Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រើប្រាស់ដ្រូនតាមដានត្រីឆ្លាមនៅឆ្នេរសមុទ្រ បន្ទាប់ពីខាំភ្ញៀវទេសចរម្នាក់រងរបួ.សធ្ងន់ធ្ងរ

អូស្ត្រាលីប្រើប្រាស់ដ្រូនតាមដានត្រីឆ្លាមនៅឆ្នេរសមុទ្រ បន្ទាប់ពីខាំភ្ញៀវទេសចរម្នាក់រងរបួ.សធ្ងន់ធ្ងរ

109
0

អាជ្ញាធរអូស្ត្រាលីបានចាត់វិធានការភ្លាមៗកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យមានការបង្ហោះដ្រូន (Drone) ដើម្បីតាមដានត្រីឆ្លាមនៅឆ្នេរសមុទ្រឃូជី (Coogee Beach) ស្ថិតក្នុងរដ្ឋ New South Wales បន្ទាប់ពីត្រីឆ្លាមមួយក្បាលខាំស្ត្រីម្នាក់បណ្តាលឱ្យរងរបួ.សធ្ងន់ធ្ងរ បង្កការភ័យតក់ស្លុតយ៉ាងខ្លាំងដល់អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក។ ក្រៅពីនេះ អាជ្ញាធរក៏បានប្រើប្រាស់ម៉ូតូទឹក (Jet Skis) និងឧបករណ៍ចាប់សញ្ញាដ៏ឆ្លាតវៃ (Smart Drumlines) ផងដែរ ដើម្បីបន្លាចត្រីឆ្លាមកុំឱ្យចូលក្បែរឆ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFKUyZQ1gX3QedpA1so1j-is6-_9DicORx-bUArRCofNjq1alqvkMssQVX-y9Kdg3ndniJY3hJ-z0RBo9wh2Hmx9BvqoaKZ4CLUGx_zkYjeJuK7sLm1eAJxbndIQ-ugiWC1byddKZ47slmnjjMZ5VixzXj7P_uSosLNB4ngxYBE4vWtz31Kiwe-GE47Lw/s872/photo_2026-06-15_14-08-53%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ស្ត្រីរូបនេះបានទៅហែលទឹកនៅឆ្នេរឃូជី ក្នុងតំបន់សុវត្ថិភាពមានដោតទង់សម្គាល់ ឆ្ងាយពីច្រាំងត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ដែលជាកន្លែងគ្រប់គ្នាគិតថា មានសុវត្ថិភាពបំផុត បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរកាលពីថ្ងៃទី១៣ ខែមិថុនា ហើយត្រូវបានឆ្នាំសមុទ្របញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរ ក៏ដូចជាពលរដ្ឋភ័យតក់ស្លុត ស្រឡាំងកាំង និងហួសចិត្តយ៉ាងខ្លាំង ពីព្រោះទីតាំងកើតហេតុ មានដោតទង់សម្គាល់បញ្ជាក់ពីតំបន់សុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRiJ82i-hVdKeE5Z4LhR9Ytcim0lIBsCrP_R514KzWlCW1N2OYGkjHBLWFbMRDAL9PYfoedocYWjHQICgmXbwyW4f1LyuothDEM10aSmMC3j15896PDemwFlTaQo_cuy12DmtDGFA6JD2_YaFPqVAPECI3i8VMj794u993Aq9dM-WvDwficYIVwYjIbA/s862/photo_2026-06-15_14-08-51.jpg

នារីរងគ្រោះរងរបួសធ្ងន់ធ្ងរនៅត្រង់ដៃ និងជើងខាងឆ្វេង បើតាមរូបភាពថតបានដោយអ្នកឃើញហេតុការណ៍បង្ហាញថា វាជាត្រីឆ្លាមពណ៌សដ៏ធំ មានប្រវែងប្រហែលពី៣ ទៅ៤ម៉ែត្រ ហើយទីតាំងកើតហេតុស្ថិតនៅក្បែរមាត់ច្រាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzd_fEmYutHjDuHhbXW26AhIUk7AExlhka5aVjdIek5U5HcdnX19HjTFU_3IWkrrK1aVOt0SGxxIsFjwUwtLuYJ1NrjfLh26Vuv3p3QuznOsahd-dq3IUqz7zs_QNocnYPaAGC9QHaXrOb8zP302fyXU9akRmaLrXeLFap3f0laW_r1VvV8hwMQ872i9I/s1280/photo_2026-06-15_14-08-52.jpg

តាមការលើកឡើងរបស់លោកស្រី Tara Moriarty រដ្ឋមន្ត្រីក្រសួងកសិកម្មរដ្ឋ New South Wales នៅរដូវក្តៅវនេះ ត្រីឆ្លាមបានខំមនុស្សជាច្រើនលើកនៅទីក្រុងស៊ីដនី ទើបរដ្ឋាភិបាលអូស្ត្រាលីយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា។ រដ្ឋាភិបាលបានពិចារណាជាមួយមន្ត្រីទេសចរណ៍ ដើម្បីបង្ហោះដ្រូនស្វែងរកត្រីឆ្លាមមួយក្បាលនេះ និងពិភាក្សាពីការអនុវត្តវិធានការថ្មីៗទៀតដើម្បីការពារសុវត្ថិភាពអ្នកហែលទឹកកុំឱ្យត្រីឆ្លាមខាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh7F8zbvHxIOZiUGHkiNqii__ATfuz5BNlfvq79jzM4IBamEf1DLbhCScnMPLq_eaKNkRRIUO9t3sCwdygisNetJq2Gy7x4nXDUE3gBJolLbFK_X2nKW_hOZPpnByxiy16Tf4GcqIbNamAFZcvAI5B6LnoILl9WMqVHTtQ2BySYLBjv2s3bgQoeO88Xps/s1280/photo_2026-06-15_14-08-53.jpg
សូមរំឭកដែរថា កាលពីមុន អូស្ត្រាលីបានហាមឃាត់មិនឱ្យប្រើប្រាស់ដ្រូនឃ្លាំមើលនៅឆ្នេរសមុទ្រឃូជី នោះទេ ដោយសារឆ្នេរនេះស្ថិតនៅក្បែរផ្លូវហោះហើររបស់អាកាសយានដ្ឋានស៊ីដនី (Sydney Airport) ប៉ុន្តែពេលនេះ ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិល (CASA) បានសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់ដ្រូនបណ្តោះអាសន្នសម្រាប់តាមដានត្រីឆ្លាមខាំមនុស្ស ដោយប្រកាសបិទឆ្នេរសមុទ្រនេះ និងឆ្នេរក្បែរនោះរយៈពេល២៤ម៉ោងដើម្បីធានាសុវត្ថិភាព៕