Home ព័ត៌មានជាតិ ពលរដ្ឋខ្មែរកាន់តែច្រើនសម្រុកទៅលេងវៀតណាម ក្រោយទំនាស់ព្រំដែនកម្ពុជា-ថៃ

ពលរដ្ឋខ្មែរកាន់តែច្រើនសម្រុកទៅលេងវៀតណាម ក្រោយទំនាស់ព្រំដែនកម្ពុជា-ថៃ

119
0

សូម្បីវៀតណាមក៏ប្លែកចិត្ត! យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Vietnam.VN កំណើនភ្ញៀវទេសចរខ្មែរដែលទៅលេងប្រទេសវៀតណាមបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ដោយកើនឡើងយ៉ាងគំហករហូតដល់ជាង ៤០% នៅក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៦ នេះ។ ការណ៍នេះត្រូវបានគេសង្កេតឃើញយ៉ាងច្បាស់ ក្រោយពីប្រទេសកម្ពុជាបានកើតមានជម្លោះព្រំដែនជាមួយថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ynS8GkY-G6dvnKlpstD40klDzBB2z7nUbMWuT9UoIx0Ft7sNJpFzJggoDsArIoRqS9SL-w_EMX_KgGhHBsiO8xu0n4J4tg5GxvFCe5TYijXaYKuSQdA7lt0x3gGR6XCeQYlCcd4eHmS6CwUyZh1HkUEL8IMszrLfqjxlf7wmo8hzDpYON1YZNklZL04/s1020/photo_2026-06-11_09-02-36%20(2).jpg
បើតាមរបាយការណ៍របស់ VN Express កំណើនដ៏ខ្លាំងក្លានេះបានរុញច្រានឱ្យកម្ពុជាក្លាយជាប្រភពទីផ្សារទេសចរបរទេសធំជាងគេលំដាប់ទី ៤ របស់វៀតណាម ដោយបានវ៉ាដាច់ទាំងទីផ្សារធំៗដូចជាសហរដ្ឋអាមេរិកថែមទៀតផង។ ការផ្លាស់ប្តូរទិសដៅទេសចរណ៍បែបនេះ ត្រូវបានគេមើលឃើញថា កើតឡើងភ្លាមៗបន្ទាប់ពីមានការផ្ទុះឡើងនៃបញ្ហាជម្លោះព្រំដែន និងការបិទច្រកព្រំដែនគោកជាឯកតោភាគីពីភាគីថៃ ដែលធ្វើឱ្យពលរដ្ឋខ្មែររួមគ្នាកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtiJhI3iZaU68_u4eEpdj4-i9BE8ygtImh5yHdhGztgFfhl3rp8L-agxJnkA6C0Sg3D3PTOZcnRFjo9gzDt_elvgt9OGEAANODThnvoQrKcwKIYAtkCzyF96EXQ8IE6WimfYAIrhZEKhvDHmMfU2Ct0cEcsGsz_GlmN-czs5JpPCZZqOkkbw-70c8jfHc/s1020/photo_2026-06-11_09-02-36.jpg
ស្ថានភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនោររបស់ប្រជាជនខ្មែរមួយចំនួនដែលមានធនធានហិរញ្ញវត្ថុ គឺពេញចិត្តក្នុងការយកថវិកាទៅចាយវាយនៅក្រៅប្រទេស ជាជាងការជ្រើសរើសធ្វើដំណើរកម្សាន្តនៅក្នុងស្រុក។ ជាក់ស្ដែងបើមើលត្រឡប់ក្រោយទៅកាន់របាយការណ៍កាលមិនទាន់មានជម្លោះ ប្រទេសថៃគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម និងឈានមុខគេបំផុតសម្រាប់ពលរដ្ឋខ្មែរ ដោយសារភាពងាយស្រួលក្នុងការធ្វើដំណើរ ភាពសម្បូរបែបនៃទំនិញ និងសេវាកម្មសុខាភិបាល។ ប៉ុន្តែនៅពេលដែលទំនាក់ទំនងព្រំដែនមានភាពតានតឹង ស្មារតីជាតិនិយម និងកង្វល់សុវត្ថិភាព បានធ្វើឱ្យអ្នកដែលមានជីវភាពធូរធារ និងមានកញ្ចប់ថវិកាសម្រាប់ដើរលេងទាំងនោះ សម្រេចចិត្តបង្វែរទិសដៅ និងទឹកប្រាក់របស់ពួកគេទៅចាយវាយនៅប្រទេសវៀតណាមវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5u619hXojm_pwDgEVWXs65sJMdKa-BxftPicG-MitPq7z3gX3pbIJG8o6M0V9VCNuNBRLlclFHLjqZY5V3KiR47EdIb8_NxbpQInWpyVant6Ub75lf31dvaNBxDjYtFtmVikgQfZyWpcVd4neIopl1LjKQ61HYFdksMuYpLMAO1BGWFdDjjkoekoQP88/s1020/photo_2026-06-11_09-02-35.jpg

