។ នៅក្រោមការបង្ហោះនោះ មានយុវជនវ័យក្មេងមួយក្រុមធំបានចូលទៅខម្មិនសម្តែងការគាំទ្រ យល់ស្រប និងយល់ថាការមិនចាំឈ្មោះគ្រូ ឬមានការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយគ្រូជារឿងធម្មតាក្នុងសម័យបច្ចុប្បន្ន។ រូបភាពទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការធ្លាក់ចុះនៃវប្បធម៌ «គ្រូស្រឡាញ់សិស្ស សិស្សគោរពគ្រូ» ដែលជាគ្រឹះសីលធម៌ដ៏រឹងមាំរបស់សង្គមជាតិកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uL2dB-ctfk3wrCgPBKdw2OxLvnbY3xVWsVuF4bolBIt27ny_l_0zLNuY6xORwuwqcTUoW-SFLj9ndLDr-9uuADTbt6lu-0XG7_KjuFu5mFwyo2X0ywzMHJB5xXesf2dNL7UmlmOnN-m42xOvEPDDQcgCzx0a07IJ1ATBvF8Q3SFod4kayG0X9ze-UNM/s757/photo_2026-06-24_09-21-53%20(3).jpg

ការមិនឱ្យតម្លៃលើគ្រូបង្រៀន និងការវាយប្រហារលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូទូទាំងប្រទេស បានបង្កើតជាយុទ្ធនាការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទូទៅ។ ពលរដ្ឋជាច្រើនបានសម្តែងការមិនពេញចិត្ត និងបានធ្វើការណែនាំដាស់តឿនទៅកាន់យុវជនទាំងឡាយឱ្យភ្ញាក់រលឹកឡើងវិញ ដោយពួកគាត់សង្កត់ធ្ងន់ថា «គ្រូបង្រៀនគឺជាឪពុកម្តាយទីពីរ» ដែលផ្តល់ចំណេះដឹងឱ្យយើងស្គាល់ខុសត្រូវ។ ជាមួយគ្នានេះ សាធារណជនបានអំពាវនាវឱ្យមានការរួមគ្នារឹតបន្តឹងការអប់រំសីលធម៌ឡើងវិញ ទាំងពីសំណាក់អាណាព្យាបាល និងសាលារៀន ដើម្បីការពារកុំឱ្យមាតិកាខ្វះការពិចារណារបស់ Content Creator ឬអ្នកផលិតមាតិការមួយចំនួន បន្តអូសទាញផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យដើរផ្លូវខុស និងខ្វះមនសិការតទៅទៀត៕