Home តារាជាតិ វ៉ាន់ នីឡា លើកឡើងក្តៅគគុកទៅកាន់អ្នករកស៊ីមិនស្មោះត្រង់និងនិយាយថា «ប្រយ័ត្ននរកអូសក»

វ៉ាន់ នីឡា លើកឡើងក្តៅគគុកទៅកាន់អ្នករកស៊ីមិនស្មោះត្រង់និងនិយាយថា «ប្រយ័ត្ននរកអូសក»

92
0

ប៉ុន្មានថ្ងៃមកនេះនៅលើបណ្តាញសង្គមមានភាពអ៊ូអរយ៉ាងខ្លាំងទៅកាន់អ្នកលក់ដូរមួយចំនួនដែលរកស៊ីមិនស្មោះត្រង់បោកប្រាស់ទំនុកចិត្តអតិថិជន។ មិនត្រឹមតែត្រីប៉ុណ្ណោះទេប៉ុន្តែ វ៉ាន់ នីឡា ថានៅមានអីវ៉ាន់ជាច្រើនទៀតដែលធ្វើឱ្យតារាចម្រៀងលែងទប់អារម្មណ៍ជេរអ្នករកស៊ីបោកប្រាស់ខ្មែរទាំងនេះឱ្យ«នរកអូសក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglK18ZiTdufYel_hVxFJW2kKVCXho5uPo2a1ay1ZUvqBnWsl378CFwwhM6eP-UceiStcygwsqX1hn8-CxxqUikQ1nXoGJndDT8cLgAujjNuWteEYbgfjT04I4_pal7HkoFRM5kslfpJ-Il4-IU6KwYmsV8PbdVFMZ0DLiDAMVA2dZ-N6FElsX2xtZJmqE/s2048/image_2026-06-22_14-19-50%20(3).png
ថ្មីៗនេះលេចធ្លាយពាក្យចចាមអារ៉ាមថាត្រីត្រោតដែលកំពុងតែល្បីនៅលើបណ្តាញសង្គមការពិតក៏មានចិញ្ចឹមនៅប្រទេសក្បែរខាងកម្ពុជាផងដែរដែលតម្លៃត្រីទាំងនោះថោក មិនមែនមានតម្លៃប្រហាក់ប្រហែលនឹងត្រីសាលម៉ុននោះទេ។ ជុំវិញរឿងនេះ វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ការខឹងសម្បារដោយរូបនាងបង្ហាញថានៅមានអីវ៉ាន់ផ្សេងទៀតដូចជាមី ម៉ាម៉ា ដែលពេលនេះខ្មែរពហិការការពិតក៏រសជាតិខុសគ្នានៅស្រុកថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjANmkXbN4w0QtRW50UCTuS_SFWzuw4IyarcP-YKtHXthsgJkAdAqXxn3YcSK6K4xazj_Axm00vdKRprV7YABzAFS-c6AlkkUemRbIA01V7Zl__3zADssO-kEfsii4Gy3-SryPfk__1aN02ICpKLBFW6174saV0co1On8bpiqKq9MmFi3_P62g0AbqNYyk/s1088/image_2026-06-22_14-19-50.png
តារាចម្រៀង និងពិធីការិនី វ៉ាន់ នីឡា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២២ ខែមិថុនា នេះថា «តាមខ្ញុំឮកន្លងមក អីវ៉ាន់នាំចេញនិងអីវ៉ាន់លក់ក្នុងប្រទេសរបស់គេគឺគុណភាពខុសគ្នា ការវិចខ្ចប់ពេលខ្លះក៏មានការខុសគ្នាតិចតួច ជាក់ស្តែងមីម៉ាៗរបស់សៀម អ្នកធ្លាប់ទៅហូបមីម៉ាៗសៀមដឹងហើយថារសជាតិខុសពីយកមកខ្មែរដាច់ បាច់ពិចារណាក៏ដឹងដែរថាវាយកចិត្តទុកដាក់ប្រជាជនវា »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_0-KQktrq9IapN-vNUUIN0NuSXULSemndNg_PeO2ahBhVAlqVzpmwaCCX6vW2yvxooAsEt8TTHbW8NNq91ok4KucTUpzE_XGdKeuKkHlt9M9qPZZRwGQk3ZBZujy5vueif_AUaFOU3ll21MYLmSSGd2cjS_pQR6OgfsTlgGD57wXjZD-cK8yYUjWfHQc/s1536/image_2026-06-22_14-19-58.png
កញ្ញា បន្តថា «ចុះខ្មែរយើង មិចសំលាប់ខ្មែរគ្នាឯង ខ្ញុំចង់ជេរនឹងប្រើភាសាអសុរសជាខ្លាំង ទៅកាន់ពួកដែលឃ្លានលុយទាល់តែខ្វាក់ខួរយកតែរបស់អត់គុណភាពរបស់អន់មកឱ្យគេស៊ី មើលងាយជាតិសាសន៍ខ្លួនឯងម៉េស គិតថាខ្មែរគ្មានលុយទិញរបស់ល្អត្រឹមត្រូវមែន ? ខ្ញុំខឹង ព្រោះរឿងនេះមិនមែនទើបតែកើតឡើងលើត្រីនេះមួយករណីទេ នៅមានរបស់ច្រើនដែលគ្មានគុណភាពយកមកលក់ ប្រយ័ត្ននរកអូសក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ipbYXxOFU0PIwc8xEaL67os3fgQBIBh9ys045SuNIFJutNZkN-fY95Eh3OqlBNJlTAevq4VLpqgt_q2R52J6SzVJKX7jXhzdJyUHfbDKsPQyB7sMq-6FC1XeAdSRdMQ-7CM4qFUkioA2YofQBoCCX498wESsL5w2pV3PF_Wj4-tnJTM3JfBU2-yB59Q/s682/image_2026-06-22_14-19-50%20(2).png
គួរឱ្យដឹងថាថ្មីៗនេះ វ៉ាន់ នីឡា ក៏បានបង្ហាញការឈឺចិត្តស្អិតទ្រូងមិនខុសពីសាធារជនផ្សេងទៀតដែលត្រូវបានគេបោកប្រាស់រកស៊ីមិនស្មោះត្រង់ចំពោះខ្លួនទិញត្រីសាលម៉ុនបែរបានត្រីត្រោតទៅវិញ៕