Home ព័ត៌មានអន្តរជាតិ ថៃហាក់កំពុងយកការស្លា.ប់របស់បុត្រីស្ដេច មកបិទបាំងរឿងអាស្រូ.វគ្រឿងញៀ.នដ៏ធំនៅក្នុងប្រទេស

ថៃហាក់កំពុងយកការស្លា.ប់របស់បុត្រីស្ដេច មកបិទបាំងរឿងអាស្រូ.វគ្រឿងញៀ.នដ៏ធំនៅក្នុងប្រទេស

111
0

ចៃដន្យ ឬក៏ជាចេតនា? ក្រោយពេលមានព័ត៌មានថាទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង បានបង្ក្រាបសារធាតុគីមីផ្សំគ្រឿ.ងញៀ.នជាង ៥០តោន ចេញពីឃ្លាំងជាច្រើនប្រទេសថៃ ដំណឹងអំពីការសោយទិវង្គតរបស់បុត្រីសេ្ដចថៃក៏ស្រាប់លេចចេញឡើងក្នុងពេលដំណាលគ្នា ធ្វើឲ្យព័ត៌មានគ្រឿ.ងញៀ.នសាបរលាបពីប្រព័ន្ធផ្សព្វផ្សាយក្នុងពេលដ៏ខ្លី។ ការណ៍នេះបង្កើតជាមន្ទិលសង្ស័យ និងការវិភាគយ៉ាងក្តៅគគុកពីមជ្ឈដ្ឋានអន្តរជាតិថា រដ្ឋាភិបាលនិងរាជវាំងថៃ អាចកំពុងប្រើប្រាស់យុទ្ធសាស្ត្រយករឿងធំមួយទៅគ្របដណ្ដប់ពីលើរឿងអាស្រូ.វមួយ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជនជាតិ និងអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI20DqC7bvGwXaas-VfbVL-U6BuHsMzHLoxkgWXPX97-en4hlkf8WPWximgEnQLJbP0atDEnkQBUlJTKRmU8atcyP1MzQ0X5zVQMzeOlccnCvLvrtMRfqkT73zik-yH8mYj7MKTIuWUzm2mlNr2Jke2s_WJ4vwDCAOxTay_H7iNSXSfgqZgHoLGQkGMo0/s616/photo_2026-06-15_11-40-08%20(2).jpg
យោងតាមការវិភាគលើកាលប្បវត្តិនៃព្រឹត្តិការណ៍ចុងក្រោយបង្អស់ ករណីនេះបានផ្ទុះឡើងស្របពេលដែលអាជ្ញាធរថៃ និងទីភ្នាក់ងារសម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ទើបតែបានសហការគ្នាបង្ក្រាប និងរឹបអូសសារធាតុគីមីផ្សំគ្រឿងញៀ.នបានយ៉ាងសន្ធឹកសន្ធាប់ដល់ទៅជាង ៥០ តោន ដែលមានតម្លៃជាទឹកប្រាក់នៅលើទីផ្សារងងឹតរហូតដល់ទៅ ៥,៦ ពាន់លានដុល្លារអាមេរិក ចេញពីឃ្លាំងរោងចក្រចំនួន ១០ ទីតាំង ក្នុងទីក្រុងបាងកក និងខេត្តចំនួនបីទៀត។ ការលាតត្រដាងសំណុំរឿងដ៏រន្ធ.ត់នេះ បានធ្វើឱ្យប្រទេសថៃរងការរិះគ.ន់ និងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីឆាកអន្តរជាតិ ដែលចាត់ទុកទឹកដីថៃថាជា «ជម្រកសុវត្ថិភាព និងជារោងចក្រផ្គត់ផ្គង់គ្រឿងញៀនដ៏ធំខ្នាតយក្ស» នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCCASlDRigI70xBpaQonlupxs8jFcMz7QjrE0CL5isn6dqlnR3-PGfTcZXhZ6sJPtHYZBEiz1XChyphenhyphenAcXeTlT-bEN4V0Lm9P1P-aiqGs9aA51995LyiK50Sf0I-b6XRPW2oo0USgqsRe4onsIALlffkZ-cS6X1wetXpmNH7cep2ZIyM3KCbPgU9LYNO10/s1280/photo_2026-06-15_11-40-08.jpg

ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលព័ត៌មានអាស្រូវគ្រឿងញៀនតម្លៃរាប់ពាន់លានដុល្លារនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈបានតែបន្តិចប៉ុណ្ណោះ ស្រាប់តែព្រះបរមរាជវាំងថៃបានប្រកាសជាផ្លូវការភ្លាមៗអំពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ក្សត្រី បាចារ៉ាក់គិតិយាផា (Princess Bajrakitiyabha)។ ការចេញប្រកាសដំណឹងមរណទុក្ខថ្នាក់ជាតិចំពេលដ៏រសើបនេះ ត្រូវបានមនុស្សមួយចំនួនយល់ឃើញ និងរិះគន់ថា ប្រទេសថៃហាក់ដូចជាកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ «ឆ្មាងាប់» (Dead Cat Strategy) មកដាក់នៅលើតុ ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជន នៅរៀងរាល់ពេលដែលមានរឿងរ៉ាវមិនល្អ ឬរឿងអាស្រូ.វធ្ងន់ធ្ងរណាមួយទាក់ទងនឹងប្រទេសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6hLF1NsG7RKJQg3KKBj7gT_clMaWwpZjJBylHdFpxhDPH_iO9EDbcadKa8ff0yBoVkyWXK3siWBFChc_jqJHjfrNzwQAEaSROcaj6U-vInJ9GXAQUyiYJQGi5bFcUIeezr3fImqy4QpwoNFfTAKE0NTewMJ6F0EyhFk3KRUmeIev9JQDHOed7Bs9Z-A/s1200/photo_2026-06-15_11-40-10.jpg
យុទ្ធសាស្ត្រដដែលនេះត្រូវបានគេមើលឃើញថា ធ្លាប់បានយកមកប្រើប្រាស់រួចម្តងទៅហើយកាលពីឆ្នាំមុន ពោលគឺនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលបូកបញ្ចូលទាំងជំនួបទ្វេភាគីជាមួយកម្ពុជានៅចំពោះមុខអន្តរជាតិ ដែលភាគីថៃបានយកលេសនៃការសោយទិវង្គតរបស់សម្តេចព្រះមហាក្សត្រីយានី សិរីគីត មកធ្វើជាហេតុផលក្នុងការពន្យារពេល និងគេចវេសមិនចង់មកចូលរួមប្រជុំ។ ក្រោយមកថ្មីៗនេះ នៅពេលដែលអាស្រូវរោងចក្រផលិតគ្រឿងញៀនដ៏ធំសម្បើមត្រូវបានទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងវាយបំបែក ភាគីថៃក៏បានត្រឡប់មកប្រើប្រាស់វិធីសាស្ត្រដដែលនេះជាថ្មីម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheG2HyeUEnUCfaaiwSAJ2G0MkAIweeIw-t6eWESB7HyQYs2Zh3zSw8pnpAbvRv2SYDLpMf-QBEloVFMG1SN7LMTMjCtK3sjP1Zqhgaw1hJBFICT1WtQtzcpt6pDIr8_3zXn9RDSF-buK34HPyAUfWpvh8RJA4c9KN8QeWn5UppFM68UyLviqxtDf1YDSk/s1280/photo_2026-06-15_11-40-07%20(2).jpg
ការណ៍នេះកាន់តែស្តែងឱ្យឃើញច្បាស់ បន្ទាប់ពីមនុស្សជាច្រើនបានដឹងយ៉ាងពិតប្រាកដថា ព្រះនាងម្ចាស់ ផាចារ៉ាគិតិយ៉ាផា (Princess Bajrakitiyabha) បានសោយទិវង្គតអស់រយៈពេលយូរយារណាស់មកហើយ ក្រោយពេលដែលទ្រង់បានដួលសន្លប់បាត់បង់ស្មារតី លែងដឹងព្រះកាយ និងមិនអាចស្តារឡើងវិញបានតាំងពីឆ្នាំ២០២២។ ប៉ុន្តែរាជវាំងថៃទើបតែដកដង្ហើមធំ ចេញមកប្រកាសជាផ្លូវការនៅពេលនេះ ដើម្បីបង្កើតព្រឹត្តិការណ៍រំជួលចិត្តថ្នាក់ជាតិ មកគ្របដណ្តប់ បង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់បង្វែរការចាប់អារម្មណ៍ទាំងស្រុង និងបញ្ចៀសការដេញដោលពីសំណាក់អន្តរជាតិជុំវិញខ្សែសង្វាក់ផលិតគ្រឿងញៀននៅលើទឹកដីរបស់ខ្លួន៕