បាលី អតីតសិល្បករក្នុងទ្រនំរាម បានបង្ហាញការយល់ចិត្តរបស់លោកទៅកាន់ MC Sey បន្ទាប់ពីអ្នកចម្រៀងរ៉េបរូបនេះកំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តចង់បោះបង់ចោលគ្រប់យ៉ាងដើម្បីឱ្យខ្លួនឯងធូរស្បើយ។ បាលី ក៏បានដាស់តឿនអ្នកជំនាន់ក្រោយឱ្យខិតខំរៀនសូត្រមានចំណេះដឹងឱ្យកាន់តែច្រើនទោះក្រយ៉ាងណាក៏មិនដាច់ពោះស្លាប់។

MC Sey សិល្បកររបស់ CG បានបង្ហាញពីភាពសោកសៅនៅក្នុងចិត្តកំពុងប្រឈមនឹងសម្ពាធហាក់ដូចជាមានបញ្ហាធ្លាក់ទឹកចិត្តរហូតចង់ដើរចេញនិងសម្រាកពីអាជីព។ នៅថ្ងៃទី១ មិថុនា MC Sey ស្រាប់តែបង្ហោះសំណេរមួយថា «បើខ្ញុំបោះបង់ចោលគ្រប់យ៉ាង អាចនឹងឱ្យផ្លូវចិត្តបានធូរស្រាលអត់?»។ មិនយូរប៉ុន្មាន MC Sey បានរៀបរាប់ពីអារម្មណ៍ក្នុងចិត្តថា «នៅមានរឿងអស្ចារ្យច្រើនណាស់ដែលខ្ញុំត្រូវធ្វើក្នុងឆ្នាំ២០២៦ ប៉ុន្ដែខ្ញុំធ្វើវាបានតិចណាស់ បទចម្រៀង និង concept ថ្មីៗនៅក្នុងខួរក្បាលជាច្រើនបានបំលែងទៅជាសំពាធនៅក្នុងចិត្តធ្ងន់ទៅៗ មានមនុស្សជាច្រើនបានរំពឹងលើខ្ញុំនិងមនុស្សជាច្រើនដែលខ្ញុំត្រូវជួយ ប៉ុន្ដែខ្ញុំហាក់ដូចជាគាំងមួយកន្លែងរ់ងចាំអ្នកមកជួយដូចគ្នា។ តើមានអ្នកណាជឿជាក់លើខ្ញុំជួយពល្លឿនការងារពីខួរក្បាលខ្ញុំបញ្ចេះទៅពិភពខាងក្រៅបានឃើញទៅ ព្រោះវាធ្ងន់ខ្លាំងណាស់ រឺមួយខ្ញុំត្រូវបោះបង់គ្រប់យ៉ាងដើម្បីផ្លូវចិត្តបានស្រលះ»។

សំណេររបស់ម្ចាស់បទ «កាលុងឃុង» បានទាក់ទាញអ្នកគាំទ្ររបស់អ្នកចម្រៀងរូបនេះដោយពួកគេបានលើកទឹកចិត្ត MC Sey ឱ្យធ្វើម្តងមួយជំហានៗ។ ការជាប់គាំងរបស់ MC Sey ដែលរងនូវសម្ពាធនេះ តារាចម្រៀង បាលី ដែលអតីតសិល្បករក្នុងទ្រនំរាម បានបង្ហាញការយល់ចិត្តពីព្រោះលោកក៏កំពុងរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនដូចគ្នាដោយចាប់ពីពេលចាកចេញពីផលិតកម្មរាមរួចគេសង្កេតឃើញថា បាលី មិនទាន់រកទ្រនំថ្មីឬមានស្នាដៃលេចធ្លោនៅឡើយទេ។.png)
នៅល្ងាចថ្ងៃទី១ មិថុនា បាលី ម្ចាស់បទ «អ្នកចម្បាំង» បានរៀបរាប់ថា «សំណេរចេញពីអារម្មណ៍បន្ទាប់ពីឃើញ status MC Sey។ សួរថាខ្ញុំជោគជ័យទេ yes ខ្ញុំបានបំពេញក្ដីស្រមៃខ្ញុំរួចហើយ។ សួរថាមានជម្រើសអីក្រៅពីសិល្បៈទេ? មិនខ្វះទេ មានបទហើយមិចមិនចេញ យើងមិនអាចធ្វើនំអត់ម្សៅទេ យល់? ហេតុអ្វីបានជាខ្ញុំជ្រើសរើសភាពស្ងប់ស្ងាត់ផ្លូវចិត្តសំខាន់ behind បញ្ហាច្រើនត្រូវដោះស្រាយ។ ចុះបច្ចុប្បន្នសួរថានៅដេកចាំដាំចេកមែន I’m doing much better ! »។ 
បាលី បានផ្តល់សារដាស់តឿនអ្នកជំនាន់ក្រោយៗថា «អត់ធ្មត់ខំប្រឹងតស៊ូរៀនសន្សំសំចៃទុកដាក់រៀនសូត្រឱ្យមានចំណេះដឹងបានច្រើនទោះយើងក្រលំបាកយ៉ាងណាយើងមានប្រាជ្ញាវាមិនស្លាប់ទេ»៕










