Home ព័ត៌មានជាតិ ពលរដ្ឋហាក់បាត់បង់ទំនុកចិត្ត ក្រោយអាជីវករក្នុងស្រុកមួយចំនួនលក់ដូរបោ.កបញ្ឆោតតែគ្នាឯង

ពលរដ្ឋហាក់បាត់បង់ទំនុកចិត្ត ក្រោយអាជីវករក្នុងស្រុកមួយចំនួនលក់ដូរបោ.កបញ្ឆោតតែគ្នាឯង

93
0

ទិញព្រោះទុកចិត្ត តែលទ្ធផលគឺខកចិត្ត! ពេលនេះពាក្យថា «ខ្មែរជួយខ្មែរ» កំពុងត្រូវបានអាជីវករខិលខូចមួយចំនួនបកស្រាយមកជា «ខ្មែរបោកខ្មែរ» វិញតាមរយៈការលបលួចបន្លំគុណភាព និងការភូតភរបំភាន់ពីប្រភពដើមនៃទំនិញ រាប់ចាប់តាំងពីរបស់របរប្រើប្រាស់ ម្ហូបអាហារ ផ្លែឈើ និងថ្មីៗនេះពាក់ព័ន្ធនឹងការលក់បន្លំត្រីត្រោត ថាជាត្រីសាលម៉ុន បាននិងកំពុងរុញច្រានឱ្យទំនុកចិត្តរបស់អ្នកប្រើប្រាស់ធ្លាក់ចុះដល់ចំណុចសូន្យ។ បើខ្មែរបោ.កខ្មែរតែរបៀបនេះ សួរថាតើឲ្យបងប្អូនប្រជាពលរដ្ឋទៅទុកចិត្តអ្នកណាទៀតនៅលើទីផ្សារបច្ចុប្បន្ន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4Y9Ixz_gdLWNNP2U3yziGY9WYtRBviHCOUD06-v0eTkGKFAIAc9A8YvJhtyHoo_4UEWPaXOsG_g5CPf64dv7rscRdN-880tsLE1SG5n1x9dZo1GVJJ5VtvSVcfAxoAsjZWbLQVQMvA1wVPgTeZwlV2dGiL4eylLe5lYUso-Z1Ry5CfO-YibIYbyb1pw/s850/photo_2026-06-23_10-10-38.jpg
ខ្សែសង្វាក់នៃការមិនស្មោះត្រង់ក្នុងអាជីវកម្មនេះ មិនមែនទើបតែនឹងកើតឡើងនោះទេ ប៉ុន្តែវាបានចាក់ឫសយ៉ាងជ្រៅ និងឆ្លងរាលដាលស្ទើរគ្រប់វិស័យ។ ចាប់ផ្តើមពីទីផ្សារផ្លែឈើ ប្រជាពលរដ្ឋជួបប្រទះស្ទើររាល់ថ្ងៃនូវល្បិចកលលក់ទុរេនខ្មែរ (ដូចជាទុរេនកំពត) ប៉ុន្តែជាក់ស្តែងជាទុរេននាំចូលបង្កប់ថ្នាំគីមី បូករួមទាំងការថ្លឹងបន្លំគីឡូ ឬជាទំនិញគេចពន្ធនាំចូលពីថៃ។ រឹតតែគួរឱ្យព្រួយបារម្ភចំពោះសុខភាពសាធារណៈ គឺការចរាចរណ៍សាច់ក្លាសេរ ប្រហិត និងហតដកអត់ច្បាប់ ដែលលួចនាំចូលតាមច្រករបៀងពីប្រទេសជិតខាង (ដូចជាប្រទេសថៃ)។ ផលិតផលខ្វះគុណភាព ផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណវុឌ្ឍិទាំងនេះ ត្រូវបានគេយកមកលក់ចែកចាយក្នុងតម្លៃថោក បំផ្លាញទាំងសុខភាពអ្នកបរិភោគ និងបំផ្លាញទាំងអាជីវករដែលរកស៊ីត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgox0GCVdgDjgZXP8EVyG7Yo-0PbZ_1NPZzfnrdJrGjjHNkckq_uld4K-D487iss03qdccLRt9jA7mlykyqpZaLwPs4dEJbtbNQtEruKsL6NFJx3PXdMt19s5BvVFIPv0_vklhEh7b0DGiFzSEv0DIyW7Jwst1umUzV_ndv0a6TCX6Xbf5XrD2D1DHMtNc/s900/photo_2026-06-23_10-10-37%20(2).jpg

