Home ព័ត៌មានអន្តរជាតិ អាមេរិកប្រកាសដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ធំៗរបស់​ចិនចូលក្នុងបញ្ជីខ្មៅ

អាមេរិកប្រកាសដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ធំៗរបស់​ចិនចូលក្នុងបញ្ជីខ្មៅ

113
0

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិអាមេរិកបានប្រកាសដាក់ក្រុមហ៊ុនយក្សរបស់ចិនជាច្រើន ដូចជា BYD, Alibaba, Baidu និង NIO ចូលក្នុងបញ្ជីខ្មៅ ក្រោមហេតុផលផ្តល់ជំនួយបច្ចេកវិទ្យា និងមានទំនាក់ទំនងជាមួយកងទ័ពចិន ហើយអាមេរិកនឹងរឹតបន្តឹងក្រុមហ៊ុនទាំងនេះមិនឱ្យទទួលបានបច្ចេកវិទ្យាពីកងទ័ពអាមេរិក។ ប៉ុន្តែចិនបានចាត់ទុកវិធានការរបស់អាមេរិកដែលដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីនេះ គឺជាការរើសអើ.ង និងបំផ្លា.ញបរិយាកាសអាជីវកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAik43c2vQ8mvtTJQwy_hYmq2zbXzeV5O22rRbVr3SQ6NOGBufAESfTCxfh2i6qf4QL7IByr2XTMkTWtncjHMZUoPoNmzth-NX3hbsuDaYAHj_90DW9zRbuhtBHp3tYwRPoh9VQVoMjs2oJwKNCc-sK1w-xDSuRl02IPISPV2gHPGZIdik9X9RxcMrwI/s1280/photo_2026-06-10_10-56-43.jpg

ការប្រកាសដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរបស់ចិនចូលក្នុងបញ្ជីខ្មៅ បន្ទាប់ពីអាមេរិកសង្ស័យថា ទទួលយកបច្ចេកវិទ្យាពីកងទ័ពអាមេរិកផ្តល់ទៅឱ្យកងទ័ពចិន ដែលវិធានការនេះជំរុញឱ្យមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅ រួមមាន BYD, Alibaba, Baidu, NIO, Comac, CXMT, YMTC,WuXi AppTec, Unitree និង RoboSense ហើយក្រសួងការពារជាតិអាមេរិកនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកសហការ ឬធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនទាំងនេះទេ ចាប់ពីឆ្នាំ២០២៧ តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCAW8Zw-ElCta02Ike4Qg-MnO4QKFcWjJtNINsFZvnMQp3ZRlrBofNl3IUuHibRWb0RVYr69pvbPV5vRGXm693mzjDBaiLN8sDRt_1V-i9rES-qdPsKV5Pgeq-E-qIHG-hXs_c_ted9kTy6He9cFb_eI4UfsDF-Qfwa55tn1I5N3TJa5WPsmzO5X69iW0/s1200/photo_2026-06-10_10-56-43%20(2).jpg

បន្ទាប់ពីក្រសួងការពារជាតិប្រកាសពីវិធានការដាក់បញ្ចូលក្រុមហ៊ុនយក្សចិនក្នុងបញ្ជីខ្មៅ ធ្វើឱ្យក្រុមហ៊ុន Alibaba និង Baidu ចេញមុខបដិសេធរាល់ការចោទប្រកាន់យ៉ាងដាច់អហង្ការថា មិនពាក់ព័ន្ធ ឬផ្តល់ជំនួយបច្ចេកវិទ្យាទៅឱ្យកងទ័ពចិនឡើយ ពួកគេនឹងស្វែងរកមធ្យោបាយការពារខ្លួន ពីព្រោះជាក្រុមហ៊ុនឯកជនស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaF1F4QKWP1qcLP9of_8z4I4i-5hXXhvyFBeBBNCx_Yihzigz1MQNJaAWg5NI45UzXWnU4YwW5L8sH2evuVyjOS6kd-JSXKFdHlBn8alnHPeK-ne4EE7PJIcng5ocLFlpAekie4pWjNdFiVv1KohKKPyZYBHwBjQ7_iO4CBRpfQjUlEyIQn0DahwONbLQ/s1125/photo_2026-06-10_10-56-44.jpg

ក្រសួងការបរទេសចិន កាលពីថ្ងៃទី៩ ខែមិថុនា បានចាត់ទុកជាការរើសអើងរឹតបន្តឹងលើក្រុមហ៊ុនចិន និងបំផ្លាញបរិយាកាសទីផ្សារសេរី ដោយជំរុញឱ្យអាមេរិកលុបចោលវិធានការនេះជាបន្ទាន់ ហើយចិននឹងចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនខ្លួន។ រីឯស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលចិនប្រឆាំងនឹងការរើសអើងដើម្បីវាយប្រហារមកលើក្រុមហ៊ុនចិនយ៉ាងអយុត្តិធម៌ អាមេរិកគួរតែបញ្ឈប់វិធានការខុសឆ្គងនេះ បញ្ឈប់ការរើសអើង ពីព្រោះក្រុមហ៊ុនចិនគោរពច្បាប់ត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopjzDwRmLvO8iJAazB8wbsS9BK-RYhv5mLdvLZYHwS_WEnrYj97vQASBt7I_JEmEnUKK3-JZ77plj09WOS8uT3WNKPuTeP552IG-WoSvK7OORQ92cvaN8yPEYIPSWagLxLAnKkXjynxA0pjbPOdgNp80TWTXeJ9kmdUmUy6R9vEhaN6Co6iUsjeEkcGo/s1280/photo_2026-06-11_13-17-25.jpg

សូមរំឭកថា ការដាក់ក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ ក្រោយពីលោកប្រធានាធិបតី Donald Trump ទើបតែធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង និងជួបប្រធានាធិបតីចិន លោក Xi Jinping ដើម្បីពិភាក្សាពីការកាត់បន្ថយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