Home ព័ត៌មានជាតិ ថៃជ្រួលច្របល់ពេញប្រទេស ក្រោយស្ងាត់ៗចិនបញ្ជូនរថក្រោះទំនើបឲ្យកម្ពុជាជិត 40គ្រឿង

ថៃជ្រួលច្របល់ពេញប្រទេស ក្រោយស្ងាត់ៗចិនបញ្ជូនរថក្រោះទំនើបឲ្យកម្ពុជាជិត 40គ្រឿង

153
0

កក្រើកប្រព័ន្ធផ្សព្វផ្សាយថៃ! នៅព្រឹកថ្ងៃទី10 ខែមិថុនា ឆ្នាំ2026 នេះសារព័ត៌មានធំៗរបស់ថៃបានផ្អើលចុះផ្សាយយ៉ាងព្រោងព្រាតថា «កម្ពុជាបានទទួលរថក្រោះទំនើប T59D ពីចិនចំនួន 39គ្រឿង»។ ឆ្លើយតបនឹងភាពជ្រួលច្របល់របស់ថៃ ទូតចិនក៏តបទៅវិញចំៗថា «ពិតជាបានឲ្យកម្ពុជាមែន តែមិនមែនតែ 39គ្រឿងទេ គឺចំនួនសរុបទាំងអស់ដែលត្រូវប្រគល់ឲ្យគឺ 93គ្រឿងឯណោះ»។ ការណ៍នេះបានធ្វើឲ្យថៃកាន់តែចុកឈា.មនិយាយលែងចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvNxJXlciP9jjqkw1AyB714oEF79vtc_VEvZiJC4gkAbTw0FSy7GioqtBSSyBLqdkpj-ASy13PN0VG5beTgriYBYXkyVvF8Loqe43mDVldDDr718ISflewb0gKPnkN8wmKJJ9lnT1vjw6RGCgtMF15fWa2BwWlJSpflGnW5w-yqggCGvh5wSLnYLw8vsU/s1280/photo_2026-06-10_11-29-36.jpg

យោងតាមរបាយការណ៍ និងការចុះផ្សាយព្រោងព្រាតពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ បានបង្ហាញពីការភ្ញាក់ផ្អើល និងបង្កការជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយព័ត៌មានមកថា ប្រទេសចិនបានបញ្ជូនរថក្រោះធុនធ្ងន់ប្រភេទ Type-59D (T-59D) ចំនួន 39 គ្រឿង មកប្រគល់ជូនកងទ័ពកម្ពុជាដោយស្ងាត់ៗ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុតែម្ដង។

ប្រតិកម្មដ៏ក្ដៅគគុកពីភាគីថៃ បានជម្រុញឲ្យអនុព័ន្ធយោធាចិនប្រចាំប្រទេសថៃ ចេញមុខមកបកស្រាយភ្លាមៗទៅកាន់ក្រសួងការពារជាតិថៃ ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ការប្រគល់យុទ្ធោបករណ៍ទាំងនេះ មិនមែនធ្វើឡើងដើម្បីគាំទ្រកម្ពុជាឲ្យវាយប្រហារប្រទេសជិតខាង ឬពាក់ព័ន្ធនឹងទំនាស់ព្រំដែនឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងបញ្ជាទិញ និងជាជំនួយយោធាប្រចាំឆ្នាំដ៏ត្រឹមត្រូវ ដែលបានចុះហត្ថលេខាតាំងពីមុនពេលមានជម្លោះព្រំដែនមកម្ល៉េះ។ លើសពីនេះ ភាគីចិនក៏បានទម្លាយការពិតដែលធ្វើឲ្យថៃកាន់តែឈឺចិត្តទ្វេដងថា រថក្រោះជិត 40 គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ ខណៈដែលចំនួនសរុបពិតប្រាកដនៅក្នុងកិច្ចព្រមព្រៀង គឺមានរហូតដល់ទៅ 93 គ្រឿង ដែលគ្រឿងដែលនៅសេសសល់ នឹងត្រូវចិនដឹកជញ្ជូនមកប្រគល់ឲ្យកម្ពុជាជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmXffkMEblDRiPC0SOIBCED15r763bMy-izYZY735B9liyla8h7pY1Syz-_QiyYz8qWeDWV8GZoPms343hKlVnnhymyDE_N6knqrAWeHovyWg-BpoObc7R6NmLYpymvwl1eg9NiJuzX_vOP7SGvcbaKJEVBlz-DnHuvtqeSdUwYzpcLZqvxluIiVV0ks/s547/photo_2026-06-10_11-29-36%20(2).jpg