អ្វីដែលជាចំណុចផ្ទុះ និងធ្វើឱ្យសាធារណជនហួសចិត្តបំផុតនាពេលថ្មីៗនេះ គឺរឿងរ៉ាវបន្លំសាច់ត្រីរបស់ហាងលក់អាហារសមុទ្រដ៏ល្បីឈ្មោះមួយ ដែលប្រជាពលរដ្ឋខំទុកចិត្តគាំទ្រអស់ជាច្រើនឆ្នាំមកហើយ បានយកត្រីត្រោត (Trout) មកលក់បន្លំធ្វើជាត្រីសាម៉ុន (Salmon) ដែលមិនត្រឹមតែជាការរំលោភច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនោះទេ ប៉ុន្តែវាជាការដុតបំផ្លាញ «ដើមទុនទំនុកចិត្ត» ដែលអតិថិជនជឿជាក់លើកេរ្តិ៍ឈ្មោះរបស់ខ្លួន។ នៅពេលដែលហាងធំៗ ហាងល្បីៗ ដែលមានទុនរាប់លានដុល្លារ នៅតែខ្វះមនសិការអាកប្បកិរិយាបោកប្រាស់បែបនេះ វាកាន់តែធ្វើឱ្យពលរដ្ឋបាត់បង់ភាពកក់ក្តៅ និងមានអារម្មណ៍ថា ខ្លួនកំពុងរស់នៅក្នុងសង្គមអាជីវកម្មមួយដែលពោរពេញដោយការភូតភរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg31jHiC_Fy3S0BgQ4k2P7fXFSApYTgMfSbFlLYSy4zSQV4g7B3FhKD2Bl73r3HKsw6_mLe4mdmYGnKx0N1mgC3TYQDlbMa4fRsS4JkvdnQXu0oCFrQdyIJqeaN_NAA2tBj000k_SC7dDfWHcO2vjhJ0fRC43TAzMCSooZLSvnsKw4vSqNCkI5lfTzmKdI/s1280/photo_2026-06-23_10-10-37%20(3).jpg

គួរបញ្ជាក់ថា ការបាត់បង់ទំនុកចិត្តនេះ នឹងបង្កើតជាវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរនៅពេលខាងមុខ។ ទីមួយ ពលរដ្ឋលែងចង់គាំទ្រផលិតផលក្នុងស្រុក ឬហាងក្នុងស្រុក ដែលធ្វើឱ្យយុទ្ធនាការ «ទិញផលិតផលខ្មែរ» ជួបភាពរអាក់រអួល។ ទីពីរ វាបង្កើតជាវប្បធម៌មិនទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LrO4O6Sth16nkguMxaYmsWmhNiBuaDWdHL77sSkbjnvYSBu1SIBiY3fnocFTHcewM9_CPg-Rdn5kSM3zq1eUogeI1ZxntSTcdbZ6p52EVGNQeHJ8hOotwAYa91h9JtTpfNe5DbXHK71nbUp3mdfxCsAZkmEe9xn5-NF5DgIHAC1A0oFIBjN7lg_FtMg/s618/photo_2026-06-23_10-10-37.jpg

ដូច្នេះដើម្បីស្តារស្ថានភាពនេះឡើងវិញ ចំណាត់ការក្តៅរបស់មន្ត្រីជំនាញ ក.ប.ប. ក្នុងការផាកពិន័យរាប់សិបលានរៀល គឺជាពន្លឺនៃក្តីសង្ឃឹមមួយ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់ឡើយ។ អាជ្ញាធរត្រូវតែបង្កើនការចុះត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ជាប្រចាំ មិនមែនធ្វើឡើងតែពេលមានរឿងផ្ទុះឡើងនោះទេ។ រីឯអាជីវករខ្លួនឯង ក៏ត្រូវភ្ញាក់រលឹកថា «ភាពស្មោះត្រង់ជាដង្ហើមនៃអាជីវកម្ម» បើគ្មានមនសិការ និងក្រមសីលធម៌ទេ មិនត្រឹមតែអាជីវកម្មខ្លួនត្រូវរលាយនោះទេ ប៉ុន្តែវានឹងបំផ្លាញសេដ្ឋកិច្ចជាតិទាំងមូល៕