Home ព័ត៌មានសេដ្ឋកិច្ច យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន រៀបចំសិក្ខាសិលា«ជំនាញខ្ញុំ៖ ការយល់ដឹងអំពីសាកលវិទ្យាល័យ» ជាលើកទី៤នៅខេត្តបាត់ដំបង

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន រៀបចំសិក្ខាសិលា«ជំនាញខ្ញុំ៖ ការយល់ដឹងអំពីសាកលវិទ្យាល័យ» ជាលើកទី៤នៅខេត្តបាត់ដំបង

94
0

ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នាពេលថ្មីៗនេះបានប្រកាសអំពីដំណើរការគម្រោង «ជំនាញខ្ញុំ៖ ការយល់ដឹងអំពីសាកលវិទ្យាល័យ (M5: I2U)» នៅខេត្តបាត់ដំបងនាដើមខែមិថុនានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszCOc_L4nj0B7Ldue9ZpOrrjfELS7UHYTMtLw2dTRskcHJFk6tlrgTE3qlLpTOEZxJOA4ig3dM0nzyihOjV0mX_7NfXYhBJip_Fj8lPGJ81osDO7pG0fHMKcqWh8HGxsxrYDBbtFZziJK5ZgLyU1Qy9f4KiyQ1QaedWwZ8RriryFq3aQHtWMifD81rJQ/s5889/SA%20Group%20Photo.jpgសិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការសិក្សានៅសាកលវិទ្យាល័យ ដល់សិស្សានុសិស្សក្នុងកម្រិតវិទ្យាល័យមុននឹងឈានជើងបន្តការសិក្សាកម្រិតបរិញ្ញាបត្រ។ សិក្ខាសាលាជំនាញខ្ញុំ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យចំនួន ៤ ក្នុងខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9n8W4lg2TjeAnnVjxWCSJc5eaXnT5a31r3Eue3H8h_5fFkrLYyRn877IV9doPGc_NGVlpUZlQsBlKIemnzyayXFITKUG4-gpwvbmaDSM1BFeSIOPc0gCYVZQI3_VoludK2fh7RKAxwyeEij4dWIoUCmA6MhiJ8B1L8yE6dWraj18aPhA5DpThvte4ytY/s5074/DSC02316.jpg

ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០២៣ គម្រោង «ជំនាញខ្ញុំ» បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ តម្រង់ទិសអប់រំសម្រាប់សិស្សានុសិស្ស នៅតាមបណ្តាខេត្ត និងតំបន់ដែលបានជួបប្រទះនូវវិសមភាពក្នុងការទទួលបានព័ត៌មានពីសាកលវិទ្យាល័យ ការជ្រើសរើសជំនាញសិក្សា និងវិធីសាស្ត្រក្នុងការទទួលបានអាហារូបករណ៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi95ughe_oy732881sIuJrwZZHRF0QTvZKvUTeg6HMRG2TzzPwrqoOmlyH22Evn6ZrpwYGK4fsuKW_QCJadRxtmzRij8dz9XayYY34t3aPGWMXyeX-Th3qFuCo1bSxqle7SDkZGLnOMn1aPAOc_bl-W9wV3klNePPqaXauXYhpftx0UX6ncIRLQ9x2btsQ/s4326/DSC01142.jpg

សម្រាប់ឆ្នាំនេះ ផ្តោតលើប្រធានបទ «ជំនាញខ្ញុំ៖ ការយល់ដឹងអំពីសាកលវិទ្យាល័យ (M5: I2U)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងខេត្តបាត់ដំបង ដែលមានការចូលរួម ពីសំណាក់សិស្សានុសិស្សនៃវិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យនេតយ៉ង់ វិទ្យាល័យសម្តេចឪ និងសាលាអន្តរជាតិយូអេសអេ (USA International School) សាខាខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5vPECBeDbxQ-SgpA8J7DkTBT4R3bqUhdyTXmpqkevpJt20imctRKOn9KGGrTT2Fu-ShK-wjrIH9xD0c6GRwregKSQTltTse9cdajE4w1vyUG0oLd01FqC5bdO53I7KYIaers4j7_XMvZ2t8De7oWCHjY23Gt_oLcM1vnW15AHkbqzrGPrCJyfL-XV02s/s5692/DSC01015.jpgសិស្សានុសិស្សដែលចូលរួមក្នុងសិក្ខាសាលានេះ នឹងយល់ដឹងបន្ថែមអំពីជំនាញសិក្សា ការចែករំលែកបទពិសោធន៍ក្នុងការស្វែងរកអាហារូបករណ៍ ការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ការតេស្តសមត្ថភាពតាមរយៈ សំណួរ-ចម្លើយ ការពិភាក្សាអំពីជីវិតជានិស្សិតសាកលវិទ្យាល័យ និងឱកាសទទួលបានប័ណ្ណចូលរួមការប្រឡងយកអាហារូបករណ៍ដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg57R9UWa16KImKNFbllYdhT38xrV7aA44oVSI5_FR5vv7TdsLMfoovMA6_afiXnOe84urWmY1MIOsQ7TtOa2OhSxReP-Oc38EaQCc4KFoeELI_ELQbsm6d3Z5xIlucZzZd6RT-hNpGw5_KZgoADxScd6x4iOHrjoEKra7jDfLxVqZTHf51HGwYNbKUn5M/s3817/DSC01083%20(1).jpg

