Home ព័ត៌មានអន្តរជាតិ ជប៉ុនប្រមូលប្រេងឆាប្រើប្រាស់រួចក្នុងផ្ទះបាយ យកទៅកែច្នៃជាប្រេងឥន្ធនៈសម្រាប់យន្តហោះ

ជប៉ុនប្រមូលប្រេងឆាប្រើប្រាស់រួចក្នុងផ្ទះបាយ យកទៅកែច្នៃជាប្រេងឥន្ធនៈសម្រាប់យន្តហោះ

112
0

រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយុទ្ធនាការ «Fry to Fly Project» ទ្រង់ទ្រាយធំ និងសកម្មបំផុតចាប់តាំងពីឆ្នាំ២០២៤មក ហើយកំពុងបង្កើនសកម្មភាពយ៉ាងខ្លាំងនៅឆ្នាំ២០២៦ ដើម្បីប្រមូលប្រេងឆាប្រើប្រាស់រួចក្នុងផ្ទះបាយ ភោជនីយដ្ឋាន និងអាជីវកម្ម យកទៅកែច្នៃជាប្រេងឥន្ធនៈយន្តហោះប្រកបដោយចីរភាព ឬហៅហាត់ថា SAF (Sustainable Aviation Fuel)។ រដ្ឋាភិបាលជប៉ុនកំណត់គោលដៅនៅត្រឹមឆ្នាំ២០៣០ យន្តហោះទាំងអស់ត្រូវតែប្រើប្រាស់ប្រេងឥន្ធនៈ SAF ឱ្យបាន១០% នៃប្រេងសរុប ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាសឱ្យបាន៨០%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivo32vBr2_ax25m9er_2Dri43KqZA3jaWGSs-V7bOWea8oVpswkxx7RHjo0jsW9erfsQ6ZtoTVhGPFmuwycjI29dv2XI7QeBscviJEPoVESE0oESfSH5Wez5yyFf9EpFsBhoWZ18cpgiTINl0vXXSuaiuXJDP63bfDlLZg3pvumSeDeQvDDAwN7sDeAG8/s1080/photo_2026-06-10_16-03-10.jpg
ការប្រមូលប្រេងឆាប្រើប្រាស់រួចក្នុងផ្ទះបាយ ភោជនីយដ្ឋាន និងអាជីវកម្មនៅទូទាំងប្រទេស ដើម្បីយកទៅកែច្នៃជាប្រេងឥន្ធនៈ SAF គឺស្ថិតក្រោមកិច្ចសហការរវាងរដ្ឋាភិបាលជប៉ុនជាមួយក្រុមហ៊ុនឯកជន ហើយបច្ចុប្បន្ន មានទីតាំងទទួលប្រេងឆាប្រើប្រាស់រួចហើយរហូតដល់រាប់រយកន្លែង។ ពលរដ្ឋអាចរក្សាទុកប្រេងឆាចាស់ៗដាក់ក្នុងដបផ្លាស្ទិក រួចយកទៅដាក់នៅតាមទីតាំងប្រមូលផ្តុំ ដូចជា ផ្សារទំនើប ឬទីសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrxFLOPBFHb-QoewrOQDqO5ZFtJsK7j1nSJ2qKqB9mkTlt3lpdIuep9q4SxExifP9Ss6NXcec2SSJO850EMqCycHggERs6F21oFpm8dU0mORNKR8N-WpwPaH2eaoeTbdzKujgpOEGtgfaQ1FaMlhvW_ZtoJwtYHnjBd25rqN3jkttUr6EwrboCsw3ZbA0/s1000/photo_2026-06-10_16-03-09%20(2).jpg
បើទោះជារដ្ឋាភិបាលជប៉ុនបានកំណត់គោលដៅផលិតប្រេងឥន្ធនៈ SAF ឱ្យបានចំនួន១លាន ៧សែនលីត្រ នៅឆ្នាំ២០៣០ សម្រាប់ការប្រើប្រាស់របស់យន្តហោះក្តី ប៉ុន្តែសមត្ថភាពផលិតនាពេលបច្ចុប្បន្ន ស្មើប្រមាណតែ ៣០,០០០លីត្រប៉ុណ្ណោះ ឬត្រឹម០.៣% នៃការប្រើប្រាស់ប្រេងឥន្ធនៈយន្តហោះសរុប។ ការផលិតប្រេងឥន្ធនៈប្រភេទនេះត្រូវចំណាយដើមទុនខ្ពស់ ដោយត្រូវឆ្លងកាត់ដំណាក់កាលផលិតដ៏ស្មុគស្មាញ តាំងពីការប្រមូលវត្ថុធាតុដើម រហូតដល់ការចម្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GV17vz_eIp_AVzju6s9z9ry8jhK9WMnCRNBOeWfzpPOolqnetk0WSTluS7HASdrBU1dEKaiEyOVRmAgnTu5W7kQruOo1NPESCwVhXnbJ53ysfVAfL6kLJ47vpXEyWt-Lzh-UTA5OSxm_MvSZAxidfKY5HOyy4BlncyDrtdasHMrt11XrvBS3NV8DVmA/s1080/photo_2026-06-10_16-03-09%20(3).jpg

ហេតុនេះ រដ្ឋាភិបាលជប៉ុន និងវិស័យឯកជន បានបង្កើនការយល់ដឹងបន្ថែមទៀតទៅកាន់ពលរដ្ឋ និងអាជីវកម្មនានា ដើម្បីលើកទឹកចិត្តឱ្យចូលរួមកាន់តែច្រើនជាងមុនក្នុងការផ្តល់ប្រេងឆាប្រើប្រាស់ទៅឱ្យទីតាំងប្រមូលផ្តុំដើម្បីបញ្ជូនទៅកែច្នៃជាប្រេងឥន្ធនៈ SAF ជាពិសេស លើកទឹកចិត្តពលរដ្ឋរស់នៅទីក្រុងតូក្យូ ស្មើជាង៧លាន ៨សែនគ្រួសារ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEyii27HVCOpgzfBnGkrkBuNQnFmkAbhE3I0cEuZHG5-kd5N31oFNqr2OT2df5AJ8M35EKcf41k6qTGt1xGEFZIWN4HYgArOL48ORJuHCTLCr1g5i7AQx0CHN8MoHLKlJJabIFIYkJZgXrjwxA4oPazCjV3SFflruJ3C6CGupaUoWrYMKjyFnUDNtAvI/s1020/photo_2026-06-10_16-03-09.jpg

    បើតាមការប៉ាន់ស្មានរបស់ក្រុមឧស្សាហកម្មកែច្នៃប្រេងឥន្ធនៈជប៉ុន គឺទោះជាអាចប្រមូលប្រេងឆាប្រើប្រាស់រួចនៅទូទាំងប្រទេសក៏ដោយ ក៏សមត្ថភាពផលិតប្រេងឥន្ធនៈ SAF ស្មើត្រឹមតែ ៥៥០,០០០លីត្រប៉ុណ្ណោះ ឬស្មើ១ភាគ៤ នៃតម្រូវការប្រើប្រាស់ទាំងអស់នៅឆ្នាំ២០៣០។ នេះបង្ហាញថា ជប៉ុនត្រូវតែស្វែងរកវត្ថុធាតុដើមបន្ថែមទៀត និងបង្កើនសមត្ថភាពផលិតឱ្យខ្លាំងជាងមុន ប្រសិនបើចង់សម្រេចបាននូវគោលដៅកាត់បន្ថយកាបូនក្នុងវិស័យអាកាសចរណ៍៕