Home ព័ត៌មានជាតិ UN ប្រកាសគាំទ្រចំណាត់ការរបស់កម្ពុជា ក្នុងការរុញបញ្ហាដែនសមុទ្រទៅដោះស្រាយដោយច្បាប់អន្តរជាតិ

UN ប្រកាសគាំទ្រចំណាត់ការរបស់កម្ពុជា ក្នុងការរុញបញ្ហាដែនសមុទ្រទៅដោះស្រាយដោយច្បាប់អន្តរជាតិ

116
0

វា.យបកចំកណ្តាលមុខថៃដែលព្យាយាមគេចវេស! អង្គការសហប្រជាជាតិ (UN) បានប្រកាសជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការផ្លូវច្បាប់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្រ UNCLOS ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយភាគីថៃ។ ការប្រកាសគាំទ្រពីស្ថាប័នកំពូល UN នេះ គឺជាការផ្តល់ភាពស្របច្បាប់យ៉ាងពេញទំហឹងដល់កម្ពុជានៅលើឆាកអន្តរជាតិ និងជាការវាយបកទៅលើការអះអាងរបស់ភាគីថៃដែលធ្លាប់រិះគន់ថា ចំណាត់ការរបស់កម្ពុជាគឺជាទង្វើប្រញាប់ប្រញាល់ ឬឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJWPNg30p2uN8xH2dWfuRcUgorgBKie_Jf2Hr4uFwpznfm3R4Ch2LM5xnY1Wo9QfByXk2dmSWkQxjSJrbchSglifAoc2MEKQRixVKMVvUzNN-cSz75g6QpR53X55hHwAsinOvxnT4N4Hk14BxsbGGoBHoSzwyh3vDRRlw3t24uIKw3vcCGw_uRg8oScAw/s1280/photo_2026-06-05_11-40-40.jpg

យោងតាមរបាយការណ៍ និងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជុំវិញជំនួបពិភាក្សាការងារការទូតកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ច្បាស់ៗពីជំហរផ្លូវការរបស់ UN ក្នុងការគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCWv81kznGd6BbVpXPIoT7mzUvnaT8UD1vV9KhVp-KmC6WWtbGuUIxXapdHgiOS_YiDf5lUYMeF48_V4wT-IN2_UqiahfQw7Tn1jYnM1X9qtIth-S_XH071E_yeQMW2pX3b5exxg51VWklheQNCkgpBxhY1UisERYcn1i1MDPqOJt4JF5Fl34zslvWDmE/s1280/photo_2026-06-05_11-40-41.jpg

នៅក្នុងរបាយការណ៍ដដែល តំណាងជាន់ខ្ពស់របស់ UN បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងខ្លាំងក្លា ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយការបរទេស និងការគោរពគោលការណ៍ពហុភាគីនិយម ដោយជ្រើសរើសយកការដោះស្រាយផ្អែកលើ «ច្បាប់អន្តរជាតិជាបង្អែក» ជំនួសឱ្យការប្រើប្រាស់កម្លាំងបាយ ឬការប្រឈមមុខដាក់គ្នាដោយអាវុធនៅតាមព្រំដែន ក្រោយពេលថៃប្រកាសលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) កាលពីខែមុន។ ជាងនេះទៅទៀត UN បានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហការ និងបន្តតាមដានដោយយកចិត្តទុកដាក់បំផុត លើដំណើរការវិវត្តថ្មីៗ នៃយន្តការផ្សះផ្សាដោយបង្ខំនេះ ដែលនឹងត្រូវគ្រប់គ្រង និងត្រួតពិនិត្យផ្ទាល់ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjgZ_A4MPkBu05RspV-oFEEAo0901apWIA7oCgMzK1ytcLITtAo3ViyWgHHaOW2n8ZMsSMflWxCe0N9-b1XMlpwPgiuThzvhhlotUGS-C96HFqbz-Hv9KXEBllfHAm8iVsSY8ErKZrkUBdljOTDrj4cRvk4BomFCffV9UzvJjy36ijGE9EmtXQbn4EFMY/s1200/photo_2026-06-05_11-40-43.jpg

សេចក្តីប្រកាសគាំទ្រជាផ្លូវការពីស្ថាប័នកំពូលពិភពលោកនេះ មិនត្រឹមតែផ្តល់ភាពស្របច្បាប់ទាំងស្រុងដល់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទះកំផ្លៀងគតិយុត្តយ៉ាងទម្ងន់ចំកណ្តាលមុខរដ្ឋាភិបាលទីក្រុងបាងកក ដែលកន្លងមកតែងតែរកលេសក្រាញននាល និងរិះគន់ថាចំណាត់ការរបស់កម្ពុជាជាទង្វើខាតពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCFKQ7DxSYfLtQUX8YoKF5eWoVBg8SyVq-d07_wFPt9sM2CIbPkNWzsENZon0IBCQemhVU2dffX_f6E0ATGu9_7ST9wfA_AcCoOWuy5ClpZMpjym35SlhHrtDiYk-IAdELmo-azmLekXEO3jlnTTq9878nbp8CFYLzhiSdCiHU4Qq0TlbuN1t1xThbLuQ/s1280/photo_2026-06-05_11-40-42.jpg

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយបានវាយតម្លៃថា ខែលការពារផ្លូវច្បាប់ដែល UN ទើបតែប្រកាសផ្តល់ជូនកម្ពុជានៅពេលនេះ បានធ្វើឱ្យយុទ្ធសាស្ត្រ «អូសពន្យារពេល» និងការដេញកម្ពុជាឱ្យចូលតុចរចាទ្វេភាគីបិទទ្វាររបស់លោករដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ត្រូវរលាយរលត់ទាំងស្រុង។ តាមនីតិវិធីច្បាប់សមុទ្រ ក្រោយពេលកម្ពុជាប្តឹង និងមានការទទួលស្គាល់ពី UN បែបនេះ ភាគីថៃគ្មានជម្រើសអ្វីក្រៅពីត្រូវបង្ខំចិត្តតែងតាំងសមាជិកគណៈកម្មការផ្សះផ្សារបស់ខ្លួនក្នុងរយៈពេល ២១ ថ្ងៃនោះឡើយ បើមិនដូច្នោះទេ ថៃនឹងត្រូវខាតបង់ប្រៀបខាងផ្លូវច្បាប់ និងរងសម្ពាធឯកោនៅលើឆាកអន្តរជាតិកាន់តែធ្ងន់ធ្ងរជាមិនខាន៕