តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលតារាចម្រៀងរូបនេះបានបង្ហោះសារក្តៅគគុកទាក់ទងនឹងមិត្តភាពដែលខំយកចិត្តទុកដាក់ និងមានភាពងាយស្រួលខ្លាំងពេកចុងក្រោយបែរជាគេមិនឱ្យតម្លៃគិតថានាង Fake ទៅវិញ។ លើសពីនេះ ទេព បូព្រឹក្ស បានលើកឡើងថាមនុស្សណាក៏ចេះ Fake ដែរ។

ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានទៅខេត្តសៀមរាបដោយបានថត Trend hooligan ជាមួយគ្នាដោយបង្ហាញពីប្រាសាទដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ វីដេអូនេះបានធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ជាមួយនឹងការចាប់អារម្មណ៍ Trend hooligan បង្ហាញពីប្រាសាទខ្មែរតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារក្តៅគគុកមួយនៅលើគណនីផ្ទាល់ខ្លួនរបស់នាង។

នៅយប់ថ្ងៃទី២៧ ខែឧសភា ម្ចាស់បទ«ទេវរាជ» បានបង្ហោះថា «ពេលខ្លះយើងស្រួលពេករួសរាយពេក ខ្លាចចិត្តពេក ខ្វល់ពីគេពេករហូតទៅជាពេលខ្លះគេគិតថាយើងFakeវិញណាអស់តម្លៃok»។ សំណេរខ្លីនេះបានទាក់ទាញអ្នកគាំទ្រនិងអ្នកដែលជិតស្និទ្ធជាមួយតារាចម្រៀងរូបនេះចូលបញ្ចេញមតិជាច្រើនដោយកុំឱ្យ ទេព បូព្រឹក្ស គិតបែបនេះព្រោះពួកគេដឹងថារូបនាងជាមនុស្សចិត្តល្អ។ .png)
អ្នកគាំទ្របានសរសេរថា «តារារួសរាយទាំងលើឆាកទាំងក្រោមឆាកប៉ុណ្ណឹងហើយនៅគេថា fake តែបើអាលើឆាកនិយាយលេងជាមួយក្រោមឆាកមុខមិនមើលមាត់មិនញញឹមអាហ្នឹងបានគេថាreal ព្រោះជាតារាមុខលើឆាកផ្សេងក្រោមឆាកផ្សេង»។ ចំណែកឯចែតា បារាំង បានខម្មិនដែរថា «បើគិតបែបនេះមកលើបងស្រីខ្ញុំគឺគិតខុសហើយ»។
ទោះយ៉ាងណា បន្ទាប់ពីបង្ហោះសំណេរខាងលើនេះមិនបានយូរប៉ុន្មាន តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសំណេរមួយទៀតថា «បើខ្ញុំFakeអ្នកឯងFakeជាងខ្ញុំទៀតមនុស្សណាមិនចេះFake វាមិនដែលអាណាគេអាក្រក់ទាំងអស់ហើយវាល្អអីល្អយ៉ាងហ្នឹង»។
ការបង្ហោះសំណេរផ្ទួនៗរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបង្កើនការសង្ស័យយ៉ាងខ្លាំងដោយមានការប៉ាន់ស្មានថារឿងរ៉ាវនេះអាចនឹងកើតឡើងរវាងនាងនិងមនុស្សជិតស្និទ្ធ៕










