Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃនាំគ្នាស្ដីបន្ទោស អានុទីន ក្រោយធ្វើឲ្យម៉ាឡេស៊ីខឹ.ងផ្អាកនាំចូលបង្គា-បង្កងពីថៃ

ពលរដ្ឋថៃនាំគ្នាស្ដីបន្ទោស អានុទីន ក្រោយធ្វើឲ្យម៉ាឡេស៊ីខឹ.ងផ្អាកនាំចូលបង្គា-បង្កងពីថៃ

94
0

កសិករចិញ្ចឹមបង្គាថៃកំពុងក្តៅក្រហាយយ៉ាងខ្លាំង ដោយបានផ្ទុះការរិះគន់និងស្តីបន្ទោសចំៗលើរដ្ឋាភិបាលលោក Anutin Charnvirakul ថាចាត់ចែងការងារខ្វះការគិតគូរវែងឆ្ងាយ ទៅបង្កជម្លោះពាណិជ្ជកម្មជាមួយម៉ាឡេស៊ីមុន រហូតត្រូវគេសងសឹកបិទច្រកព្រំដែន ធ្វើឱ្យបង្គារាប់ពាន់តោនកកស្ទះ និងប្រឈមការខាតបង់ជីវភាពទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhR-QxCoQHK4v0lzH7jtDTH6SoCaEhDN1vIWQ2RFuZTLms4g5NIVDzEk0Stnypg2gNaVGaAQwtS5K9lpNPJeWM_TxOMn1nbFUnF751oKbhLsNcFxYrTN2aXgBE8TdWG_RYRxMZU5Ns5TQER0bpHPH2_zoEMWBEVD_UhQApl5lixUFlfPPn08C-IvysEMQ/s1280/photo_2026-06-01_13-26-52%20(2).jpg
យោងតាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានល្បីៗ រួមមាន The Nation Thailand និង Bangkok Post បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី (MAFS) បានសម្រេចផ្អាកការនាំចូលបង្កង និងបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃជាបណ្តោះអាសន្ន។ បង្គាទាំងនោះរួមមាន បង្កងខ្លា, បង្គាស, បង្គាចេក, បង្គាខ្លាក្រហម និងបង្គាខៀវ ព្រមទាំងរឹតបន្តឹងលើការនាំចូលត្រីឆ្ពុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSo6OwABNb8QlJMex1KuGO9tHCHjwYY_Lyz4WmOwPPgAobmpyNF2NXawumadvTWdfmANcQXFGnhpnpWygDsQwpX59LoWxxFnQ7Gwe_puHtBe5ScNOQMxmNPezDw2m687A9G2GAq2OvSph-R4AKxfzZSG3V3DWt4mQDzhSKG5zXB25rxbDfPwP5qUK4HhQ/s1280/photo_2026-06-01_11-18-40%20(2).jpg

ដើមចមនៃវិធានការដ៏តឹងរ៉ឹងនេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា ជាការឆ្លើយតបសងសឹករបស់ម៉ាឡេស៊ី បន្ទាប់ពីនាយកដ្ឋានជលផលថៃបានទៅរឹតបន្តឹង និងហាមឃាត់ការនាំចូលត្រីឆ្ពុងពីម៉ាឡេស៊ីមុន ដោយលើកឡើងពីបញ្ហាសំណល់គីមីកសិកម្ម។ ទង្វើដុតដៃដុតជើងរបស់អាជ្ញាធរថៃ បានធ្វើឱ្យភាគីម៉ាឡេស៊ីអស់ការអត់ធ្មត់ និងវាយបកមកលើវិស័យបង្គារបស់ថៃវិញភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKxPM5yz6bGvy1blFY1-T_Fpcp1ZAHq3AkYC0FAbjqdObVmAJVjL_mZA7k9YYgdDMZhRmoEgeXB8Db6niAH9CxJNDO8QRUWB6QNv1utK8cKvtPnRGyEQZxyhr4_RJ7T9xMZntUsvoc_JKRdgUH1dNCMcX-B7NBe-h4dn9Y0RdgVrpa7eF36GYUU0RRtI/s1280/photo_2026-06-01_11-18-40.jpg
វិបត្តិនេះបានបង្កផលប៉ះពាល់ភ្លាមៗដល់សេដ្ឋកិច្ចភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្តសុងខ្លា ដែលជាដង្ហើមនាំចេញបង្គាទៅម៉ាឡេស៊ី ដោយទិន្នផលបង្គាប្រមាណ ៦,០០០ ទៅ ៨,០០០ តោនក្នុងមួយឆ្នាំ ត្រូវកកស្ទះ និងបង្វែរមកលក់ក្នុងស្រុកវិញ ដែលធ្វើឱ្យតម្លៃបង្គានៅមាត់ស្រះធ្លាក់ចុះយ៉ាងគំហុក។ ទន្ទឹមគ្នានេះដែរ ការកកស្ទះពិនិត្យទំនិញនៅច្រកព្រំដែនសដៅ បានធ្វើឱ្យបង្គាស្រស់បាត់បង់គុណភាព និងខាតបង់តម្លៃសាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXfK1NMhJeRQvGLT85Evf2t5UliKHlRPFcQW9Zyx2nz7wTx-Gbf5w1xyJX_5DFCooY1J1chSGnBejzw9fsAGAkGZ468iwPKzEBY0EH2pliZW65J4PNcV_1M_wnemkVP50LOGf4z00ptToOm6xudOkM0jZCLUQgkk_vPnPn7DTxiVZgsAgAgPwFTPxLTY/s1280/photo_2026-06-01_11-18-41%20(2).jpg

