Home ព័ត៌មានជាតិ អាមេរិកបោះទុនយុទ្ធសាស្ត្រ ១០០លានដុល្លារ ក្នុងគម្រោងពង្រីកព្រលានយន្តហោះតេជោ

អាមេរិកបោះទុនយុទ្ធសាស្ត្រ ១០០លានដុល្លារ ក្នុងគម្រោងពង្រីកព្រលានយន្តហោះតេជោ

127
0

ភ្នំពេញ៖ គម្រោងសាងសង់និងពង្រីកអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) កាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត បន្ទាប់ពីទទួលបានកញ្ចប់ហិរញ្ញប្បទានយុទ្ធសាស្ត្ររយៈពេលវែងចំនួន ១០០ លានដុល្លារអាមេរិក ពីស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC)។ កញ្ចប់ថវិកានេះកើតចេញពីការវាយតម្លៃយ៉ាងម៉ឺងម៉ាត់រយៈពេលជាងពីរឆ្នាំ ដែលនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgfhbPwPFQt4ZQ9EARxOexW87ZGRrCS_zhQp1uP16C0UC1REoHYyXrHlR425gglB3QvpiHVpCyDXLarjjlk8_orXQ-0aF-oH1m5JSC7DI6J2Zjz9nzN5yPZsrpIgFingwWxn4JdevW0uLGGQ7t33NEEbiNZSW72ZagNJBbW_HD1AeCvK7yOxujDfB608/s1280/709864186_122186559608938534_4605145265120358027_n.jpg

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន OCIC ចំណុះ Canadia Group បានឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានសម្រេចអនុម័តផ្តល់កញ្ចប់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន OCIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA2NpzBh-6NJVdVKflIV6OVs-GwmD13PlhhLhNrrgYv18S90M-T-QZIDVLETrrbOAxUQSGqku44bk12pyE_-5_XaS4kOSDwjxMIOmq7JeiyRxg30N_6IltQ0D-c4fYz4C4s9ia7NjcpxLPc_5AHrVIBZyZ5jtDp_8sMFACZWvIA6rB51LiwZbDemShcvo/s1280/545345080_786236734208830_8697756400297438466_n.jpg

តាមរយៈរបាយការណ៍ផ្លូវការ មូលនិធិស្ថាប័ន DFC របស់អាមេរិកលើកនេះ មិនមែនជាទម្រង់កម្ចីពាណិជ្ជកម្មធម្មតាសម្រាប់លំហូរសាច់ប្រាក់រយៈពេលខ្លីនោះទេ ប៉ុន្តែវាជាទុនយុទ្ធសាស្ត្ររយៈពេលវែង ដែលផ្តោតជាចម្បងលើការកៀរគរទុន និងបច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស្នូលរបស់កម្ពុជា។ ការវិនិយោគនេះ នឹងជួយជម្រុញសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលជាតិ បង្កើតកាលានុវត្តភាពសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ ព្រមទាំងបើកផ្លូវពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគទុនបរទេស និងការតភ្ជាប់បណ្តាញទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិប្រកបដោយចីរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdyRktG4WgwcFQPJx4-fv_UwzwZc8lzUMx9UW7BXNIX42RWiXGwLJvWq_3cQTn_8fI5IlJ3K3qc6IgWMcQaXg3n4RSa6IlqKaNR-2cnKkRHQmrvMDp-mppkKuoI9vYx6GKI-Ymwz1EFwpQ_y6w9OaNcRFs8SRqu0LPsj5gSbyrWTXaXdjOJsHHA6XUcQ/s1280/545113249_786236830875487_3266132018432499726_n.jpg

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រលានយន្តហោះលំដាប់ថ្នាក់លំដាប់ជាន់ខ្ពស់ 4F ដែលគ្រប់គ្រងការសាងសង់ដោយក្រុមហ៊ុន OCIC។ ការចូលរួមចំណែកពីស្ថាប័នហិរញ្ញវត្ថុអាមេរិក DFC នាពេលនេះ មិនត្រឹមតែជាការផ្តល់កម្លាំងចលករផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឱ្យស្របតាមស្តង់ដារអន្តរជាតិ និងការកសាងទំនុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKwWy8hRjPslFq63BPNCgNyR1rIqmuyWuX0EK6P3-WsnP6BSjVfU1uI6yovKBN9J2QRgjwt4GXEm_bdiEXPRxXOgo8hAfFNn4EuvJx52mnwIaqB9rlxEtHg0aLrF0hS44OWsM6ZwQyu5U46fFqoGG65GgQmYC_1HooJaNpgVPHLepslWQhTKkr83FjTw/s1280/544908300_786236720875498_7926027991196742266_n.jpg

លើសពីនេះ ព្រឹត្តិការណ៍នេះក៏បានឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់ស្ថាប័នហិរញ្ញវត្ថុលំដាប់អន្តរជាតិ មកលើស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងសក្តានុពលនៃក្រុមហ៊ុនក្នុងស្រុកដូចជា OCIC ផងដែរ៕