Home ព័ត៌មានជាតិ អ្នកលេងបណ្តាញសង្គមស្នើឱ្យក្រសួងពិនិត្យករណី សុខ លីន ហូបផ្កាយសមុទ្រ

អ្នកលេងបណ្តាញសង្គមស្នើឱ្យក្រសួងពិនិត្យករណី សុខ លីន ហូបផ្កាយសមុទ្រ

128
0

អ្នកលេងទិកតុកល្បីឈ្មោះ សុខ លីន (Mak Lin) បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិប្រតិកម្មបន្ទាប់ពីរូបនាងហូបផ្កាយសមុទ្រ។ មនុស្សជាច្រើនបានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិនិត្យមើលករណីនេះថាតើ ផ្កាយសមុទ្រ ស្ថិតនៅក្នុងការអភិរក្សជីវៈចម្រុះឬអាចយកមកបរិភោគបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjI7D1nZgxLoHd2Agy9N75_3a3qeGG1L8BnYL_9KjFxwhCdQOaS9Ax03cLFSwVvlv3dldcG4OZH7mys_ku5udhfFFrFo2Na5QW4cTtepIksZG1mEdjtKdSdwFEesGhU6PtZJ6vt_dnJ3CtSRbN_TK0RmmLb4hx4t60_gY0ROsfl5CjyB1C1uF0RIMaSzA/s2048/image_2026-06-05_16-07-00%20(2).png
ថ្មីៗកន្លងមកនេះ សុខ លីន ទើបតែត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ទាក់ទងនឹងការហូបហ៊ីង ដោយបញ្ចេញអាការៈក្អួតចង្អោរដោយសារតែមិនចេះហូបសត្វនេះ។ ទោះយ៉ាងណា បន្ទាប់ពី ហ៊ីង រូបនាងបានសាកល្បងជាមួយនឹងការហូបផ្កាយសមុទ្រសមុទ្រវិញម្តង។ នៅថ្ងៃទី១ ខែមិថុនា ផេក ផ្ទះបាយអ៊ូហូ បានបង្ហោះវីដេអូរបស់ សុខ លីន ពីការហូបផ្កាយសមុទ្រដោយតម្រូវឱ្យមានអ្នកជួយជាកម្លាំងដោយសារតែពិបាកក្នុងការហូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk5T-ek4M2Sy209gjBkueN6DxYGVgEu8YxdSUh7wQgHpFY0bgiUQEfgz4h6trKQxWK7G_OnZbw7Hy-wMJbh0o_wzY3D9k4jjZ73nObBcwApdJSGvYJUlUDY34d99MNS2TRcj2i1U8qwzQTla0gTQ0I3V1HCj2ywDPvpgK5h51jlyhsD-5n2wbq1yX6-V4/s688/image_2026-06-05_16-07-05.png
វីដេអូមួយនេះបានទាក់ទាញប្រតិកម្មយ៉ាងឆាប់រហ័សពីអ្នកស្រលាញ់ជីវៈចម្រុះនៅសមុទ្រនិងស្នើឱ្យក្រសួងពិនិត្យមើលករណីរបស់ សុខ លីន ជាពិសេសទាក់ទងនឹងផ្កាយសមុទ្រនេះអាចយកមកហូបបានសេរីដោយមិនមានការហាមឃាត់ឬយ៉ាងណា។ មនុស្សជាច្រើនបានមេនសិនទៅកាន់ផេកផ្លូវការរបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងមានមតិយោបល់រិះគន់សកម្មភាពរបស់ សុខ លីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0sn6TS5tVP6TR4iG4hjWLp2qGnCXjUvXnDrQJRzyOtIt8RdnBkQMaQ9yTNBEDikp6-7VdYCHct4yAKjyf6mfDe4M17hvipM7ZU7dVWtlzyYiztmP99kfOvtzXkbHfuYuwtgqPVAMCv0G58dfHfIbbBn7baXcbXEHvm2P0Eq_n5qVjaZH2DHNhZDJjxcY/s1080/-2147483648_-235677.jpg
គណនីមួយខម្មិនថា «ឱ្យតែបានល្បីស្អីក៏ហ៊ានធ្វើ, ផ្កាយសមុទ្រមិនគួរជាចំណីសម្រាប់បរិភោគទេ »។ អ្នកផ្សេងទៀតបានចោទសួរទៅកាន់ក្រសួងថា «តើផ្កាយសមុទ្រ ជាជីវៈចម្រុះដែលត្រូវអភិរក្ស ឬជាចំណីដែលត្រូវយកមកបរិភោគ?»។ រឿងនេះក៏ជំរុញឱ្យតារាសម្តែង វណ្ណៈ បូរមី បានប្រតិកម្មដូចគ្នាជាមួយនឹងការលើកឡើងថា «ហេតុអី ??? សម័យនេះយើងខ្វះអីញុំមែន ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim2dKqqKe21JPaUVOsXsvuMY936PQlHC-L9oxzzzSDPaheVMTsrq0FrL0fSGTKEF60j_3EHCVL_8_UW7wqmCesKMvJzggAS2NBmNSUoCmI61CQeTYXqF12Mqyxmq742pHHuv31xiRYQaXbQvEXwR1ODxPe280Eu3fHNMN-aIdTbFXnqqWDGvUArvx-oew/s1280/-2147483648_-235671.jpg

តាមការចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថា ផ្កាយសមុទ្រ មានតួនាទីយ៉ាងសំខាន់ដោយវាស៊ីសត្វលៀស និងគ្រុំជាអាហារ។ បើគ្មានផ្កាយសមុទ្រទេ សត្វគ្រុំនឹងកើនឡើងច្រើនហួសហេតុ ហើយដណ្តើមទីជម្រកសត្វសមុទ្រដទៃអាចបង្កើនជីវចម្រុះធ្វើឱ្យមានកន្លែងទំនេរសម្រាប់រុក្ខជាតិ និងសត្វសមុទ្រផ្សេងៗទៀតរស់នៅបាន៕