Home ព័ត៌មានអន្តរជាតិ អានុទីន ឆ្លើយទាំងភ័យថា “មិនដឹង” និងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្រោយកម្ពុជាបបួលឡើងតុលាការ UN

អានុទីន ឆ្លើយទាំងភ័យថា “មិនដឹង” និងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្រោយកម្ពុជាបបួលឡើងតុលាការ UN

108
0

និយាយឲ្យតែបានៗដូចក្មេងបៀមដៃ! នាយករដ្ឋមន្រ្តីថៃ ​Anutin Charnvirakul ​បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានទាំងវង្វេងវង្វាន់ថា លោក “មិនទាន់បានដឹង” ពីចំណាត់ការផ្លូវច្បាប់របស់កម្ពុជាឡើយ ហើយភាគីថៃក៏មិនទាន់បានត្រៀមខ្លួន ឬកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីតបតទៅកាន់កម្ពុជាវិញនោះដែរ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្តែងៗពីការបង្ខំថៃឡើងដោះស្រាយបញ្ហាដែនសមុទ្រលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyCMiwzhJH5EG3eDaHEBnBXYiI0udlH7e1lS-U4f1ln_oBX0cV7s07tP08tm8vVMnGr5q8y03WXmLBHPrFeUhk8rsvRITcUPBT5CUdguxvQVW-jVL0gFaJruAvMDqoG99tUIJREL1wq-pwMqQS2JT1Jm_JspUuz608Gz8PRBE1N3RqeKhijp6Yb5h2e4Q/s750/photo_2026-06-02_16-08-07.jpg
 
យោងតាមសេចក្តីរាយការណ៍បន្ទាន់ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង The Straits Times បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាប្រវត្តិសាស្ត្រក្នុងការផ្ញើលិខិតផ្លូវការទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីបើកដំណើរការ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញា UNCLOS ប្រឆាំងនឹងថៃ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចេញមុខមកឆ្លើយតបទាំងភាពស្រពិចស្រពិល និងស្រឡាំងកាំងជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgEBXznmnCe3q-gaNwguls3ULcFg7XSEUJoO2h-VSrIwLHAXG1MuxV9uTSHaTeV2OL204-gfvbhKT6Z2_rDTuJjBoiqPVvx9OjDn14UAGxQDOYp0OadEbSYoLyAwA0r4Nmf6mrfDyEka_1bR9uJ4xzhCgSrTqjbyf5tX5E46XQcwkwCRy5WO81eOUNX0/s1024/photo_2026-06-02_13-15-22.jpg

នៅក្នុងកិច្ចសម្ភាសន៍នាវេលារសៀលថ្ងៃអង្គារនេះ លោក Anutin បានព្យាយាមគេចវេសពីសំណួរអ្នកកាសែត ដោយថ្លែងថា រដ្ឋាភិបាលថៃមិនទាន់ទទួលបានលិខិតផ្លូវការ ឬដឹងព័ត៌មានលម្អិតជុំវិញការប្ដឹងផ្ដល់នេះនៅឡើយទេ។ មេដឹកនាំថៃរូបនេះបានត្រឹមតែបញ្ជាក់យ៉ាងខ្លី និងបង្ហាញពីភាពទន់ជ្រាយខាងយុទ្ធសាស្ត្រថា «ប្រទេសថៃមិនទាន់បានកំណត់ពេលវេលាជាក់លាក់ ថានឹងត្រូវបន្តទៅមុខ ឬរៀបចំផែនការតបតយ៉ាងណាឡើយ»។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoyIWyssPrlGh8CGUcpCOSPso33JJEF2KNypyYMny2HfXYRGwaTXtLLXAO1bNw0zCfEFF60N3MftOKVv9EI9zI9FNOFv6cCRSallyG26mTi_DpiRmZt6iTFwmd_43YrCg7TJ5FfFLSV0U60zVC0HuyYCB5HIhi8eJ7cyC81S8nWMSgF6l7OYpMhnsVmw/s628/photo_2026-06-02_13-15-22%20(2).jpg
ជំហរវង្វេងវង្វាន់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃកំពុងតែខ្វះការត្រៀមលក្ខណៈ និងភ័យខ្លាចចំពោះការដេញដោលតាមផ្លូវច្បាប់សមុទ្រអន្តរជាតិ OCA តម្លៃ ៣០០ ប៊ីលីយោដុល្លារ ដែលខ្លួនបានបង្កឡើង។ ខណៈពេលដែលក្រសួងការបរទេសថៃ បន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ហ៊ានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីការពារខ្លួន ក្រុមអ្នកជំនាញច្បាប់អន្តរជាតិបានគូសបញ្ជាក់ថា ភាពមិនច្បាស់លាស់ និងការឆ្លើយថា «មិនដឹង» របស់លោក Anutin មិនអាចជួយជម្រុះកាតព្វកិច្ចច្បាប់របស់ថៃបានឡើយ ពោលគឺក្រោមបទប្បញ្ញត្តិនៃអនុសញ្ញា UNCLOS 1982 យន្តការផ្សះផ្សាដោយបង្ខំនេះ ទុកពេលឱ្យប្រទេសថៃត្រឹមតែ ២១ ថ្ងៃប៉ុណ្ណោះ ដើម្បីតែងតាំងអ្នកសម្របសម្រួលរបស់ខ្លួនចំនួន ២រូប ទៅតតាំងជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoaLDgMNDdJH_xMW3Nh_-Zyoaq24DvwvnePcCmCX6UCS1AiZxvZoOSOAoyuPYDmdkRmSaKfcoNxBw423M-UImZKlTkLqQ3CfSIGutqU6_jx2ZTtG7Eetd0RHo8S8CuB4zlAm1WrZL6pwQDuv3orsEZouIwqt65gYy6NFRAecbYM2ii_2sV1YHPGD3NLA/s1280/photo_2026-06-02_16-08-07%20(2).jpg
 
សរុបមក​ ការឆ្លើយតបដ៏ស្រពេចស្រពិល និងខ្វះការត្រៀមខ្លួនរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin ចំពោះមុខចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្ពុជានៅពេលនេះ គឺជាការទម្លាយឱ្យឃើញនូវទន់ខ្សោយផ្នែកយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃ។ ការដែលថៃធ្លាប់បានព្រហើនប្រកាសលុបចោល MoU 2001 ទាំងងងឹតងងល់ ដើម្បីតែផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលក្នុងស្រុក ឥឡូវនេះបានក្លាយជាដាវពីរមុខចាក់ត្រឡប់មកវិញ ធ្វើឱ្យមេដឹកនាំថៃត្រូវបាក់មុខ និងប្រឈមមុខនឹងការទាល់ច្រកនៅលើឆាកអន្តរជាតិ ដោយមិនអាចរត់គេចពីប្រព័ន្ធយុត្តិធម៌របស់អង្គការសហប្រជាជាតិបានឡើយ៕