Home សុខភាព ការសិក្សាថ្មី៖ គេងតិចពេក ឬច្រើនពេក អាចធ្វើឱ្យកោសិការាងកាយឆាប់ចាស់ និងប្រឈមនឹងការស្លាប់មុនអាយុ

ការសិក្សាថ្មី៖ គេងតិចពេក ឬច្រើនពេក អាចធ្វើឱ្យកោសិការាងកាយឆាប់ចាស់ និងប្រឈមនឹងការស្លាប់មុនអាយុ

93
0

មនុស្សភាគច្រើនតែងតែដឹងថា ការគេងមិនគ្រប់គ្រាន់អាចផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុខភាព។ ប៉ុន្តែ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការគេងច្រើនជ្រុល ក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមិនចាញ់គ្នាឡើយ។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ Nature បានរកឃើញថា ការគេងមិនចំម៉ោងស្តង់ដារ អាចធ្វើឱ្យដំណើរការនៃកោសិការាងកាយរបស់អ្នកឆាប់ចាស់ជាងវ័យ និងបង្កើនហានិភ័យនៃការស្លាប់មុនអាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiNJmYW65yfSbk9SHRn_Xakcsv1SF2LvWRruHIeWuxRT0gaigu5FqCzGYIODC2BLrx2nOvpNohB7dX60MFxZGeSewfOmA-z_fCc71Yww1pXU9yr5AcKFjt40wES3HvRlqGtaRP4cqX5ACGJIjTOA7dyvepGXyylTi1qTpdS9KHmL1XaD0MJvzcov965R4/s1280/photo_2026-06-01_15-41-03%20(2).jpg

នៅក្នុងការស្រាវជ្រាវនេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការវិភាគលើទិន្នន័យជីវសាស្ត្រយ៉ាងស៊ីជម្រៅរបស់មនុស្សជិត ៥០០,០០០ នាក់ មកពីគម្រោងទិន្នន័យធំរបស់ចក្រភពអង់គ្លេស (UK Biobank)។ តាមរយៈការពិនិត្យមើលលទ្ធផលនៃការស្កែនខួរក្បាល និងសរីរាង្គ (MRI) រួមទាំងការវិភាគឈាម ពួកគេបានរកឃើញទំនាក់ទំនងយ៉ាងច្បាស់លាស់រវាងទម្លាប់នៃការគេង និងអាយុកាលជីវសាស្ត្រ (Biological Age) របស់មនុស្ស។
លទ្ធផលបានបង្ហាញថារង្វង់ម៉ោងដែលល្អបំផុតចំពោះសុខភាពរាងកាយសម្រាប់ការគេង គឺស្ថិតនៅចន្លោះពី ៦.៤ ដល់ ៧.៨ ម៉ោង ក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2-yclBt2MFXuaMXXjEefzs9hjjaAh1KsRlr1KF32B8lD_kLLEnkwj-dl9dcukI83s8DhiY5paO49UZ_TVFZa_75aAGr6koEj41nM5DgNNs-9VUHmDOxZOVbECR2GYCZRZNwkvH-9KHRGtUmAMc_43NqjrBVaSveqJ2HzMzmIkC3lCmBLIaJTjZsMIT8/s1000/photo_2026-06-01_15-41-03%20(3).jpg

ផ្ទុយទៅវិញ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា៖
ការគេងតិចជាង ៦ ម៉ោង៖ នឹងធ្វើឱ្យរាងកាយខ្វះពេលវេលាក្នុងការស្តារកោសិកាដែលខូចខាត ងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃ និងបង្កើនល្បឿននៃភាពចាស់។
ប៉ុន្តែ ការគេងច្រើនជាង ៨ ម៉ោង៖ ក៏បង្ហាញពីសញ្ញានៃការថយចុះសុខភាព និងការវិវត្តទៅរកភាពចាស់មុនអាយុដូចគ្នា ដែលផ្ទុយស្រឡះពីការយល់ឃើញរបស់មនុស្សទូទៅថា ការគេងកាន់តែច្រើន កាន់តែល្អនោះ។ នេះបើតាមគេហទំព័រ Futurism។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJedxc8ZoXMLor_F8j_QDIh4ClbXs5OjUm0eTd7nwGsoYKPe7phqFfNYjtVbv-6tnJAvCgOF5WvbA3BQ27ERFVkFytM7SRGlUiSo3lScvX0Hvq6XuPTM-xPnI4KKykKZtOxgOt5M_GUEBLZVEXbmhELTd-sMAVPShLSgKhIMtmhGE494ZC6L5Yd_4S5vU/s1280/photo_2026-06-01_15-41-03.jpg
ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រក៏បានគូសបញ្ជាក់ផងដែរអំពី ដែនកំណត់ នៃការសិក្សានេះ។ ចំពោះករណីអ្នកដែលគេងច្រើនជ្រុល វាមិនមែនមានន័យថាការដេកយូរជាអ្នកបំផ្លាញសុខភាពដោយផ្ទាល់នោះទេ។ ប៉ុន្តែ ការគេងច្រើនខុសធម្មតា អាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពបង្កប់ណាមួយ ដូចជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺបេះដូង ឬបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត ដែលធ្វើឱ្យរាងកាយរបស់ពួកគេអស់កម្លាំង និងទាមទារការគេងច្រើនជាងមនុស្សទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9l85kmwmNWmdBLuVeHDT8KfreUhCbiKsZp0V-pJXemuOFdaR0Di1crx55iuzGwLdC0lBz4taHlyWkWmUIUrxMxCmv0LvDpXLQCtDwkx0eBWtoZf7vIjwyPBvJnrEoQG8PAxTPWlQC26Uf9TDuF90WpW9tFhcz9fmX5plPMcbvLMQRB72IWCDlPUUXgco/s1280/photo_2026-06-01_15-41-04.jpg

ជាចុងក្រោយ ទិន្នន័យនេះចង់ដាស់តឿនយើងគ្រប់គ្នាថា សារពាង្គកាយរបស់មនុស្សត្រូវការភាពតុល្យភាព។ ដើម្បីរក្សាសុខភាពឱ្យបានល្អ និងពន្យារអាយុជីវិត អ្វីដែលសំខាន់បំផុតគឺត្រូវរក្សាទម្លាប់គេងឱ្យបានទៀងទាត់ និងស្ថិតក្នុងរង្វង់ចន្លោះពី ៦ ទៅ ៨ ម៉ោង ក្នុងមួយយប់ ទើបជាការប្រសើរ៕