តារាសម្តែង លឹម ជាឡាយ បានក្លាយជាប្រធានបទពិភាក្សានៅលើបណ្តាញសង្គមជាមួយនឹងមតិរិះគន់បន្ទាប់ពីតារាប្រុសរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់គេច។ ក្រោយរឿងនេះបានសាយភាយនៅលើបណ្តាញសង្គមរបស់តារាប្រុសរូបនេះបានបង្ហោះរូប Emoji ដ៏កម្សត់មួយ។.png)
នៅយប់ថ្ងៃទី៣ ខែមិថុនា ករណីគ្រោះថ្នាក់ចរាចរណ៍ដោយអ្នកបើកបររថយន្ត Ford បានរេចង្កួតទៅបុករថយន្ត Highlander ដែលកំពុងថតចោលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដំបូងឡើយបន្ទាប់ពីបង្កគ្រោះថ្នាក់តារាសម្តែងរូបនេះបានព្យាយាមបើករត់គេចប៉ុន្តែអ្នកនៅម្តុំនោះរួមទាំងអ្នកដឹកជញ្ជូនបានឃាត់ឡានរបស់តារាប្រុសរូបនេះ។ លោក លឹម ជាឡាយ បានចចារជាមួយនឹងម្ចាស់រថយន្ត Highlander ដើម្បីសងសំណងបញ្ចប់រឿងនៅទីនោះខណៈរថយន្តរបស់លោកក៏រងការខូចខាតផងដែរ។
ទោះបីគ្រោះថ្នាក់នេះជារឿងអចេតនាក្តី អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់តារាសម្តែងរូបនេះពីព្រោះចង់គេចពីការទទួលខុសត្រូវ នៅពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃហើយព្យាយាមរត់គេច។ នៅពេលលោកជាបុគ្គលសាធារណៈទៀតទើបធ្វើឱ្យលោករងការរិះគន់យ៉ាងច្រើនជុំវិញហេតុការណ៍លើកនេះ។
បន្ទាប់ពីសងសំណងបញ្ចប់រឿងកាលពីយប់មិញនៅថ្ងៃទី៤ ខែមិថុនា លោក លឹម ជាឡាយ មិនបានចេញមកស្រាយអ្វីបន្ថែមនោះទេប៉ុន្តែគេបានឃើញលោកបង្ហោះរូប Emoji សោកសៅនិងកម្សត់មួយប៉ុណ្ណោះ។ អ្នកគាំទ្ររបស់តារាប្រុសរូបនេះក៏បានចូលទៅបញ្ចេញមតិយោបល់ដោយកុំឱ្យលោកគិតច្រើននិងចាត់ទុកថាកាត់ស៊យទៅចុះ។
គួរឱ្យដឹងថាកាលពីខែកក្កដា ឆ្នាំ២០២០ តារាសម្តែង លឹម ជាឡាយ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ដោយបើកបររថយន្តរេចង្កូតទៅបុកនឹងបង្កោលភ្លើង។
គូសបញ្ជាក់ផងដែរថាលោក លឹម ជាឡាយ បានប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេល២០ឆ្នាំមកហើយដោយបង្ហាញខ្លួនក្នុងរឿងជាច្រើនទាំងរឿងភាគ និងភាពយន្ត។ តួឯកប្រុសក្នុងរឿង «ស្នាមញញឹមចុងក្រោយ» ក៏បានចូលរួមសកម្មភាពសង្គមជាច្រើនផងដែរ៕










