រឿងលុយកាក់រវាងពិធីករ សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមម្តងទៀតបន្ទាប់ពីមានបុរសម្នាក់បង្ហោះទារលុយពីលោក អ៊ិន សុភិន ចំនួន២០០ដុល្លារ។ លោក សុខ រ៉ាស៊ី ថាច្បាប់មិនអាចធ្វើអ្វីលោក អ៊ិន សុភិន បាន ខណៈថៅកែមហាហង្សបានតបតទៅកាន់ពិធីកររូបនេះវិញ។
ថ្មីៗនេះមានគណនីហ្វេកប៊ុកមួយឈ្មោះថា «វីរៈ ការហ្វេរ» បានបង្ហោះទារលុយពីលោក អ៊ិន សុភិន ចំនួន២០០ដុល្លារជាថ្លៃឈ្នួលការងាររបស់គេ។ នៅថ្ងៃទី៥ ខែមិថុនា ពិធីករ សុខ រ៉ាស៊ី ក៏បានជីកកាយរឿងចាស់របស់ខ្លួនម្តងទៀតដោយសារតែ៦ឆ្នាំហើយលោកពុំទាន់ទទួលបានយុត្តិធម៌នៅឡើយជុំវិញរឿងលុយកាក់ជាមួយនឹងលោក អ៊ិន សុភិន។ ពិធីកររូបនេះបានសរសេរថា «លុយខ្ញុំ៦ឆ្នាំហើយ នៅតុលាការកាត់ក្តីមិនចេញ តែមួយរៀលមិនបានផង ច្បាប់មិនអាចចាប់ បុគ្កលនេះបាន ជនរងគ្រោះមានកាន់តែច្រើនឡើង! យើងមិនបានយុត្តិធម៌ពីតុលាការ!»។.png)
បន្ទាប់ពីពិធីករ សុខ រ៉ាស៊ី បានធ្វើឱ្យរឿងនេះកាន់តែរីករាលដាល ខណៈលោក អ៊ិន សុភិន បានចេញមកបញ្ជាក់លើការចោទប្រកាន់របស់គណនី «វីរៈ ការហ្វេរ»ហើយលោកបានចោទប្រកាន់ទៅកាន់គណនីនេះវិញថាបានលួចរបស់ក្រុមហ៊ុន។ ថៅកែមហាហង្សបានបង្ហោះថា «ខំអាណិតហៅមកធ្វើការងារពេលអត់ការងារ ធ្វើការបាន១០ថ្ងៃជាងក៏ឈប់សោរ Office ទុកមិនព្រមប្រគល់ឱ្យក្រុមហ៊ុន ពេលឆែករបស់របរទើបដឹងថាបាត់របស់មានតំលៃមួយចំនួនបើគិតជាលុយពាន់ដុល្លារ ចង់បានប្រាក់ខែមកអង្គុយលេង១០ថ្ងៃជាង ចុះមេចមិនយកសោរ Office ឱ្យក្រុមហ៊ុនទៅ គេបើកលុយអោយហើយ ហើយបើបាត់របស់ក្រុមហ៊ុនសងលុយគេទៅ កុំនិយាយថាសោរក្រុមហ៊ុនមិនសំខាន់ របស់របរគេតំលៃរាប់លាន$សង្ឃឹមថាចូលខ្លួនមកដោះស្រាយដោយសន្តិវិធីចុះ»។
ការបង្ហោះរបស់លោក អ៊ិន សុភិន បានជំរុញឱ្យលោក សុខ រ៉ាស៊ី បង្ហោះបន្តទៀតថា «ការពិតគេមានលុយ រាប់លាន ប្រាប់តុលាការថា អត់លុយ! ខ្ញុំខំអាណិតគាត់ សូមតុលាការ សាលាដំបូងរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ឱ្យ យើងផង កុំឱ្យមានជនរងគ្រោះកាន់តែច្រើនសូមមេត្តាអាណិត។ បង កើត រិទ្ធ ផង គាត់ខិតខំណាស់ ដើម្បីវិស័យយុត្តិធម៌ ជួយចេញលិខិតពន្លឿនរឿងក្តីហើយ តុលាការមិនកាត់ទៀត»។ លោក លើកឡើងទៀតថា«
បើពូកែដើរសងលុយគេឱ្យអស់ផង កុំឱ្យមានជនរងគ្រោះកាន់តែច្រើន បើច្បាប់អនុញ្ញាតមនុស្សនេះអោយដើរបោកគេទៀត ចប់ហើយសង្គមយើង! ឆ្ញាញ់ត្រង់ប្រាប់តុលាការអត់លុយ តែអួតក្នុងសង្គមថាមានលុយរាប់លាន»។

ក្រោយពីលោក សុខ រ៉ាស៊ី បង្ហោះសារជាបន្តបន្ទាប់លោក អ៊ិន សុភិន បានឆ្លើយតបថាពិធីកររូបនេះកាន់ជើងចោរលួចរបស់គេហើយរឿងច្បាប់ប្តឹងមិនឈ្នះគេមកកាន់ជើងចោរនិងចោទលោក សុខ រ៉ាស៊ីពូកែដើរនិយាយពីគេ។ លើសពីនេះលោកបានផ្តាំឱ្យ Account Facebook ឈ្មោះ វីរះកាហ្វេ មកដោះស្រាយជាមួយក្រុមហ៊ុនបើនៅតែមិនបញ្ចប់នឹងឈានទៅចាត់ការតាមផ្លូវច្បាប់។.png)
នេះមិនមែនជាលើកទី១នោះទេដែលលោក អ៊ិន សុភិន រងនូវរឿងអាស្រូវជំពាក់លុយកាក់។ កន្លងមកមានមនុស្សជាច្រើនបានចោទប្រកាន់ថាលោកជំពាក់លុយរបស់ពួកគេទៅលើថ្លៃឈ្នួលការងារ ។ ចំណែករឿងលុយកាក់រវាងលោកនិង ពិធីករ សុខ រ៉ាស៊ី គឺមានចំនួនជិត២ម៉ឺនដុល្លារ៕