ក្នុងកម្មវិធីនេះ សិស្សានុសិស្សនឹងមានឱកាសផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិស្សិតសាកលវិទ្យាល័យមកពីមុខជំនាញផ្សេងៗដែលនឹងមកចែករំលែកបទពិសោធន៍បញ្ហាប្រឈមនិងដំណោះស្រាយ នានាដើម្បីជាការបំផុសគំនិតដល់សិស្សានុសិស្សក្នុងការរៀបចំផែនការសម្រាប់ផ្លូវជីវិតនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgs7p1R7ZhxKvKprN6ihdeSrdn8ng-K3bYLe3u2Xac2a5-QFirh1kTunm2s_Jxz55Ts1UqqHQ7u5lN2ORg2gwriqGyD2OHlEbY5pRy8ZLRx6OXHI0l10LqICxvrqrW_oJ9czWQJ_EhL3ONr03YgGEBwKdic84EJ5hq7f41eO2zJ__mhdouNNW22P-cfMU/s4385/DSC01841%20(1).jpg

សិក្ខាសាលានេះអាចបន្តធ្វើឡើងបានដោយមានការគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗដែលរួមមាន សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយ Hi-Tech និង Indomie Cambodia រួមជាមួយនឹងអ្នកឧបត្ថម្ភផ្សេងទៀតជាច្រើនរួមមានដៃគូប្រព័ន្ធផ្សព្វផ្សាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoEbMHZ6o2olN9sf8-gveusL1xXx5aa2NCvh3M7F6ycHHZm9kPS_AJTYh5HetCwN_ur77GvVMVLADerdegRwEo3bvI1f0vYblOETH5vlwmeHTIJ29UQD_6bVhGNq68QyY5MIMsw4U6KhIfFzMkgr06nK4ezPP2UnkB2Z_GMUc08I0ZxJoABDST6x49_TU/s4697/DSC01794.jpg

តាមរយៈសិក្ខាសាលា «ជំនាញខ្ញុំ៖ការយល់ដឹងពីសាកលវិទ្យាល័យ» ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងម៉ុតមាំថានឹងអាចចូលរួមចំណែកជួយដល់ សិស្សានុសិស្សកម្រិតវិទ្យាល័យលើវិថីនៃការអប់រំរបស់ពួកគេនាពេលអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGJjOzrOT8CnCJqj-7O5n2N74ieaCP3og5QgwdKmVQQxnkUQTwbYnDbC7Gm23akUpK7VtRFSo4OhrB_4T1MuYWJdiGENSwaLBDAfJOeQd8K06owTA2GpO2GRL-09lzNnTtMuTjQfIQK83RAozNs0uxMzgvYFUgMZM8t-9QI76yIz8Z9PlG_dFwARUpf0/s4053/DSC01531-Enhanced-NR.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnOgxGpUICQvRsghrCA3qXVeenKXUWciO2HDSnFXB_rhhhwv2uI3Oa1dSzvQpm7vnuSBKzOcRmjTEZytayDmw0ViAbRfkK6IqEXrAnTEQMJCpMKh_W1zOyqfph0Pw0B2-LIspE4ulRzhZwTC6u2zUfhga5_q3KQ6UhUjGJZCXvFso60vFgkntfcOcKALw/s4479/DSC01779.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAFQyK4WrVSY9ISsTEVu4Dbp6vS4JuprvXs_KQmU53vBjp4CSih66e3rpVANGg6w7QknHuvLMYZomO07HApx43FKZTYpEl3_D_KeBp7kP_G6dy57I7N_sLSh0rZJCftUUerJ__FtjPgn_LtAeuQPVLpkGxvQYRJnNCmsC8Yc7OQU2H2qcjQxmJ7pBLRiM/s4965/DSC02479.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3BmpTkErCoYgA5-0H3fUgy_NQLkZJJ6Pd1qRXKvuTFEScKJTNkDHSnDjSoveTw4qW32iGF3mHNP1cgbzi8P8nnm-eGr1EPxv1xaZkSgJmLv2yd6JNo7Hdd3cecwEf5l-F7rm4bC6l5S1ujg-toqTNarmr5RVyCX7iajdIFgAzwZOyHwptS4mVVwYnIko/s5305/DSC01922.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjztN7EOKdrfh09ON8V_xy8Ln8OwUNcmeIQtNZOqGc9QrX4v9Xn44k56DQY6a09P5eCvHYh61nfa8ahIucTaA1LjqxT0kfe8PgFotD-VEIdQLC88oNGnBWaqLY8olkrQrIyKWEd7FtPLR9k5a3c8pexix2-98jgLCDqjAnr45K_RPv2h_22z4EZe5pVKm8/s5236/DSC01979.jpg