Home តារាជាតិ ហ្វីយ៉ាតា បង្ហាញអារម្មណ៍យ៉ាងវែងអន្លាយ ក្រោយមានមតិចោទ.ថាជា «បវរកញ្ញាក្លែងក្លាយ»

ហ្វីយ៉ាតា បង្ហាញអារម្មណ៍យ៉ាងវែងអន្លាយ ក្រោយមានមតិចោទ.ថាជា «បវរកញ្ញាក្លែងក្លាយ»

83
0

បន្ទាប់ពីបកស្រាយទាក់ទងនឹងការទិញសំបុត្រដើម្បីចូលរួមកម្មវិធីនៅបារាំង ហ្វីយ៉ាតា បានរងនូវការវែកញែកពីអ្នកលេងបណ្តាញសង្គមដោយមនុស្សមួយចំនួនគិតថានាងមិនគួរនិយាយឡើយ។ យ៉ាងណាមិញ បន្ទាប់ពីរងនូរមតិសាធារណៈ ហ្វីយ៉ាតា ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងវែងអន្លាយរួមទាំងផ្តាំផ្ញើទៅកាន់អ្នកស្អប់នាងនិងចោទនាងថាជាបវរកញ្ញាក្លែងក្លាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRAWAc988UITq0teDar3bKGQJnTx888sDU8v3WauZc2B_5PJvU89kUAUwXkeNgz4_Vw9MnA2UGbImZUYxeTqSBhKPcuJFSrYLPGAXBxGBjvyLcRy-403Ue31XaKSpXmj9tIHfVlYo9T9TTR0bf-eEhsJPCHqrw30Nmab0pwLABZAIT86a2XQtfRQnTsO4/s2048/image_2026-05-27_15-11-14.png
នៅយប់ថ្ងៃទី២៦ ខែឧសភា ហ្វីយ៉ាតា បាននិយាយថារឿងអាក្រក់ក៏គេឆាប់ភ្លេច ហើយរឿងដែលល្អក៏គេចាំមិនបានយូរ នៅក្នុងលោកនេះគ្មានអ្វីដែលស្មើគ្នានោះទេបើគេមិនពេញចិត្តហើយទោះបីជាធ្វើល្អយ៉ាងណាក៏គេរកចំណុចមិនពេញចិត្តទាល់តែឃើញ។ ហ្វីយ៉ាតា ថា ម្ចាស់មកុដ២០២៥ បានឆ្លងកាត់រឿងលំបាកនិងហែលឆ្លង សណ្តោងមកុដមួយនេះមកពាក់ក៏មិនមែនជារឿងងាយស្រួលដែរ ហើយអនាគតមិនដឹងថាបានជួបគ្នាម្ដងទៀតនៅលើឆាកឬអត់ទេ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងចិត្តមានចាំនាងឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-WG3kwex6_FtfDL7SEfBFmrMuJnShF46Rc8gOhIxar-Bgmmqk_nMYEk7spYkw5eVyYW-D7MehZ2Gm8WhSpAKwGhH-uDa2-xeWZY9U6iDn9sdjXrsCYTpbbQ9XDWwuvyT6TWVOhuuXzZiq-jYTO9rR_rnPCC8b0cXhmqiRIJESJMETQ128w0bM8D1dco/s2048/image_2026-05-26_14-34-14.png

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថា «មនុស្សខ្លះរេទៅរេមកតាមតែខ្យល់ដង្ហើមតៗគ្នា។ ហើយបើរស់នៅលើលោកនេះចាំមើលតែគេហើយដើរទៅតាមតែដានជើងគេ រវល់តែខ្លាចគេស្អប់ រវល់តែខ្លាចគេគិតលើយើងយ៉ាងណានោះ.. យើងគ្មានថ្ងៃមានសេចក្តីសុខ នឹងមិនអាចធ្វើជាខ្លួនឯងបានឡើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8fvvMVVgoI9_QbUHBpaTJpL6B6CwX9XGj6kiVgJWDJI_58QZIAIbqz0njgsxDEwq8Nek_oog48HZexX8oWGyPJwjV4w3hVdi2CdiDDOuS3kIco-2yB__LB627tVVN1c0S9dlt75lgqDCiImSd2BPcPbsqfzg8pMHxrMwXTSXYS9lUVBiXSSGqg6KUBVY/s2048/image_2026-05-26_14-34-19.png

នៅថ្ងៃទី២៧ ខែឧសភា ហ្វីយ៉ាតា បានបង្ហោះសារយ៉ាងវែងមួយទៀតដោយបានផ្តាំផ្ញើទៅកាន់អ្នកស្អប់និងអ្នកកាន់ផេកបវរកញ្ញាមួយចំនួនមុននឹងហៅបវរកញ្ញាណាម្នាក់ថា fake, drama ឬ sensitive ដៀលគេសុះសាច់ គួរមើលសន្ដានកំណើតខ្លួនឯងពីលើដល់ក្រោមម្ដងទៀតឡើងវិញ។ ជាមួយគ្នានេះ ហ្វីយ៉ាតា ថាអ្នកមួយចំនួនចង់ឱ្យបវរកញ្ញាគួរតែប្រើសម្លេង ដើម្បីចែករំលែក ប៉ុន្តែពេលដែលបវរកញ្ញាណាម្នាក់ហ៊ានបញ្ចេញមតិ និយាយពីបទពិសោធន៍ផ្ទាល់ខ្លួនឬចេញមកនិយាយការពារខ្លួនឯងពេលមានមតិរិះគន់បែរជាមានមតិជំរុញឱ្យបវរកញ្ញានោះនៅស្ងៀម មិនឱ្យតបតនិងគិតថានាងដ្រាម៉ាទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiI-iq-NkcL0ATE5QNZeAkaR3dqr-HDKJzaC2gBCawHQcsiEEALyR0kk0v_J6Jkc065R0MOEgoziNSmJtP9HtxlU-1M6gVkp4MW-iJFinsKcZOp71owBt5rfx6naAKT32zRcJoVwHomdSEbo6Zp5VXr31KONm21MMzUb8NKxG3gPbRGEDHlZ6FTnuI4Gg/s2048/image_2026-05-27_15-11-14%20(2).png
នៅពេលប្រើប្រាស់សំឡេងហើយបែរជាចង់ឱ្យនៅស្ងៀមវិញ ហ្វីយ៉ាតា ថាតើចង់ឱ្យបវរកញ្ញា ចាំតែតែងខ្លួនស្អាតៗ ហើយធ្វើដូចមិនឃើញការឈឺចាប, ភាពអយុត្តិធម៌, ការបៀតបៀន ឬបញ្ហាជីវិតឬយ៉ាងណា ឬពាក់មកុដ តែគ្មានប្រយោជន៍អីសោះ ក្រៅពីថតយកលុយ គ្មានសិទ្ធិនិយាយអ្វីសោះ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថាវប្បធម៌ដែលហាមឃាត់បែបនេះនៅក្នុងវិស័យបវរកញ្ញាគួរតែបញ្ឈប់ទៅផ្តល់សិទ្ធិឱ្យបវរកញ្ញានិយាយធ្វើជាមនុស្សធម្មតា ចែករំលែកបទពិសោធន៍ កុំចាំតែចាប់កំហុសរាល់ជំហានឬគ្រប់ពាក្យសម្ដីពេក ។

ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា « Queens ខ្លះពាក់មកុដ។Queens ខ្លះកាន់ភាពក្លាហាន។តែ Queen ដែលខ្លាំងជាងគេ គឺមានទាំងពីរ»៕