រដ្ឋាភិបាលវៀតណាមបានប្រកាសថា នឹងដោះលែងអ្នកទោ.សរហូតដល់ចំនួន៩,៩៥០នាក់ នាដើមខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះក៏មានជ.នបរទេសផងដែរ ។ ការប្រកាសនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ដោយផ្អែកលើឯកសារលើកលែងទោ.សចុះហត្ថលេខាដោយលោក To Lam ប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ។
.jpg)
តាមការបញ្ជាក់របស់លោក Le Van Tuyen អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាមក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ការដោះលែងអ្នកទោសជាច្រើននាក់នេះ ដើម្បីអបអរភាពជោគជ័យនៃមហាសន្និតបាតបក្សកុម្មុយនិស្តវៀតណាម លើកទី១៤ និងការបោះឆ្នោតជ្រើសរើសសមាជិកសភាជាតិអាណត្តិថ្មីកាលពីខែមីនា កន្លងទៅ ។
អ្នកទោសវៀតណាមដែលនឹងត្រូវដោះលែង គឺជាប់ពាក់ព័ន្ធនឹងអំពើពុករលួយធំៗ និងប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច រីឯជនបរទេសមានចំនួន៦៣នាក់ (បុរស៥៦នាក់ និងស្ត្រី៧នាក់) មានសញ្ជាតិផ្សេងៗគ្នា ប៉ុន្តែវៀតណាមមិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមអំពីឈ្មោះ ឬសញ្ជាតិទេ ។ ដោយឡែក អ្នកទោសនយោបាយពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ឬប្រព្រឹត្តភេរវកម្ម នឹងមិនទទួលបានការដោះលែងឡើយ ។
.jpg)
យោងតាមទិន្នន័យរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បច្ចុប្បន្ននេះ អ្នកទោសដែលកំពុងតែជាប់ពន្ធនាគារនៅទូទាំងប្រទេស ស្មើជាង១៩០,០០០នាក់ ហើយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលវៀតណាមបានដោះលែងអ្នកទោសមុនពេលកំណត់ រហូតដល់ជាង១១៨,០០០នាក់ ។.jpg)
សូមរំឭកដែរថា វៀតណាមបានដោះលែងអ្នកទោសជាបន្តបន្ទាប់នៅក្នុងឱកាសព្រឹត្តិការណ៍ជាតិសំខាន់ៗ ឬការអបអរណាមួយ ។ កាលពីឆ្នាំ២០២៥ ការដោះលែងអ្នកទោសនៅប្រទេសសមាជិកអាស៊ានមួយនេះ ស្មើជាង២២,០០០នាក់ ដែលជាការដោះលែងច្រើនបំផុតក្នុងមួយឆ្នាំ សម្រាប់ឱកាសរំឭកខួបលើកទី៥០ឆ្នាំនៃការបញ្ចប់សង្គ្រាម និងខួបលើកទី៨០ឆ្នាំនៃការប្រកាសឯករាជ្យ ៕










