Home ព័ត៌មានអន្តរជាតិ កសិករថៃខាតបង់ធ្ងន់ធ្ងរ និងប្រឈមក្ស័យធន ក្រោយម៉ាឡេស៊ីបិទការនាំចូល

កសិករថៃខាតបង់ធ្ងន់ធ្ងរ និងប្រឈមក្ស័យធន ក្រោយម៉ាឡេស៊ីបិទការនាំចូល

96
0

ជម្លោះពាណិជ្ជកម្មរវាងថៃ និងម៉ាឡេស៊ី បានរុញច្រានកសិករចិញ្ចឹមបង្គាថៃរាប់ពាន់នាក់ឱ្យធ្លាក់ចូលក្នុងវិបត្តិខាតបង់ដើមទុនយ៉ាងធ្ងន់ធ្ងរ ជំពាក់បំណុលវណ្ឌក និងប្រឈមនឹងការក្ស័យធន។ វិបត្តិនេះបានកើតឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីប្រកាសហាមឃាត់ការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ មក ដែលធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានធ្លាក់ចុះភ្លាមៗពី ២០០ បាត មកនៅត្រឹមតែ ១៦០ បាតក្នុងមួយគីឡូក្រាម បណ្តាលឱ្យអ្នកចិញ្ចឹមបាត់បង់ចំណូលយ៉ាងគំហុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4S_q3ViVkydU17ilkvoeKT3Ys-rT68VZFhivPwlFng05SgtKWOTqtTDNQfGGzI8ArNUBtsOVANwy_rSOWQynewLWvZL2JweuZ2-E3JOEO0-jUF25cVcgllhwUufxUwh49VVsfjVGrT98zqMHl1Df6nuG-d7EPL_uq5iFYZViLNV7ARTov1DEJ726g7I/s960/photo_2026-06-12_09-51-50.jpg

កសិករថៃភាគច្រើនបានខ្ចីប្រាក់ពីធនាគារដើម្បីវិនិយោគលើកូនបង្គា ចំណី និងសម្ភារៈផ្សេងៗ។ នៅពេលមិនអាចនាំចេញទៅម៉ាឡេស៊ី ពួកគេគ្មានលទ្ធភាពសងបំណុលឡើយ ទើបបង្ខំចិត្តលក់ចេញក្នុងតម្លៃថោកក្រោមដើមទុន ដោយសារមិនអាចរក្សាទុកបង្គារស់បានយូរ។ បច្ចុប្បន្ន កសិករម្នាក់ៗត្រូវខាតបង់ប្រាក់ចាប់ពី ៥ សែន ដល់ ១ លានបាត (ប្រហែល ១៥,២៣០ ដល់ ៣០,៤៦៥ ដុល្លារអាម៉េរិក)។ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការចរចាជាមួយម៉ាឡេស៊ីជាបន្ទាន់ ព្រោះបច្ចុប្បន្ន គ្មានទីផ្សារលក់ចេញទាល់តែសោះ ហើយសូម្បីតែឈ្មួញទិញបង្គាក្នុងស្រុក ក៏បានបិទអាជីវកម្មអស់ជាង ៤០% ទៅហើយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0gwAFLlKLryNNxOzl8hxfcUKF_BKQ301chXx_kzesUPW9BRPkwEXbjAalMxYt2pPQiG_WLdGQVNVkPy7d-Isuza5-jBLSwzvAq5xTEjHTilrHj2mInDvVLwSrpu99CNEFj-T94oqnrlz2r6nOXw8sNn8aZv78ETRGHcsQZ8RF3m-12kaCAcFY8RTcVI/s1024/photo_2026-06-12_14-44-21%20(2).jpg

