Home ព័ត៌មានអន្តរជាតិ ឡាវផ្អាកនាំចូលរថយន្តប្រេង និងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី

ឡាវផ្អាកនាំចូលរថយន្តប្រេង និងជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី

78
0

រដ្ឋាភិបាលឡាវបានប្រកាសផ្អាកនាំចូលរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ (សាំង និងម៉ាស៊ូត) ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ និងការពារបរិស្ថាន ស្របពេលបច្ចុប្បន្ន ឡាវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយសារតម្លៃប្រេងកើនឡើង ។ បម្រាមនេះមិនអនុវត្តចំពោះរថយន្តគ្រប់ប្រភេទទេ ដោយរដ្ឋនៅតែអនុញ្ញាតឱ្យនាំចូលរថយន្តប្រេងចាំបាច់មួយចំនួន ដូចជា ៖ រថយន្តដឹកអ្នកដំណើរ, រថយន្តប្រើប្រាស់ក្នុងផលិតកម្ម និងរថយន្តសង្គ្រោះបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNkbsGSV0uPnQP8d1XI07ekYFRhNFpi7NHqFCbiumQby3qWzuemPCukEtlGijXlX268mm9K4yx6Ad2W5TUIn7oFyfUTPom84HcadWjc1iwLydD2v1DJVqvVg3pKWuMyF5Q167x4SpQ_ssKIZU5pDkTNvIqTMLLDwh2TMJ19y9HJP__4lvDMitnHPs9_A/s1280/photo_2026-05-28_08-53-59.jpg
រដ្ឋាភិបាលនឹងផ្តល់សិទ្ធិពិសេសសម្រាប់ក្រុមហ៊ុនដែលចំណាយប្រាក់សាងសង់ស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅទូទាំងប្រទេស ដោយការផ្តល់ដីធ្លីដើម្បីពន្លឿនការសាងសង់ស្ថានីយសាកថ្មឱ្យកាន់តែច្រើន ព្រមទាំងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅលើក្រុមហ៊ុនណាលក់រថយន្តអគ្គិសនីយកប្រាក់ចំណេញខ្ពស់ និងលើកលែងពន្ធអាករពិសេសសម្រាប់រថយន្តអគ្គិសនីតម្លៃក្រោម៥ម៉ឺនដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpUasmsEkZPZTXPfN4t0l90cvreuIWoa3FP-PtyZ5lBh9GtZNFs6saVpB9d1rnfOEnmBtUSTro9haHHPHm0g_-fz3_OhdnBA-3SrosNjHBd4DOqeKaTax7QQh4nEYcXfw2gw_zSOx0xa6UTylk1XQ-8N2WlWNP6M3HMKLZEev9SwJsXdVQUBuOHZbBpY/s800/photo_2026-05-28_08-54-00.jpg
តាមសេចក្តីប្រកាសកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឡាវនឹងផ្អាកការនាំចូលរថយន្តប្រេងជាបណ្តោះអាសន្នរហូតដល់ដំណាច់ឆ្នាំនេះ លើកលែងតែរថយន្តដឹកអ្នកដំណើរ, រថយន្តប្រើប្រាស់ក្នុងផលិតកម្ម និងរថយន្តសង្គ្រោះបន្ទាន់ ហើយមិនអនុញ្ញាតឱ្យក្រុមហ៊ុនលក់រថយន្តអគ្គិសនីក្នុងតម្លៃខ្ពស់នៅពេលតម្រូវការកើនឡើង ប្រសិនបើរកឃើញក្រុមហ៊ុនណាឆ្លៀតឱកាសកេងចំណេញ នឹងត្រូវពិន័យជាប្រាក់យ៉ាងច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji3M1gCKsFkxCfhORCKsOiRabgL7JWJF5GOs8ZYUoSqA1T83xysW4Qp1TvxCd1-rc6GdztqcTav4PlQgnL6eGpi6YCZUwBCeMJW1YruVpv-ialEvgKhBke_gZCiXjVDqmqoLBhg9gctIdT6korOv1THy2zd86mfhpP9tUCgeReeHCmKvFsG6dmzNOugMg/s1280/photo_2026-05-28_08-54-00%20(2).jpg
នេះជាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏សំខាន់មួយដើម្បីផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេស និងពង្រឹងស្ថិរភាពរូបិយប័ណ្ណជាតិ ហើយក៏ជាការផ្លាស់ប្តូរពីវិបត្តិទៅជាឱកាស ដោយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈនាំចូលពីក្រៅប្រទេស និងជំរុញការប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណុចខ្លាំងរបស់ខ្លួន, ការពារបរិស្ថាន រួមទាំងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ពីព្រោះការទិញរថយន្តប្រេង និងនាំចូលប្រេង តម្រូវឱ្យឡាវទូទាត់ជារូបិយប័ណ្ណបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx71ZupyhxhYtaSOatQ9Fal68pHT7_4rir2m-maFwqfaffMtyZliYSdPJIfS6gEzxEKUrIrbXi02xfkKpqkOFJsS_l4mMLtPGRYynXyIivrhyCvsKaZLk0QZPi1oR0YymUEzl4ZBlSX1TwRLQOSq9yorZpOHEecHqIcAnaDcwvINjJCwxSVyRtB5rKFK8/s1224/photo_2026-05-28_08-54-01.jpg
គួរបញ្ជាក់ថា ពលរដ្ឋឡាវភាគច្រើនពេញចិត្តនឹងការផ្អាកនាំចូលរថយន្តប្រេង ព្រោះតែកង្វះខាតប្រេង ហើយការប្រើប្រាស់រថយន្តអគ្គិសនីជួយកាត់បន្ថយចំណាយប្រចាំថ្ងៃបានច្រើន ។ ប៉ុន្តែអ្នកខ្លះទៀតបារម្ភពីស្ថានីយសាកថ្មមិនគ្រប់គ្រាន់ ជាពិសេស នៅតាមខេត្ត និងខ្លាចមានបញ្ហាតាមផ្លូវ គ្មានកន្លែងជួសជុល ហើយតម្លៃរថយន្តអគ្គិសនីនៅតែខ្ពស់ ខណៈក្រុមហ៊ុនលក់រថយន្តប្រេងបារម្ភពីបាត់បង់ដើមទុនដោយសារបិទអាជីវកម្មភ្លាមៗ ៕