គួរជម្រាបថា រថក្រោះ Type-59D នេះត្រូវបានចិនធ្វើទំនើបកម្មយ៉ាងខ្លាំងក្លា ដោយបំពាក់កាណុងទំហំ ១០៥ មីលីម៉ែត្រ អាចបាញ់មីស៊ីលប្រឆាំងរថក្រោះ (ATGM) បានចម្ងាយ ៥ គីឡូម៉ែត្រ ព្រមទាំងមានបំពាក់បន្ទះពាសដែកការពារជាតិផ្ទុះ (ERA) និងប្រព័ន្ធមើលកម្ដៅពេលរាត្រី (Thermal Imaging) ដ៏ទំនើប។ បើប្រៀបធៀបនឹងរថក្រោះរបស់ថៃ គឺ Type-59D របស់កម្ពុជា មានប្រព័ន្ធបាញ់ និងពាសដែកការពារខ្លួនទំនើបជាងរថក្រោះចាស់ៗរបស់ថៃ ដូចជាធុន M48A5 និង M60A1/A3 (របស់អាមេរិក) ដែលពុំមានបំពាក់ពាសដែក ERA ឡើយ។ ទោះជាយ៉ាងណា បើធៀបនឹងរថក្រោះលំដាប់កំពូលជំនាន់ថ្មីរបស់ថៃ ដូចជាធុន VT4 (របស់ចិន) ឬ T-84 Oplot (របស់អ៊ុយក្រែន) គឺ Type-59D នៅមានទម្ងន់ស្រាលជាង និងពាសដែកស្ដើងជាង ប៉ុន្តែការទទួលបានរថក្រោះទំនើបកម្មនេះក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ 93 គ្រឿង គឺគ្រប់គ្រាន់នឹងធ្វើឲ្យជញ្ជីងតុល្យភាពយោធាជើងគោកនៅតាមព្រំដែនមានការប្រែប្រួល ដែលធ្វើឲ្យថៃមិនអាចមើលរំលងបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiBzzHeN3j5WGpPUuqe4cn3hZVp57jWIGAoMxqBZd-atDr_t68zxzJII0ZyKXEzMUHdyTcEtWZ2j3ANY3L7un0ceoIhwcUIsNb6Tof_OOQL-XFey08OVKML8I0ZggiQ0To-CyxcUzNvJ4KMVECUurhkGLHMjFKzunJXw90zs1AHmvFL6pXMDg2pwEW860/s450/photo_2026-06-10_11-29-36%20(3).jpg

ហេតុដូចនេះ ប្រតិកម្មរបស់ថៃដែលបានបង្ហាញដូចខាងលើត្រូវបានគេមើលឃើញថា គឺជាអារម្មណ៍ជ្រួលច្របល់ លាយឡំនឹងភាពច្រណែន និងការភ័យខ្លាចយ៉ាងខ្លាំងថា កម្ពុជានឹងមានប្រៀបជាងខ្លួនលើសមត្ថភាពយោធា។ ការណ៍នេះបានជំរុញឲ្យកងទ័ពថៃបង្កើនការត្រួតពិនិត្យ និងតាមដានយ៉ាងម៉ឺងម៉ាត់នៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីត្រៀមលក្ខណៈ និងវាយតម្លៃឡើងវិញពីសមត្ថភាពប្រយុទ្ធយុទ្ធសាស្ត្រថ្មីរបស់កងទ័ពជើងគោកកម្ពុជា៕