Home តារាជាតិ ទីនីន ចេញមុខនិយាយក្រោយមនុស្សមួយចំនួនដាក់បន្ទុកទៅលើមនុស្សស្រីស្លៀកពាក់ស៊ិ.ចស៊ី

ទីនីន ចេញមុខនិយាយក្រោយមនុស្សមួយចំនួនដាក់បន្ទុកទៅលើមនុស្សស្រីស្លៀកពាក់ស៊ិ.ចស៊ី

112
0

ក្រោយពីមានដំណឹងចចាមអារ៉ាម វណ្ណដា មានទំនាក់ទំនងស្នេហាថ្មី ឡូរីន ត្រូវបានមនុស្សមួយចំនួនចោ.ទនិងដាក់បន្ទុកថាដោយសារតែការស្លៀកពាក់ស៊ិ.ចស៊ីទើបគេមិនជ្រើសយកធ្វើជាគូអនាគត។ ស្របពេលមនុស្សមួយចំនួនដាក់បន្ទុកទៅលើមនុស្សបែបនេះ ទីនីន ដែលគេដឹងថាជាមិត្តភក្តិរបស់ វណ្ណដា បានចេញមុខមកនិយាយកុំឱ្យដាក់សម្ពាធទៅលើមនុស្សស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN7IEcHvLHaq79FY_2Is5LMVZTIdG3QmSFkpFOCubSdCgK5uJrcQ9Wy2HLVaPCy4nvelAd5pyw7UKdEuYg0wMjt1-910QysbIftU7frXovhN2KehIeFCCiFcrKF-mGqqnPkzuKswN475OSY2yX0J9xVrYEvj4NkDRytwUtUd2s3ACKdk2L5TXsg8BPUfw/s1560/image_2026-06-16_15-23-42.png
មុននឹងការចេញវីដេអូ ទីនីន បានបង្ហោះសំណេរមួយនៅថ្ងៃទី១៥ មិថុនា ថា «សង្គមហ្នឹងដាក់សម្ពាធលើមនុស្សស្រី មានរឿងអីក៏បន្ទោសតែខាងស្រី.. បើខ្ញុំវិញជួបឆ្អែតឆ្អន់ យល់អារម្មណ៍នឹងហ្មង។ ចឹងបានថាដល់ដំណាក់កាលណាក៏ខ្ញុំមិនខ្លាចនឹងងើបឈរ ការពារខ្លួនឯង ព្រោះគ្មានអ្នកណានៅខាងយើងទេសូម្បីតែមនុស្សស្រីដូចគ្នា..! »។ នៅពីក្រោមការបង្ហោះនោះ ទីនីន បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមឈប់វែកញែក កុំបន្ទោសទៅខាងណាម្នាក់និងគោរពសិទ្ធិឯកជនទោះបីជាមនុស្សសាធារណៈក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzE6940GRVFzegkMQ7ODZ-VVoT93URoUwqFKl01qZC1XdJTTQPXXMrbB7bBRKPw-bB08VWsrEQCt85cz1d0yE_nPdvyZYo654Mt3L5WKbyUdT2ekUHyfsXEdv7lMTBhgIC0csxEWsGQRva6mWYRPkTGwHBKOmC5R6V-n1L4bRoaT0rfAAPE5SaY44hlbk/s3571/image_2026-06-16_15-23-29.png
ក្រោយពីបង្ហោះសារកុំឱ្យមានការដាក់បន្ទុកទៅលើមនុស្សស្រី ទីនីន បានចេញវីដេអូមួយទៀតដោយនិយាយជាទូទៅទៅលើអ្នកមួយចំនួនដែលនិយាយថា ដោយសារតែខាងស្រីស៊ិចស៊ីពេកគេមិនយកធ្វើជាប្រពន្ធ។ ទីនីន បានចោទសួរវិញ ពីព្រោះនាងបានឃើញមនុស្សស្រីៗសុភាព គ្រប់ល័ក្ខគេយកធ្វើជាប្រពន្ធប៉ុន្តែប្តីនៅតែមានស្រីដដែល តើដោយសារតែអ្វីប្រពន្ធមិនចេះតុបតែងខ្លួនយល់ចិត្តប្តីឬយ៉ាងណា ហើយកំហុសនោះក៏ធ្លាក់មកលើមនុស្សស្រីទៀត។ ចំណុចដែលថាស៊ិចស៊ីមិនថ្លៃថ្នូរ ទីនីន បានចោទសួរទៀតថាភាពមិនថ្លៃថ្នូរនេះជាការដែលទៅលួចឆក់ប្លន់ ដណ្តើមប្តីគេឬធ្វើអំពើខុសច្បាប់អ្វីនោះទេហើយ ការស្លៀកពាក់ស៊ិចស៊ីគឺទៅតាមកាលៈទេសៈ។ មានយោបល់ខ្លះចង់ឱ្យមនុស្សស្រីមានភាពជឿជាក់លើខ្លួនឯង ប៉ុន្តែដល់ពេលមនុស្សស្រីនោះចេះស្រលាញ់ខ្លួនឯងបែរមិនសប្បាយចិត្តទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-aVj6MTE2Vkeb4ZLmILLHjmJwMgMzGrpxfzmh9l3_vKmG45BdxkbZDnj7OjtSvaGx3C6-1ZFkmjD9ThOvh1fbYv9Tiy9ssXZ4aYdDBq3KeCxzYUSA8jBwOT9xzQTEiEY11IQLwDxtbH3_d9kmR9cPDgLRkod7zG5SnX0SO2EsAcDwyGb56zeQgIP7Bo/s2901/image_2026-06-16_15-23-37.png

ការលើកឡើងរបស់ ទីនីន ខាងលើនេះក៏មានមនុស្សជាច្រើនបានបង្ហាញការយល់ស្រប និងមតិខ្លះទៀតក៏មិនយល់ស្របទាំងស្រុងទៅនឹងការលើកឡើងនេះដែរក្រោមហេតុផលថាមិនមែនជាប្រពៃណីខ្មែរ៕