ជុំវិញនិន្នាការដែលប្រជាពលរដ្ឋខ្មែរដែលមានធនធានសម្រុកទៅដើរកម្សាន្តនៅបរទេស (ដូចជាប្រទេសវៀតណាម និងថៃ) កាន់តែច្រើនឡើងៗនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជាបានសម្ដែងការព្រួយបារម្ភថា នៅពេលពលរដ្ឋមានជីវភាពធូរធារយកប្រាក់ទៅចាយវាយនៅក្រៅប្រទេស វានឹងធ្វើឱ្យបាត់បង់ឱកាសបង្កើនចរន្តសាច់ប្រាក់បង្វិលក្នុងសេដ្ឋកិច្ចជាតិ។ ដូចគ្នានេះ ទឹកប្រាក់រាប់លានដុល្លារដែលគួរតែបានទៅគាំទ្រដល់សណ្ឋាគារ ភោជនីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងស្រុក បែរជាត្រូវហូរធ្លាយទៅកាន់ប្រទេសជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgby1RxGjN1ARNwxQe-_OxwHUZ3HgSt4VThn7ldnAtHPbRBdUkgp9zu0LjD2KcTfg1ELNbO-qF9IfkcNgyV4Q_-X275kVm1vm4pHjhJvlfQbDEXAm8zCTGv2J7jJBe3bYY3bWJ9fymrYCBK0k_n6Yb6s89L7Lw4VmSW04_jKF5Vm7fnuRMaHzPChbFfzBU/s1280/photo_2026-06-11_09-02-37.jpg

សរុបជារួម ការផ្លាស់ប្តូរនេះមិនត្រឹមតែបង្ហាញពីឥទ្ធិពលនៃបញ្ហាភូមិសាស្ត្រនយោបាយមកលើវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាមួយបង្ហាញថា ទីផ្សារទេសចរណ៍ក្រៅប្រទេសរបស់ពលរដ្ឋខ្មែរដែលមានជីវភាពធូរធារ នៅតែមានទំហំធំ និងមានសក្តានុពលខ្ពស់ក្នុងការចំណាយទៅលើសេវាកម្មបរទេស។ ដូចនេះដើម្បីទប់ស្កាត់ការហូរធ្លាយសាច់ប្រាក់ និងស្តារសេដ្ឋកិច្ចតាមរយៈស្មារតី «ខ្មែរជួយខ្មែរ» អ្នកជំនាញជំរុញឱ្យពលរដ្ឋកម្ពុជាបង្កើនការដើរកម្សាន្តក្នុងស្រុកឲ្យបានច្រើន។ ទន្ទឹមនឹងនេះ វិស័យឯកជន និងរដ្ឋត្រូវបានលើកទឹកចិត្តឱ្យកែលម្អសេវាកម្ម និងបញ្ចុះតម្លៃ ដើម្បីបង្កើនភាពប្រកួតប្រជែង៕