សមាគមបង្គាថៃ រួមទាំងក្រុមតំណាងកសិករចំនួន ១៩ ស្ថាប័ន បានដាក់ញត្តិបន្ទាន់ជូនលោកនាយករដ្ឋមន្ត្រី អានុទីន ដោយទាមទារឱ្យរដ្ឋាភិបាលធ្វើការចរចាការទូតជាបន្ទាន់ជាមួយម៉ាឡេស៊ីដើម្បីពន្យារពេលវិធានការនេះ។ ព្រមទាំងស្នើឱ្យរដ្ឋទម្លាក់កញ្ចប់ថវិកាជួយទិញបង្គាពីកសិករដើម្បីទប់ទល់នឹងការធ្លាក់ថ្លៃ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj53pVrnHT6PKErSDTmVM1nyyULQp6BWMa5dYk6T45U87NkeNeJkFVM-2pZl12VkQKGh3M3rF_KgQFCtIwCkYclU06rEDTqpIOZ-jj1Lp7H4Nlj_fw1bzNqxNM59qKKJX09xBAHvZalz82mS98EHuDD7bz8h8IbJyprTMProRsfg6sUyFX9wd0CtqrkoXE/s800/photo_2026-06-01_11-18-41%20(3).jpg

    រដ្ឋាភិបាលថៃបានចេញមុខមកទទួលស្គាល់បញ្ហានេះ និងកំពុងរៀបចំបញ្ជូនមន្ត្រីជំនាញទៅជួបពិភាក្សាជាមួយអាជ្ញាធរម៉ាឡេស៊ី។ ទោះជាយ៉ាងណា ដំណោះស្រាយនេះត្រូវចំណាយពេល ព្រោះថៃត្រូវបំពេញកម្រងសំណួរស្ដីពីស្ដង់ដារសុវត្ថិភាពចំណីអាហារផ្ញើទៅឱ្យម៉ាឡេស៊ីវាយតម្លៃឡើងវិញជាមុនសិន ទើបអាចបើកច្រកពាណិជ្ជកម្មនេះឡើងវិញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigd75vEa0VU7vTeAEKG-wiTiJjTU6H_5OMVYJ3ilizpWLLg4flI-QGFHB9CjTbCqoHr0q6d89LD2LXUMg_zNrcoQAuvP6xwxMKkiBkmGtUvAeYo64Udb7G905DM5EI3IlEPGFgPEzA9G38KW6p7FurCn5hyU3K5e_MfSe6BtzPN7tbv0S_03ACk6xMj3w/s800/photo_2026-06-01_11-18-41.jpg

    សរុបមកវិញ វិបត្តិពាណិជ្ជកម្មគ្រឿងសមុទ្ររវាងថៃ និងម៉ាឡេស៊ីនៅពេលនេះ គឺជាលទ្ធផលនៃការសម្រេចចិត្តខ្វះការគិតគូរឱ្យបានវែងឆ្ងាយ និងខ្វះការវាយតម្លៃផលប៉ះពាល់ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃ។ ការប្រញាប់ប្រញាល់ដាក់របាំងពាណិជ្ជកម្មលើប្រទេសជិតខាងមុន ដោយមិនបានត្រៀមលក្ខណៈការពារកសិករខ្លួនឯង បានក្លាយជាដាវពីរមុខចាក់ត្រឡប់មកវិញ ធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី និងឆ្នាំងបាយរបស់ប្រជាជនខ្លួនឯងផ្ទាល់ ព្រមទាំងធ្វើឱ្យខាតបង់ប្រាក់ចំណូលរាប់លានដុល្លារសម្រាប់សេដ្ឋកិច្ចជាតិទាំងមូល៕