    យោងតាមការបញ្ជាក់ពីកសិករចិញ្ចឹមបង្គានៅខេត្តត្រាំង បានឱ្យដឹងថា ចាប់តាំងពីម៉ាឡេស៊ីផ្អាកទិញបង្គាថៃ តម្លៃបង្គានៅទូទាំងប្រទេសបានដាំក្បាលចុះយ៉ាងខ្លាំង ហើយថែមទាំងគ្មានអ្នកបញ្ជាទិញទៀតផង។ បច្ចុប្បន្ន មុខរបរចិញ្ចឹមបង្គាកំពុងជួបការលំបាកជាខ្លាំង ជាពិសេស នៅក្នុងខេត្តក្រាប៊ី ត្រាំង សាទូន សុងក្លា និងនគរាជសីម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_rmEbPJXxO5IheuEGYdB7IVIPI7TchZ3t_TeWTmtA8RMwLdDC5ZevYHMloVjq3InRiRXLlguUK-dKp7BLgM7WM_n2vOConc_W08v97pGrmvH6Z28a-CXNN1HZTDYRuzpFjEMhzWEpy0_aU6nUDXbssFFmWGKdrlXWqvnigetBBJ4SY1cyfDBC900LUk/s1200/photo_2026-06-12_14-44-22%20(2).jpg

    កត្តានេះធ្វើឱ្យកសិករមួយចំនួនសម្រេចចិត្តឈប់ដាក់កូនបង្គាចិញ្ចឹមបន្តទៀត ដោយសារអស់សង្ឃឹមលើវិធានការដោះស្រាយរបស់រដ្ឋាភិបាល។
    ពួកគេព្រមានពីផលប៉ះពាល់ ប្រសិនបើម៉ាឡេស៊ីនៅតែបន្តការហាមឃាត់នេះ ហើយរដ្ឋាភិបាលថៃមិនអាចរកទីផ្សារនាំចេញថ្មី ឬគ្មានវិធានការដោះស្រាយឱ្យបានច្បាស់លាស់ទេនោះ ចំនួនកសិករដែលបោះបង់មុខរបរនេះនឹងកើនឡើងកាន់តែច្រើន ហើយវិស័យចិញ្ចឹមបង្គាថៃអាចនឹងត្រូវរលំរលាយមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7jZRuK_udqm1AsxbJzjLEizvo6bjA9hyphenhyphenartDQKAV7wL7lNINhr8haTfSXR_u4jE95lcQmJGl6YbbecZVEljiZ2wFJaxJxE0Evv1oKAvL_s9mLBM2Ahrt-XKLqT2hyUBlDHlaJ_Noi9ZiPYITDhdup-IGJkFugZ8pGq7iPjjYRZ-QanWRpi5Xbua9hRtI/s650/photo_2026-06-12_14-44-22%20(3).jpg

    សូមរំលឹកថា ការដែលម៉ាឡេស៊ីប្រកាសហាមឃាត់ការនាំចូលបង្គាថៃទាំង ៥ ប្រភេទភ្លាមៗបែបនេះ ត្រូវបានគេមើលឃើញថា គឺជាវិធានការសងសឹក បន្ទាប់ពីភាគីថៃបានរឹតបន្តឹង និងត្រួតពិនិត្យការនាំចូលត្រីឆ្ពុង (Seabass) ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមី។ ទង្វើរបស់ថៃបានធ្វើឱ្យត្រីឆ្ពុងរបស់ម៉ាឡេស៊ីស្អុយរលួយនៅច្រកព្រំដែន ដែលបង្កើតជាការមិនពេញចិត្តយ៉ាងខ្លាំង រហូតឈានដល់ការតបតពាណិជ្ជកម្មនេះឡើង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihhahbYETJzZa4XMKazXjuK-wZ2JTG4vKOmbcNwJmHQtEE31my7EENn0zI0vg7jinYvbzHW6-41-7AgoqvlfyyDqZSfRqWuJpycphvT1ySx2jSzvvZeGW7Jyjd6qyBHsM6eAetp8cospzvognuLpyu8p3OE7PntdRbrShAGdvPuHZdwMyw1N-dMrBmBSs/s1280/photo_2026-06-12_14-44-22.jpg
    ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃបានគ្រោងធ្វើដំណើរទៅចរចាផ្ទាល់នៅប្រទេសម៉ាឡេស៊ី និងព្រមានថា នឹងដាក់ពាក្យប្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាអាស៊ាន (ASEAN) ប្រសិនបើការចរចាទ្វេភាគីមិនទទួលបានលទ្ធផលវិជ្ជមាននោះទេ៕